អត្ថបទសំលៀងខួរក្បាលបានវិលមកជួបលោកអ្នកទៀតហើយ។ ថ្ងៃនេះ «គំនិត»នឹងលើកយកសំណួរដ៏សែនពិបាកមកជូនប្រិយមិត្តដើម្បីធ្វើការគិត និងឆ្លើយដើម្បីបង្កើនសមត្ថភាពការគិតរបស់អ្នក។ ត្រៀមខ្លួនហើយឬនៅ? តោះទៅពិនិត្យសំណួរទាំងអស់គ្នា!
អ្នកគឺជាអ្នកបើកឡានក្រុង។ នៅក្នុងចំណតទីមួយ មានអ្នកជិះ២៩នាក់ឡើងមកលើឡានក្រុង។ នៅចំណតទី២ អ្នកជិះ១៨ ក្នុងចំណោម២៩នាក់បានចុះពីឡានក្រុង ហើយក្នុងពេលតែមួយនោះដែរ មានអ្នកជិះថ្មី១០នាក់ក៏បានឡើងមកជិះឡានក្រុងវិញ។ នៅចំណតបន្ទាប់ អ្នកជិះ៣នាក់ក្នុងចំណោមអ្នកដែរឡើងជិះនៅចំណតមុន១០នាក់បានចុះពីឡានក្រុង និងអ្នកជិះថ្មី១៣នាក់បានឡើងមកវិញ។ នៅក្នុងចំណតទី៤ អ្នកជិះដែលនៅសល់១០នាក់បានចុះពីឡានក្រុង ៦នាក់គឺជាអ្នកជិះក្នុងចំណោមអ្នកឡើងជិះនៅចំណតមុន១៣នាក់ក៏បានចុះផងដែរ ហើយអ្នកជិះថ្មី១៧នាក់ក៏បានឡើងមកទៀត។ សំណូរសួរថាតើភ្នែករបស់អ្នកបើកឡានក្រុងមានពណ៌អ្វី? អានតែម្តងហើយ សាកឆ្លើយទៅមើល! អ្នកអាចcommentនៅខាងក្រោមអត្ថបទនេះ ហើយសូមកុំភ្លេចធ្វើការបកស្រាយការពារចម្លើយរបស់អ្នកផងណា! ដើម្បីផ្ទៀតផ្ទាត់ចម្លើយ សូមចុចនៅ Page 2។