spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រងហេតុអ្វីបុគ្គលិកភាគច្រើន ស្អប់ HR?

ហេតុអ្វីបុគ្គលិកភាគច្រើន ស្អប់ HR?

-

ផ្នែកធនធានមនុស្ស (HR) មានតួនាទីសំខាន់នៅក្នុងអង្គភាព ប៉ុន្តែអ្វីដែលជាបញ្ហា ផ្នែកនេះត្រូវបានបុគ្គលិកជាច្រើនមានការមិនចូលចិត្ត ស្អប់ និងមិនចង់សហការជាមួយ។ ហេតុអ្វីបានជាមានបញ្ហានេះកើតឡើង?

ខាងក្រោមនេះ ជាចម្លើយ៖

1/. កំហុសឆ្គងរបស់ផ្នែកធនធានមនុស្ស
  • គ្មានចំណេះដឹងគ្រប់គ្រាន់លើផ្នែកហិរញ្ញវត្ថុ ផ្នែករដ្ឋបាល ផ្នែកបច្ចេកវិទ្យា និងចំណេះដឹងផ្នែកគ្រប់គ្រងធនធានមនុស្ស
  • ផ្តោតតែការដឹកនាំធ្វើប្រតិបត្តិការ ជាជាងផ្ដោតលើការលើកគុណតម្លៃក្រុមការងារ
  • គ្មានជំនាញឈ្វេងយល់ពីសមត្ថភាព ទេពកោសល្យរបស់ក្រុមការងារ
  • គ្មានសមត្ថភាពប្រើប្រាស់ធនធានមនុស្សបានត្រឹមត្រូវ ដើម្បីបង្កើនផលិតភាពការងារ
  • គ្មានក្បួនជ្រើសរើសបុគ្គលិក និងបណ្ដុះបណ្ដាលបុគ្គលិកថ្មី
  • គ្មានសមត្ថភាពដោះស្រាយបញ្ហា និងជំនាញបង្វឹកមនុស្ស
  • គ្មានជំនាញភាពជាអ្នកដឹកនាំ
  • គ្មានជំនាញទំនាក់ទំនងជាមួយមនុស្ស និងខ្វះខាតនូវចំណុចជាច្រើនទៀតទៅតាមអង្គភាពនីមួយៗ។
2/. កំហុសឆ្គងរបស់ថ្នាក់ដឹកនាំ
  • ជ្រើសរើសមនុស្សមកកាន់ផ្នែកនេះ ដោយគ្មានភាពត្រឹមត្រូវ
  • ថ្នាក់ដឹកនាំ មិនបានបណ្ដុះបណ្ដាលជំនាញថ្មីៗពាក់ព័ន្ធនឹងភាសានិយាយបែបចិត្តសាស្រ្ត និងជំនាញផ្សេងៗទៀតដើម្បីអាចដឹកនាំមនុស្សបាន
  • គ្មានការបង្វឹកបន្ថែមលើ HR ឱ្យយល់ដឹងបន្ថែមពីច្បាប់ទម្លាប់ យល់ដឹងពីផ្នែកសំខាន់ៗ និងអ្វីដែលអង្គភាពចង់បានជាដើម
3/. ដំណោះស្រាយ

ដើម្បីធ្វើឱ្យបុគ្គលិកបញ្ឈប់ការស្អប់ផ្នែកធនធានមនុស្ស ហើយប្ដូរចិត្តមកស្រលាញ់ស្មោះស្ម័គ្រជាមួយនឹងអង្គភាព និងសហការជាមួយផ្នែកធនធានមនុស្សដោយភាពពេញចិត្ត ដូច្នេះផ្នែកធនធានមនុស្សនិងអ្នកដឹកនាំក្រុមហ៊ុនត្រូវឈប់ផ្ដោតខ្លាំងលើរឿងតូចតាច ហើយចាប់ផ្តើមសួរសំណួរធំៗដូចជា៖

ទី1. ហេតុអ្វីបុគ្គលមានសមត្ថភាពខ្លាំងៗ ចង់ក្លាយជាផ្នែកមួយនៃអង្គភាពរបស់អ្នកតាំងពីដំបូង?

ទី2. នៅពេលអ្នកឃើញបុគ្គលមានសមត្ថភាពខ្លាំងៗ តើអ្នកស្គាល់ពួកគេដែរឬទេ?

ទី3. តើអ្នកពូកែបង្វឹកមនុស្សពីរបៀបដែលអង្គភាពដំណើរការ និងជោគជ័យដែរឬទេ?

ទី4. តើអង្គភាពរបស់អ្នកមានដំណើរការខុសប្លែកពីដៃគូប្រកួតប្រជែងដែរឬទេ?

ទី5. តើក្រុមការងារគួរតែមានអាកប្បកិរិយាបែបណានៅកន្លែងធ្វើការ? ហើយគួរបង្កើតភាសាចិត្តសាស្រ្តនិងវប្បធម៌រួមបែបណានៅក្នុងអង្គភាព?

ទី6. តើគួរផ្ដោតលើយុទ្ធសាស្រ្តអ្វី ដើម្បីគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែមានផលិតភាពការងារខ្ពស់ និងមិនងាយចាកចេញពីអង្គភាព?

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ