spot_img
spot_img
Homeទំនងតើ!ភោជនីយដ្ឋានដំបូងគេនៅភ្នំពេញដែរមានម្ហូបធ្វើពី Jelly fish (មឹកចាហួយ)

ភោជនីយដ្ឋានដំបូងគេនៅភ្នំពេញដែរមានម្ហូបធ្វើពី Jelly fish (មឹកចាហួយ)

-

ថ្ងៃនេះក្រុមការងារទំនងតើនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់មុខម្ហូបប្លែកមួយមុខដែរធ្វើពីមឹកចាហួយហើយមានលក់នៅភោជនីយដ្ឋាន បោះតង់ Restaurant-Bar & Drink នៅទួលគោករាជធានីភ្នំពេញ។

jelly fish

មឹកចាហួយ ឬ jelly fish គឺជាមឹកមួយប្រភេទដែររស់នៅក្នុងទឹកសមុទ្រដែរមានរូបរាងមូលថ្លា ៗទន់ៗស្រដៀងនឹងចាហូយ។ យើងតែងតែលឺតៗគ្នា និងឃើញពត៌មានអំពីមឹកចាហួយនេះថានៅពេលដែរអ្នកទៅលេងសមុទ្រហើយឃើញមឹកប្រភេទនេះគឺហាមទៅចាប់លេងព្រោះមឹកនេះមានជាតិពិសជាពិសេសនៅត្រង់ដៃរបស់វា នៅពេលដែលប៉ះស្បែកយើងវាបណ្ដាលឲ្យឡើងរោលក្រហម រលាក​​​​​​​​​​​​​​​​​​​ខ្លាំងប៉ះពាល់ដល់ចរន្ដឈាម។

jelly fish

ប៉ុន្តែនៅប្រទេសជិតខាងយើងមឹកនេះគេអាចច្នៃជាម្ហូបបានដោយអ្នកជំនាញមិនប៉ះពាល់អាចញុាំបានហើយឥឡូវក៏មានលក់នៅភ្នំពេញដែរគឺនៅ ​បោះតង់ Restaurant-Bar & Drink

camping

ដែរគេយកមកធ្វើជា BBQ អាំងដោតចង្កាក់។ សម្រាប់រសជាតិសាច់មឹកច្រុបៗ ជ្រល់ជាមួយទឹកត្រីកោះកុងឆ្ងាញ់ម្យ៉ាង ហើយអត់មានការប៉ះពាល់ទេព្រោះគេធ្វើស្អាតដោយចុងភៅជំនាញ។​ ចឹងបើចង់សាករសជាតិអាចមកសាកនៅភោជនីយដ្ឋានបោះតង់បាន។

ហាម: បើមិនមានជំនាញធ្វើហាមធ្វើញុាំនៅផ្ទះ

ហាង: បោះតង់ Restaurant-Bar & Drink

​បើកម៉ោង 4ល្ងាច ដល់ 11យប់

081543724

ទីតាំង: ផ្លូវ 568 ​ទួលគោក​ ភ្នំពេញ(ក្រោយសាលាឥន្រ្ទទេវី​)

ផែនទី:​​ https://maps.app.goo.gl/fDdfF2A5YjfWREYG9?g_st=ic

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ