spot_img
spot_img
Homeទូទៅហេតុអ្វីអ្នកមានលុយ ភាគច្រើនចូលចិត្ត ប្រើប្រាស់របស់ប្រ៊េនៗ?

ហេតុអ្វីអ្នកមានលុយ ភាគច្រើនចូលចិត្ត ប្រើប្រាស់របស់ប្រ៊េនៗ?

-

នៅក្នុងសង្គមបច្ចុប្បន្ន មិនថាប្រទេសណាមួយនោះទេ សុទ្ធតែមានអ្នកក្រីក្រ អ្នកមធ្យម និងអ្នកមានលុយច្រើនជាដើម ដូច្នេះស្ថានភាពរស់នៅ និងការប្រើប្រាស់សម្ភារៈនានាក៏ខុសគ្នាដែរ ប៉ុន្តែគ្រាន់តែខ្លឹមសារអត្ថបទនេះចង់បង្ហាញនូវហេតុផលមួយចំនួនដែលអ្នកមានលុយ ឬអាចនិយាយថា អ្នកមានជីវៈភាពធូរធារ ឬកំពូលអ្នកមាន ភាគច្រើនចូលចិត្តប្រើប្រាស់របស់ប្រ៊េនៗ ឬរបស់ដែលមានតម្លៃថ្លៃៗ ដូចជាសម្លៀកបំពាក់ កាបូប ទូរស័ព្ទដៃ កុំព្យូទ័រ ទឹកអប់ និងឡានជាដើម។

ហេតុផលសំខាន់នោះរួមមាន៖
1. លើកនូវសេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ពួកគេឱ្យកាន់តែមានតម្លៃ

មនុស្សស្ទើតែ 99% គឺវាយតម្លៃមនុស្សតាមរយៈការមើលឃើញពីសំបកខាងក្រៅ ដោយពួកគេនឹងវិនិច្ឆ័យភ្លាមៗថា បុគ្គលដែលពួកគេកំពុងឃើញនោះស្ថិតនូវក្នុងស្ថានភាពបែបណា និងគួរឱ្យគោរពឱ្យតម្លៃកម្រិតណា។ល។ ហេតុដូច្នេះ អ្នកដែលពួកគេខិតខំព្យាយាមរកប្រាក់ចំណូលផ្ទាល់ខ្លួនបានច្រើន ក៏ពួកគេចំណាយលុយលើការប្រើប្រាស់នូវរបស់ប្រ៊េនៗមួយចំនួនផងដែរ ដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កុំព្យូទ័រ និងទូរស័ព្ទជាដើម ដែលវានឹងជួយលើកមុខមាត់ពួកគេឱ្យកាន់តែល្អនៅក្នុងសង្គមជាក់ស្ដែង។

2. បង្កើនទំនុកចិត្ត និងភាពជឿជាក់នៅពេលពួកគេធ្វើដំណើរទៅណា ឬការបំពេញកិច្ចការងារ

ការប្រើប្រាស់របស់ប្រ៊េន នឹងធ្វើឱ្យបុគ្គលដែលមានសមត្ថភាពបង្កើតប្រាក់ចំណូលច្រើន ឬអ្នកមានជីវភាពល្អ ធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។

3. បង្ហាញពីសមត្ថភាពរកលុយរបស់ពួកគេ តាមរយៈសម្ភារៈប្រ៊េនៗទាំងនោះ

ចំពោះបុគ្គលដែលមានសមត្ថភាពដែលអាចបង្កើតចំណូលសម្រាប់ពួកគេ ពួកគេតែងតែមិនចង់លើកបង្ហាញចំនួនទឹកលុយដែលពួកគេមានទេ ពីព្រោះអាចធ្វើឱ្យមនុស្សជុំវិញមិនពេញចិត្ត ឬយល់ឃើញមិនល្អជាមួយគេ ដូច្នេះមានតែកេរ្តិ៍ឈ្មោះ និងការប្រើប្រាស់របស់ថ្លៃៗ ឬប្រ៊េនប៉ុណ្ណោះនោះទេ ទើបអាចបង្ហាញទៅកាន់ពិភពខាងក្រៅថា ពួកគេពិតជាមានសមត្ថភាពក្នុងការបង្កើតប្រាក់ចំណូលច្រើន ហើយមានលទ្ធភាពក្នុងការចំណាយលើរបស់ប្រ៊េនៗទាំងនោះ។

គួរបញ្ជាក់ដែរថា៖ នេះជាការយល់ឃើញមួយជ្រុងប៉ុណ្ណោះ ពីព្រោះវាអាចមានហេតុផលផ្សេងទៀតជាច្រើន ទៅតាមការយល់ឃើញរបស់បុគ្គលម្នាក់ៗ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ