អាជីវកម្មខ្នាតតូចជាច្រើនត្រូវបានរងផលប៉ះពាល់ជាខ្លាំងដោយជម្ងឺរាតត្បាតកូវីដ១៩ ហើយវាកំពុងតែរីករាលដាលទូទាំងពិភពលោក។ ដូចនេះថ្ងៃនេះគំនិត នឹងចែករំលែកអំពីឥទ្ធិពលនានានៃជម្ងឺកូវីដ១៩ បានជះដល់ក្រុមហ៊ុន និង អាជីវកម្មទាំងវិជ្ជមាននិងអវិជ្ជមាន៖
១. អតិថិជនធ្លាក់ចុះ
ខណៈពេលដែលជួបបញ្ហាអាសន្នបែបនេះ មានអាជីវកម្មជាច្រើនបានប្រែប្រួលរូបរាង ពីមានដំណើរការអាជីវកម្មល្អទៅជាការពិចារណាឡើងវិញនូវប្រតិបត្តិការទាំងមូលរបស់ពួកគេ ខណៈពេលដែលអាជីវកម្មផ្សេងៗទៀតបានវិវឌ្ឍន៍ខ្លួនឯង ពីដំណើរការល្អទៅដំណើរការមួយដ៏អស្ចារ្យនៅក្នុងវិបិត្តនេះ។ការកើតឡើងនូវវិបត្តិនេះដែរបានធ្វើឲ្យអារម្មណ៍អ្នកប្រើប្រាស់ផ្លាស់ប្ដូរយ៉ាងខ្លាំង ពោលគឺអតិថិជនដែលធ្លាប់ប្រើទំនិញប្រណីតៗបានការបន្ថយការចាយវាយ រីឯមនុស្សក៏គ្មានការងារកាន់តែច្រើនដែរ។
២.ផលិតផលល្អៗត្រូវតែកែប្រែវាដើម្បីការរស់រាន
នៅក្នុងវិបិត្តិសេដ្ឋកិច្ចតម្រូវការរបស់អតិថិជនសម្រាប់ផលិតផលដែលល្អ ដែលទាក់ទាញ នឹងត្រូវធា្លក់ចុះនៅពេលដែលអ្នកទិញផ្ដោតលើតម្រូវការមូលដ្ឋានរបស់ពួកគេប្រចាំថ្ងៃ។សុខភាពដែលល្អប្រសើរ និង សុវត្ថិភាព គឺជាកត្តាចម្បងដែលត្រូវនឹងផ្នែកខាងក្រោមនៃឋានានុក្រមនៃតម្រូវការរបស់ម៉ាស្លូ( Maslow) បាន ក្លាយជាអាទិភាពកំពូលមួយ។ ចំពោះការចាប់ផ្ដើមអាជីវកម្មដោយការបណ្ដាក់ទុននិង ការចាប់ផ្ដើមធ្វើអាជីវកម្មទាំងការចាប់ផ្ដើមដំណើរការឬនៅក្នុងដំណាក់កាលដំបូងនៃស្ថានភាពជម្ងឺឆ្លងនេះ អ្នកចាំបាច់ត្រូវតែផ្លាស់ប្ដូរយុទ្ធសាស្រ្តដើម្បីបញ្ជៀសនូវហានិភ័យមួយចំនួន គឺយុទ្ធសាស្រ្តដែលអាចធ្វើឲ្យអាជីវកម្មរបស់អ្នកនៅឈរជើងបាននៅលើទីផ្សារ ទោះជាមានបញ្ហាជម្ងឺនេះក៏ដោយ។ ម្យ៉ាងវិញទៀតវិបត្តិបានជំរុញឲ្យពួកគេគូសបញ្ជាក់ពីទិដ្ឋិភាពជាក់លាក់នៃម៉ាកដែលវាពាក់ព័ន្ធនឹងបទដ្ឋានអ្នកប្រើប្រាស់ថ្មី និង ធ្វើឲ្យពួកគេបានចាប់ផ្ដើមសាកល្បងទៅលើការផ្សាយពាណិជ្ជកម្មដែលផ្ដោតទៅលើអតិថិជននិង តម្រូវការសម្រាប់ការមើលថែខ្លួនឯងពីផាសុខភាពនៃគេហដ្ឋានរបស់ពួកគេ។
៣. ខ្សែសង្វាក់នៃការផ្គត់ផ្គង់នៅបរទេសត្រូវបានគេជឿជាក់ថាវាពិតជាការរំខានមួយ
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាករណីជម្ងឺកូវីដ១៩ បានរាលដាលស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដែលជាហេតុធ្វើឲ្យរោងចក្រជាច្រើនប្រឈមមុខនឹងការបិទទ្វារ ហើយអ្នកផ្គត់ផ្គង់វត្ថុធាតុដើមក៏ត្រូវប្រឈមមុខនឹងការបិទទ្វារផងដែរ ។ រោងចក្រមិនអាចផ្លាស់ខ្លួនទៅជាផលិតកម្មបានទេប្រសិនបើអ្នកផ្គត់ផ្គង់វត្ថុធាតុដើមស្ទើតែទាំងអស់ត្រូវបានបិទនោះ។ ហើយម្យ៉ាងវិញទៀតការពន្យាពេលគឺជៀសមិនរួចនោះទេ ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចវាជាការសំខាន់ដើម្បីទស្សន៍ទាយពីបញ្ហាប្រឈមទាំងនេះ និង ធ្វើការសម្រចចិត្តដោយផ្អែកលើព័ត៌មានច្បាស់លាស់មួយ។នៅកាលៈទេសៈនេះការធ្វើពិពិធកម្មផលិតកម្មគឺវាមានគុណសម្បិត្តិខុសៗគ្នា ដូចនេះសម្រាប់អ្នកដែលមិនទាន់បានធ្វើពិពិធកម្ម វាពិតជាសំខាន់ណាស់ដែលត្រូវរៀបចំខ្លួននៅពេលដែលអ្វីៗត្រលប់មករកភាពដើមវិញ។
៤. បង្កើតនូវឱកាសថ្មីមួយនៅក្នុងការជ្រើសរើសទីផ្សារ និង ធ្វើពិពិធកម្មផលិតកម្ម
ជម្ងឺកូវីដ១៩បានធ្វើឲ្យមានលិទ្ធផលក្នុងការទទួលបាននូវអតិថិជនបានកាន់តែច្រើនដោយសារតែមានការពេញចិត្តនូវលក្ខខណ្ឌទីផ្សារ និង មានម៉ាកជាក់លាក់។ ហើយនៅក្នុងនោះដែរ Michael Kaminsដែលជាដៃគូរនៅ OpenNest និងជាស្ថាបនិកក្រុមហ៊ុន Humakina បានបញ្ជាក់ជាសំណួរថាៈ តើផលប៉ះពាល់ទីផ្សារវិជ្ជមានមួយណាដែលត្រូវការការត្រៀមលក្ខណៈខ្ពស់សម្រាប់ម៉ាក់ផលិតផលមុនពេលដាក់លក់? “យើងបាននឹងកំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្រនៃការចាប់ផ្ដើមរបស់យើងនៅក្នុងសម័យកាលកូវីដ១៩នេះ។ រហូតមកដល់ពេលនេះមិនទាន់មានភាពសៅហ្មងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងទេហើយយើងមានសំណាងណាស់ចំពោះបញ្ហាអស់ទាំងនេះ។ ប៉ុន្តែយើងយល់ថាការវិវឌ្ឍន៍យ៉ាងឆាប់រហ័សអាចបណ្ដាលឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅពេលណាមួយ។ យើងកំពុងតែតាមដានស្ថានការណ៍ដោយធ្វើការវាយតម្លៃពីផលប៉ះពាល់ និង រៀបចំសកម្មភាពដើម្បីឆ្លើយតបជាមួយនឹងបញ្ហាទាំងនោះ។”
៥. ឥលូវនេះជាពេលដែលត្រូវបោះជំហានទៅមុខដោយភាពជឿជាក់
អ្វីៗនឹងត្រលប់មករកភាពប្រក្រតីវិញ នៅពេលដែលអត្រានៃអ្នកឆ្លងជម្ងឺមានការថយចុះ។ ទីផ្សារនឹងស្ទុះងើបឡើងវិញ មានសកម្មភាពជាធម្មតាវិញនៅពេលដែលស្ងប់ស្ងាត់នូវជម្ងឺកូវីដនេះ ហើយមនុស្សនឹងអាចចេញដើរហើរ ឬ ត្រលប់ទៅធ្វើការវិញបានដូចធម្មតានៅពេលដែលយើងទាំងអស់គ្នាអាចទប់ទល់នឹងវាបាន។ តែទោះជាយ៉ាងណាក៏ដោយពេលវេលានៃការស្ទុះងើបឡើងវិញនេះ នៅតែមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយក៏សង្ឃឹមថាវានឹងមិនកើតឡើងច្រើនខែដែរ។ ឥលូវនេះមានភាពមិនប្រាកដប្រជាច្រើនណាសសម្រាប់អាជីវកម្មខ្នាតតូច ប៉ុន្តែជាមួយគ្នានោះ គឺពួកគេមានឱកាសដ៏ធំធេងផងដែរ។ដូចនេះ ត្រូវមានសុខភាពល្អ ហើយប្រើប្រាស់រយៈពេលនោះដើម្បីផលប្រយោជន៍របស់អ្នកដើម្បីពិចារណាពីរបៀបដែលអ្នកអាចធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការរបស់អ្នកនាពេលអនាគត។