spot_img
spot_img
Homeធុរកិច្ចហេតុអ្វីរចនាសម្ព័ន្ធក្រុមហ៊ុនមានសារៈសំខាន់?

ហេតុអ្វីរចនាសម្ព័ន្ធក្រុមហ៊ុនមានសារៈសំខាន់?

-

រចនាសម្ព័ន្ធក្រុមហ៊ុន ជាទូទៅត្រូវបានបង្ហាញនៅលើតារាងមួយនៅក្នុងក្រុមហ៊ុនឬមានទម្រង់ជាពីរ៉ាមីតនៃការងារ ហើយវាបង្ហាញពីទំនាក់ទំនង សិទ្ធិអំណាច និងទំនួលខុសត្រូវ ទៅតាមមុខតំណែងផ្សេងៗនៅក្នុងក្រុមហ៊ុន ដោយពណ៌នាថាអ្នកណារាយការណ៍ទៅអ្នកណា។

Company structure

ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់អំពី​ តើអ្វីជារចនាសម្ព័ន្ធក្រុមហ៊ុន ហើយវាមានសារៈសំខាន់បែបណា? ចូរអានខ្លឹមសារខាងក្រោម។

តើ “រចនាសម្ព័ន្ធក្រុមហ៊ុន មានន័យដូចម្ដេច?

រចនាសម្ព័នក្រុមហ៊ុន គឺជាប្រព័ន្ធមួយដែលបង្ហាញពីរបៀបធ្វើសកម្មភាពជាក់លាក់ ដោយ​មានដំណើរការដឹកនាំច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅរបស់ក្រុមហ៊ុន។ សកម្មភាពទាំងនេះអាចរួមបញ្ចូលច្បាប់ តួនាទី និងទំនួលខុសត្រូវរបស់បុគ្គលម្នាក់ៗ។

ហេតុអ្វី “រចនាសម្ព័ន្ធក្រុមហ៊ុន មានសារៈសំខាន់?

ការមានរចនាសម្ព័ន្ធក្រុមហ៊ុន គឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះរចនាសម្ព័ន្ធក្រុមហ៊ុន អាចផ្តល់ការណែនាំដល់បុគ្គលិកទាំងអស់ ដូចជាការទំនាក់ទំនង ការរាយការណ៍ជាផ្លូវការ និងការគ្រប់គ្រងលំហូរការងាររបស់ក្រុមហ៊ុនបានយ៉ាងល្អ​ ព្រមទាំងផ្តល់នូវមធ្យោបាយដែលអាចបត់បែនបាន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការរីកចម្រើននៅក្នុងក្រុមហ៊ុន។

ដើម្បីកាន់តែលម្អិតបន្ថែមទៀត ខាងក្រោមនេះ នឹងបង្ហាញអំពីសារៈសំខាន់នៅពេលដែលមានរចនាសម្ព័ន្ធក្រុមហ៊ុន រួមមាន៖

1. បង្កើតទំនាក់ទំនងច្បាស់លាស់

បុគ្គលិកនៅក្នុងក្រុមហ៊ុនងាយស្រួលទំនាក់ទំនងគ្នា ដោយពួកគេនឹងដឹងថាត្រូវរាយការណ៍ទៅឱ្យអ្នកណា ហើយពួកគេនឹងមានទំនាក់ទំនងច្បាស់លាស់នៅក្នុងចិត្ត។ លើសពីនេះ វាក៏ងាយស្រួលធ្វើឱ្យការសម្រេចចិត្តកាន់តែប្រសើរផងដែរ តាមរយៈការមានលំហូរនៃការបញ្ចូនព័ត៌មានពីបុគ្គលិកទៅកាន់អ្នកគ្រប់គ្រងដែលទទួលខុសត្រូវក្នុងការសម្រេចចិត្ត។

2. ជួយជំរុញឱ្យមានភាពរីកចម្រើននិងជោគជ័យ

នៅពេលមានរចនាសម្ព័ន្ធក្រុមហ៊ុន នោះក្រុមហ៊ុននឹងឆាប់រីកចម្រើននិងទទួលបានភាពជោគជ័យបានលឿន ដោយសារតែអាចប្រើប្រាស់ធនធានមនុស្សដែលមាននៅក្នុងក្រុមហ៊ុនបានត្រឹមត្រូវ និងអាចចាត់តាំងទៅតាមសមត្ថភាពរបស់បុគ្គលិកម្នាក់ៗបានសមស្របនឹងអ្វីដែលពួកគេអាចធ្វើបានល្អបំផុត ឬអ្វីដែលពួកគេមានទេពកោសល្យល្អលើផ្នែកនោះ។

3. សម្រេចគោលដៅក្រុមហ៊ុនបានលឿន

នៅពេលដែលក្រុមហ៊ុនមានរចនាសម្ព័ន្ធ នោះអ្នកត្រូវតែកំណត់គោលដៅ បន្ទាប់មក ប្រសិនបើអ្នករៀបចំរចនាសម្ព័ន្ធឱ្យមានលក្ខណៈត្រឹមត្រូវ នោះអ្នកនឹងងាយសម្រេចបាននូវគោលដៅនោះ ពីព្រោះការដែលមានរចនាសម្ព័ន្ធ គឺវាជួយក្នុងការកំណត់អត្តសញ្ញាណទេពកោសល្យដែលកំពុងតែមាននៅក្នុងក្រុមហ៊ុន និងបង្កើតឱ្យមានវិសាលភាពនៃទេពសល្យនោះ។

4. ធ្វើឱ្យបុគ្គលិកមានការចូលរួមយ៉ាងសកម្ម

រចនាសម្ព័ន្ធក្រុមហ៊ុន អនុញ្ញាតឱ្យនិយោជិតបានយល់កាន់តែច្បាស់អំពីរបៀបនៃការធ្វើការងាររបស់ពួកគេឱ្យសមសម្របនឹងចក្ខុវិស័យនិងបេសកកម្មរបស់ក្រុមហ៊ុន ហើយវាក៏បានផ្តល់ឱ្យពួកគេនូវភាពច្បាស់លាស់បន្ថែមទៀត ព្រមទាំងអាចផ្ដល់លទ្ធផលការងារតាមការរំពឹងទុកនិងអាចធ្វើការងារជាក្រុមបានល្អ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ