ហាងកាហ្វេដែរមានការរៀបចំបែបផ្ទៃជញ្ជាំងពណ៌សមើលទៅឡើងលេចម៉ងលាយឡំជាមួយធម្មជាតិតិចៗ សម្រាប់ការដេគ័រគឺប្លែកៗពីគ្នា។
Kayas Cafe ជាហាងកាហ្វេនៅម្ដុំបឹងកេងកង។ មើលមកពីក្រៅយើងឃើញអគារពណ៌សមាន2ជាន់យ៉ាងលេច បើខាងក្នុងចូលទៅត្រជាក់ភ្នែកជាមួយជញ្ជំាងផ្ទៃសលាត ហើយមានកន្លែងអង្គុយតុមូលបែបតែឯងនិងតុជ្រុងជាក្រុម។ នៅនេះក៏មានអាហារបែបអឺរ៉ុបនិងភេសជ្ជៈជាច្រើនផងដែរ។
The Bakehouse ជាហាងមានលក់នំប័ុង ខេក ព្រមទាំងមានភេសជ្ជៈកាហ្វេផ្សេងៗនៅម្ដុំទួលគោក។ អាហារនៅទីនេះឆ្ងាញ់ ជាពិសេសអាហារពេលព្រឹក។ នៅទីនេះស្អាត អនាម័យ មានកន្លែងអង្គុយខាងក្នុងមានម៉ាស៊ីនត្រជាក់និងខាងក្រៅជាមួយបរិយាកាសធម្មជាតិនៅក្រោមដើមឈើ។
ហាងកាហ្វេស្រយាលមានចម្ងាយប្រហែល 30 នាទីពីភ្នំពេញ។ និយាយពីបរិយាកាសគឺស្រស់ស្រាយតែម្តងជាមួយទីធ្លាដ៏ធំទូលាយ បែបធម្មជាតិ និងការដេគ័រយ៉ាងស្រស់ស្អាត។ អូ…បើនៅពេលល្ងាចវិញហាស៎! អ្នកទាំងអស់គ្នាអាចមើលព្រះអាទិត្យលិចបានទៀតហស៎។
White night Cafe&Lounge ជាហាងការកាហ្វេនៅពេលព្រឹក ពេលល្ងាចជា lounge ដែរយើងអាចមក cheer ជាមួយមិត្តភក្ដិបាន។ រសជាតិភេសជ្ជៈប្លែក បរិយាកាសស្ងប់ស្ងាត់ មានកន្លែងអង្គុយខាងក្នុង និងក្រៅជាមួយការដេគ័រផ្សេងៗគ្នា។ ការរៀបចំកន្លែងអង្គុយមានបែបជាបោះតង់ បែបកូរ៉េសៗ បែបជាហាងកាហ្វេចិនផងដែរ។ សម្រាប់អ្នកចូលចិត្តថតរូបហាងប្លែកៗត្រូវតែម្ដងថតបានគ្រប់ប្លង។
ជាហាងកាហ្វេដែលកែពីសំណង់ចាស់អោយក្លាយជាហាងកាហ្វេយ៉ាងទាក់ទាញ។ ជញ្ជាំងពណ៌សត្រូវបានទំលុះពីម្ខាងទៅម្ខាងមើលទៅប្លែកភ្នែកជាមួយផ្ទាំងគំនូរទៀតផង។ នៅទីនេះមានទាំងកាហ្វេហើយពេលល្ងាចអ្នកទាំងអស់គ្នាអាចជួបជុំគ្នាសប្បាយៗបាន។