ការចាប់ផ្ដើមអាជីវកម្មដោយកើតចេញពីក្ដីស្រលាញ់ ចំណេះជំនាញ និងបទពិសោធន៍ដែលអ្នកមាន វាពិតជារឿងដែលល្អហើយ ក៏ប៉ុន្តែសំណួរសួរត្រឡប់មកវិញថា៖
– តើអ្នកមានយុទ្ធសាស្រ្តអ្វីដើម្បីដំណើរការអាជីវកម្មនោះចូលក្នុងទីផ្សារលើកដំបូង?
– តើអ្នកនឹងមានយុទ្ធសាស្រ្តអ្វីដើម្បីចាប់យកអតិថិជនថ្មីៗ?
– តើអ្នកនឹងប្រកួតប្រជែងដណ្ដើមចំណែកទីផ្សារបែបណាជាមួយគូប្រជែងរបស់អ្នក?
– តើអ្នកនឹងបង្កើតចំណូលពីប្រភពណាខ្លះ?
– តើអាជីវកម្មនោះកំពុងមានតម្រូវការទីផ្សារកម្រិតណានាពេលបច្ចុប្បន្ន?
– តើអ្វីជាភាពខុសប្លែកនៃផលិតផលឬសេវាកម្មរបស់អ្នកដើម្បីផ្ដល់ជូនអតិថិជន?
– និងមានសំណួរជាច្រើនជុំវិញនៃការធ្វើអាជីវកម្ម ហើយវាក៏ពឹងផ្អែកលើវិស័យដែលអ្នកចង់ចាប់ផ្ដើមផងដែរ។
ជារួមមកការធ្វើអាជីវកម្ម មិនមែនគ្រាន់តែនឹកឃើញ ក៏ចាប់ផ្ដើម ហើយជោគជ័យភ្លាមៗនោះទេ វាត្រូវការពេលវេលា ត្រូវការដើមទុនជាសាច់ប្រាក់ ត្រូវការធនធានមនុស្សដើម្បីជួយ ត្រូវការសិក្សាអំពីតម្រូវទីផ្សារឱ្យបានច្បាស់លាស់ ត្រូវការរៀបចំយុទ្ធសាស្រ្តអាជីវកម្ម និងជាច្រើនទៀត។
និយាយឱ្យខ្លី បើចង់ឃើញអនាគតនៃការធ្វើអាជីវកម្មយូរអង្វែង ត្រូវមានផែនការអាជីវកម្មឱ្យបានច្បាស់ជាមុនសិន និងមានអ្នកជួយជ្រោមជ្រែងបន្ថែម ហើយជំហានបន្តបន្ទាប់អ្នកនឹងដឹងខ្លួនឯងយ៉ាងច្បាស់ថា អ្នកនឹងត្រូវធ្វើអ្វីបន្តទៀតហើយ។