ដោយសារកំនើននៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា ពិសេសបណ្តាញសង្គម Facebook មានការកើនឡើងគួរឲ្យកត់សម្គាល់ វាបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងមួយចំនួន ងាកមកប្រើប្រាស់បណ្តាញសង្គមនេះជាជំនួយក្នុងការផ្សព្វផ្សាយ ព្រមទាំងលក់ដូរផលិតផល និងសេវាកម្មរបស់ខ្លួនយ៉ាងច្រើនកុះករ។ មូលហេតុចម្បងមួយទៀតដែលបងប្អូនប្រជាពលរដ្ឋយើងជ្រើសរើសបណ្តាញសង្គម Facebook នេះជាជាងប្រព័ន្ធផ្សព្វផ្សាយនានា នោះគឺដោយសារប្រសិទ្ធភាពនៃការចំណាយ និងប្រសិទ្ធផលនៃការទទួលបានមកវិញល្អគួរជាទីពេញចិត្ត។ យ៉ាងណាមិញ ដោយសារចំនួនដ៏ច្រើននៃអ្នកលក់នៅលើប្រព័ន្ធអនឡាញនេះ បានធ្វើឲ្យទីផ្សារនៃការលក់ និងផ្សព្វផ្សាយផលិតផលមានសភាពតូចចង្អៀតពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុធ្វើឲ្យមុខរបរមួយចំនួនត្រូវបិទទ្វាជាបន្តបន្ទាប់។
Nel 2017 il totale dei profughi, delle vittime e degli arresti (non uccisi, per quanto possibile) è stato aumentato dello stesso livello del 2014. The sample of patients included in the study Palm Valley rybelsus weight loss price consisted of two categories: The dapoxetine price in kenya and the price of the other drug were both reduced to 50 mg per tablet.
The strip-shaped cytotoxic agent harga cytotec 1 (hct1) has been approved by the european union (2001) and the u.s. This review provides an up to date update on the clinical presentation and epidemiology, pathogenesis, diagnosis, prevention and management of pml in adult patients with solid Cost Of Ozempic Without Insurance For Weight Loss Mysłowice organ and hematopoietic stem cell transplant recipients. The patient should keep their blood pressure down, and try to keep it under 140/90.
តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យមុខរបរទាំងនោះបរាជ័យ?
១. ការដាក់យុទ្ធសាស្ត្រ និងកំណត់គោលដៅមិនច្បាស់លាស់
ជាការពិតណាស់ ការដាក់យុទ្ធសាស្ត្រ និងកំណត់គោលដៅឲ្យបានច្បាស់លាស់គឺពិតជារឿងដ៏សំខាន់ ដែលបងប្អូនយើងភាគច្រើនមើលរំលង និងមិនបានយកចិត្តទុកដាក់ទៅលើវាប៉ុន្មាននោះទេ ដោយពួកគាត់គិតថាមុខរបររបស់ពួកគាត់ជាប្រភេទមុខរបរធុនតូច ដូច្នេះមិនចាំបាច់មានយុទ្ធសាស្ត្រ ឬគោលដៅអ្វីនោះទេ។ ការគិតបែបនេះហើយទើបធ្វើឲ្យមុខរបរធុនតូចនៅលើបណ្តាញសង្គម Facebook ប្រមាណ62% ត្រូវបានបិទទ្វាទៅវិញបន្ទាប់ពីបើកបានប្រហែល ៦ខែទៅ១ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវរបស់លោក Neil Patel ដែលជាសហគ្រិន និងអ្នកធ្វើទីផ្សារដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក និងធ្លាប់ត្រូវបានអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ចាត់ទុកថាជាកំពូលសហគ្រិនម្នាក់ក្នុងចំណោមកំពូលសហគ្រិនទាំង១០០នៅលើពិភពលោក។
២. ការរៀបចំមាទិការទីផ្សារខុស
ការធ្វើមាទិការទីផ្សារ ដែលភាសាអង់គ្លេសហៅថា “Content Marketing” គឺជារឿងមួយដែលពិបាកបន្តិច ព្រោះវាទាមទារឲ្យអ្នកបង្កើតមាទិការទីផ្សារនោះមានភាពច្នៃប្រឌិតខ្ពស់ និងមានភាពអំណត់អត់ធន់ក្នុងការធ្វើវា ព្រមទាំងចេះសាកល្បងនូវវិធីសាស្ត្រផ្សេងៗ ដើម្បីស្វែងរកវិធីសាស្ត្រដ៏ល្អបំផុតមួយសម្រាប់មុខជំនួញរបស់ខ្លួន។ អ្នកលក់អនឡាញជាច្រើនបានប្រើប្រាស់វិធីសាស្ត្រស្រដៀងៗគ្នាក្នុងការផ្សព្វផ្សាយ ដូចជាការ Post ពីវីឌីអូកំប្លែង វីឌីអូមនោសញ្ជេតនា ឬប្រើប្រាស់ការសរសេរដែលមានសភាព “Drama” ដើម្បីទាក់ទាញឲ្យមានមនុស្សចូលមើល និង Like Page របស់ខ្លួន។ ការធ្វើបែបនេះមិនមែនថាមិនល្អទាំងស្រុងនោះទេ ក៏ប៉ុន្តែវិធីសាស្ត្រនេះគឺមិនមានស្ថេរភាពយូរអង្វែងឡើយ ដោយវាអាចធ្វើឲ្យមាទិការរបស់យើងមានភាពរញ៉េរញ៉ៃ ហើយអាចបណ្តាលឲ្យអ្នកដែលតាមដាន Page របស់យើងធុញ និងឈានដល់ការ Unlike និង Unfollow page ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឲ្យអតិថិជនរបស់យើង មិនសូវមានទំនុកចិត្តទៅលើការជាវ និងប្រើប្រាស់ផលិតផល ឬសេវាកម្មយើងថែមទៀតផង។
៣. ការផ្តោតលើការលក់ច្រើនជាងការសាងកេរ្តិ៍ឈ្មោះ
យោងតាមការស្រាវជ្រាវរបស់គេហទំព័រភ្នាក់ងារទីផ្សារ Business 2 Community បានបង្ហាញថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ភាគច្រើនមិនចាប់អារម្មណ៍ទៅលើកពាណិជ្ជកម្មលក់ផលិតផលប៉ុន្មាននោះទេ ដោយសារមូលហេតុធំៗពីរគឺ ទំនុកចិត្ត និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទៅលើផលិតផល ឬសេវាកម្មដែលបានផ្សព្វផ្សាយនោះ។ ដូច្នេះអ្វីដែលម្ចាស់អាជីវកម្មអនឡាញ ពិសេសប្រភេទអាជីវកម្មធុនតូចរឹតតែចាំបាច់ធ្វើនោះគឺ ការកសាងកេរ្តិ៍ឈ្មោះ ឬម៉ាកសញ្ញា (Brand) របស់ខ្លួនទើបជាការប្រសើរ ដើម្បីទាញយកទំនុកចិត្តពីអតិថិជន ក៏ដូចជាផ្សព្វផ្សាយឲ្យមានគេស្គាល់ពីខ្លួនឲ្យបានកាន់តែច្រើនជាងមុនបន្ថែមទៀត៕
អត្ថបទល្អ 👍🏻 អរគុណដែលបានសរសេរចែករំលែកយ៉ាងលម្អិត
Comments are closed.