ហេតុអ្វីអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ? ជាសំណួរមួយដ៏អស្ចារ្យ ហើយក៏ជាសំណួរមួយដែលនាំឱ្យយើងទាំងអស់គ្នាបានគិតពិចារណាអំពីភាពពិតជាក់ស្ដែងផងដែរ ពីស្ថានភាពរស់នៅរបស់អ្នកមាន និងស្ថានភាពរស់នៅរបស់អ្នកក្រ។
មនុស្សគ្រប់គ្នាកើតមកទាំងអស់ សុទ្ធតែចង់មានជីវិតមួយដ៏ល្អ និងមិនចង់ក្លាយជាអ្នកក្រដែលរកព្រឹកខ្វះល្ងាច ឬរកបានតែមួយរស់នោះទេ។ ដូច្នេះនៅក្នុងអត្ថបទមួយនេះនឹងបង្ហាញអ្នក អំពីហេតុផលមួយចំនួនដូចខាងក្រោម ដែលបង្ហាញថា ហេតុអ្វីអ្នកមាននៅតែមាន ហើយអ្នកក្រនៅតែក្រ?
1. បរិបទរស់នៅ
អ្នកមាន តែងតែធ្វើឱ្យខ្លួនឯងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយអាចគ្រប់គ្រងលុយបានល្អ ព្រមទាំងអាចប្រើប្រាស់លុយបង្កើតលុយបានទៀតផង។ លើសពីនេះ អ្នកមានចូលចិត្តធ្វើការឱ្យខ្លួនឯងជាជាងធ្វើការឱ្យអ្នកដទៃ ចូលចិត្តផ្ដោតលើឱកាសច្រើន មានផ្នត់គំនិតរីកចម្រើន ដើរទាន់សម័យកាល ហ៊ានប្រថុយប្រថាន និងធ្វើអ្វីដែលផ្ដល់តម្លៃឬលទ្ធផលល្អ។
អ្នកក្រ ខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចូលចិត្តធ្វើការឱ្យអ្នកដទៃជាងធ្វើការឱ្យខ្លួនឯង ហើយចូលចិត្តផ្ដោតខ្លាំងឧបសគ្គ និងហានិភ័យ ព្រមទាំងចូលចិត្តរងចាំអ្វីដែលនឹងកើតឡើង ដោយមិនចូលចិត្តធ្វើអ្វីឱ្យកើតឡើងដោយខ្លួនឯងនោះទេ។
2. ចំណេះដឹង
អ្នកមាន តែងតែបានទៅសាលាល្អៗ ដែលបង្រៀនទាំងចំណេះដឹងផ្នែកបច្ចេសទេសនិងជំនាញទន់ដែលអាចឱ្យពួកគេមានការគិត និងការធ្វើសកម្មភាពបានកាន់តែល្អប្រសើរ ហើយអ្នកមានចូលចិត្តបន្តការរៀនសូត្រពេញមួយជីវិត។ ខណៈពេលដែលអ្នកក្រ ពេលខ្លះមិននឹងបានចូលសាលារៀនផងនិងបើបានចូលរៀន ក៏ចូលសាលាដែលជួយបង្វឹកជំនាញមូលដ្ឋានមួយចំនួន និងព្យាយាមឱ្យពួកគេខិតខំខ្លួនឯងបន្ថែមទៀត ប្រសិនបើចង់ក្លាយជាអ្នកជំនាញលើផ្នែកណាពិតប្រាកដ។
3. ផ្នត់គំនិត
អ្នកមាន តែងតែមានផ្នត់គំនិតធ្វើជាសហគ្រិន រស់នៅក្នុងទស្សនវិស័យ និងបេសកកម្មផ្ទាល់ខ្លួន ជាពិសេសចូលចិត្តចាប់យកឱកាស និងច្នៃវិបត្តិមកក្លាយជាឱកាស។ លើសពីនេះ អ្នកមាន ចូលចិត្តគិតអ្វីដែលមនុស្សធម្មតាគិតមិនឃើញ និងរៀនសាកល្បងអ្វីថ្មីៗជាច្រើន។ អ្វីដែលកាន់តែសំខាន់ អ្នកមានចូលចិត្តបណ្ដុះខ្លួនឯងឱ្យមានជំនាញជាច្រើន ដែលសាលាភាគច្រើនមិនបានបង្រៀនឡើយ ដូចជាចំណេះដឹងហិរញ្ញវត្ថុ ការច្នៃប្រឌិត ភាពបទបែន ចំណេះដឹងផ្នែកសេដ្ឋកិច្ច និងជំនាញបង្កើតឱកាសជាដើម។
រីឯអ្នកក្រ តែងតែមានផ្នត់គំនិតធ្វើការឱ្យគេ ចង់បានប្រាក់ខែខ្ពស់ និងមានផ្នត់គំនិតចាស់កំរិលជាច្រើន ហើយថែមទាំង ចូលចិត្តរស់នៅក្នុងស្ថានភាពជីវិតដដែលៗ និងមិនចូលចិត្តចាកចេញពីតំបន់សុខស្រួលរបស់ខ្លួនឡើយ។