spot_img
spot_img
HomeUncategorizedស្ថាបនិកអាយុ 36 ឆ្នាំ ចែករំលែកដំបូន្មានល្អបំផុតរបស់គាត់សម្រាប់ការបង្កើតអាជីវកម្ម

ស្ថាបនិកអាយុ 36 ឆ្នាំ ចែករំលែកដំបូន្មានល្អបំផុតរបស់គាត់សម្រាប់ការបង្កើតអាជីវកម្ម

-

លោក អារ៉ុន តាន់ (Aaron Tan) ក្នុងនាមជាអតីតវិនិយោគិន ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃទីផ្សាររថយន្ត 1 ពាន់លានដុល្លារខារ៉ូ ($1 billion autos marketplace Carro) ទើប តាន់ ក៏បានដឹងពីគន្លឹះមួយចំនួនក្នុងការបើកអាជីវកម្ម ដើម្បីចែករំលែកបន្តទៅកាន់សហគ្រិនផ្សេងៗដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មតាមរយៈគេហទំព័រ CNBC Make It

1. កុំទៅតែម្នាក់ឯង

ចំពោះនរណាដែលចង់ក្លាយជាសហគ្រិន ឬចង់ចាប់ផ្ដើមអាជីវកម្ម ចូរកុំចាប់ផ្ដើមអាជីវកម្មតែម្នាក់ឯង ប៉ុន្តែត្រូវព្យាយាមស្វែងរកក្រុមមនុស្សស្នូល ដើម្បីចាប់ផ្ដើមអាជីវកម្មទាំងអស់គ្នា។

តាមរយៈបទពិសោធន៍ជាក់ស្ដែងរបស់អារ៉ុន តាន់ បានឱ្យដឹងថា នៅពេលដែលគាត់ត្រូវបានបំផុសគំនិតដំបូង ដើម្បីបង្កើតក្បួនដោះស្រាយដើម្បីជួយអ្នកទិញនិងអ្នកលក់រថយន្តប្រៀបធៀបកិច្ចព្រមព្រៀងល្អបំផុតនៅទូទាំងអាស៊ីអាគ្នេយ៍ គាត់បានចុះឈ្មោះមិត្តភក្តិរបស់គាត់ពីសាលាវិទ្យាសាស្ត្រកុំព្យូទ័ររបស់ Carnegie Mellon ដើម្បីចូលរួមជាមួយគាត់។

តាន់ គឺជាជនជាតិសិង្ហបុរី ហើយសហស្ថាបនិករបស់គាត់ រួមមាន ឈ្មោះអាឌីធីឡា ឡេសម៉ាណា (Aditya Lesmana)និងខេលវិន ចេង(Kelvin Chng) ដែលជាជនជាតិឥណ្ឌូនេស៊ីនិងកូនកាត់ថៃ។ ត្រង់ចំណុចនេះ មានន័យថា ពួកគេចាប់ផ្ដើមសហការគ្នា ដោយមានការយល់ដឹងកាន់តែច្បាស់អំពីទីផ្សារដែលពួកគេកំពុងកំណត់គោលដៅនិងបញ្ហាដែលពួកគេកំពុងដោះស្រាយ ជាជាងអ្វីដែលតាន់ធ្លាប់មានដោយខ្លួនឯង។ លើសពីនេះ ក្រុមរបស់ពួកគេមាននិន្នាការអន្តរជាតិតាំងពីថ្ងៃដំបូង ដែលជាហេតុធ្វើឱ្យក្រុមរបស់ពួកគេមានភាពងាយស្រួលជាងមុននៅពេលចូលទីផ្សារ។

2. បង្កើតក្រុមសហស្ថាបនិកដ៏រឹងមាំ

បើត្រលប់ទៅថ្ងៃដំបូងរបស់តាន់ ក្នុងនាមជាអ្នកបណ្តាក់ទុនរកស៊ី (VC) វិនិយោគលើក្រុមហ៊ុននៅទូទាំងសហរដ្ឋអាមេរិកនិងអាស៊ីអាគ្នេយ៍។ លោកបានមានប្រសាសន៍ថា ក្រុមស្ថាបនិកដ៏រឹងមាំ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការចាប់ផ្តើមអាជីវកម្ម។ លោកបានបន្ថែមថា “សម្រាប់ខ្ញុំអ្វីដែលសំខាន់គឺគាំទ្រគ្នាទៅវិញទៅមក ហើយចំពោះបញ្ហានេះត្រូវបំពេញបន្ថែមគ្នាទៅវិញទៅមកដូចគ្នា” ។

ហេតុនេះ សមត្ថភាពរបស់ស្ថាបនិកក្នុងការបង្កើតក្រុមស្ថាបនិក គឺជាសញ្ញាល្អដែលពួកគេដឹងដោយខ្លួនឯងនិងយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេ។ ប៉ុន្តែវាក៏បង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការបញ្ចុះបញ្ចូលអ្នកដទៃអំពីចក្ខុវិស័យរបស់ពួកគេផងដែរ។

លោក តាន់ បានមានប្រសាសន៍បន្តថា “អ្នកនឹងដឹងថាតើអ្នកអាចចាប់ផ្តើមក្រុមហ៊ុនបានឬអត់ បន្ទាប់ពីអ្នកអាចស្វែងរកមនុស្សដែលជឿជាក់លើដំណើរដ៏វែងឆ្ងាយរបស់អ្នកបន្ថែមទៀត” ដូច្នេះជំហានដំបូងអ្នកត្រូវស្វែងរកមិត្តភក្តិដែលមានឆន្ទៈក្នុងការឈានទៅរកជំនឿជាមួយអ្នកមុនពេលអ្នកអាចរកឃើញ 100 នាក់ បន្ទាប់មកមនុស្ស 1000 នាក់ បន្ទាប់អាចបង្កើតក្រុមហ៊ុនរបស់អ្នកបានយ៉ាងជោគជ័យ” ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ