តើប្រិយមិត្តមានសាកល្បងរកចម្លើយឬទេ? មានប្រិយមិត្តខ្លះប្រាកដជារកបាននូវចម្លើយត្រឹមត្រូវ រីឯប្រិយមិត្តខ្លះទៀតមិនអាច។ តែមិនអីទេ ការសាកល្បង និងការវ៉ឹកហាត់នឹងនាំឲ្យយើងទាំងអស់គ្នាទទួលបានជោគជ័យជាមិនខាន។ ដូច្នេះ សូមប្រិយមិត្តមកផ្ទៀងចម្លើយជាមួយគេហទំព័រ«គំនិត»ទាំងអស់គ្នា!
ចម្លើយ៖
-តាង x ជាចំនួនថ្ងៃដែលពួកយើងទៅរត់ហាត់ប្រាណនៅពេលព្រឹក និងសម្រាកនៅផ្ទះនាពេលល្ងាច
-តាង y ជាចំនួនថ្ងៃដែលពួកយើងទៅវាយកូនបាល់នៅពេលល្ងាចនិងសម្រាកនៅពេលផ្ទះនៅពេលព្រឹក
-តាង z ជាចំនួនថ្ងៃដែលយើងមិនធ្វើអ្វីសោះ ពោលគឺសម្រាកនៅផ្ទះ។
ដូច្នេះយើងបាន៖
y + z = 16
x + z = 10
x + y = 14
ធ្វើការបូកបញ្ចូលគ្នាសមីការពិជគណិតទាំងបីខាងលើ នោះនាំឲ្យយើងបាន៖
2x + 2y + 2z = 40 បន្ទាប់មកធ្វើការចែកសមីការនេះនឹង២ នោះនឹងទទួលបានលទ្ធផល។
x + y + z = 20
ដូចនេះ ចម្លើយដែលត្រឹមត្រូវនោះគឺ ២០ថ្ងៃ។ អ្នកក៏អាចធ្វើការដោះស្រាយរកចំនួនថ្ងៃនៃសកកម្មភាពនីមួយៗផងដែរដោយធ្វើការដោះស្រាយសមីការទាំងបីខាងលើ។ លទ្ធផលនោះគឺ ទៅរត់ហាត់ប្រាណចំនួន ៤ថ្ងៃ ទៅវាយកូនបាល់ចំនួន ១០ថ្ងៃ និងសម្រាកនៅផ្ទះគ្មាធ្វើអ្វីសោះចំនួន៦ថ្ងៃ។