ជាទូទៅអ្នកអាច ត្រូវហ្វេសប៊ុកប្លក់ ជាបណ្ណោះអាសន្នដោយសារតែមូលហេតុបច្ចេកទេស។ នៅក្នុងករណីនេះ ជាធម្មតាហ្វេសប៊ុកនឹងដោះស្រាយបញ្ហាដោយខ្លួនឯង ហើយនិងផ្តល់ដំណឹងមកកាន់អ្នក។ ប្រសិនបើមានអ្នកប្រើប្រាស់ច្រើននាក់ បានរាយការណ៍ថាគណនីរបស់អ្នកគឺជាគណនីក្លែងក្លាយ ឬអ្នកបានផុសសារដែលមិនស្របនឹងច្បាប់ហ្វេសប៊ុក ហ្វេសប៊ុកនឹងប្លក់គណនីរបស់អ្នក។
អ្នកនឹងត្រូវប្លក់នៅពេលដែល៖
- រូបភាពឬសារ ដែលអ្នកផុស ឬស៊ែរ មានភាពគួរឲ្យសង្ស័យ ឬ ខុសនឹងច្បាប់របស់ប្រព័ន្ធសន្តិសុខហ្វេសប៊ុក។
- សារ ឬ ការស្នើរសុំបង្កើតទំនាក់ទំនងមិត្តភាព (friend requests) ដែលអ្នកបានផ្ញើរចេញ ត្រូវបានភាគីម្ខាងទៀតរុញច្រានចោល។
- សកម្មភាពមួយចំនួនរបស់អ្នកមិនបានគោរពតាមច្បាប់ ស្តង់ដារសហគមន៍ហ្វេសប៊ុក។
អ្នកនឹងត្រូវហ្វេសប៊ុកប្លក់យូរឬឆាប់ គឺអាស្រ័យទៅតាមកម្រិត នៃការបំពានរបស់អ្នកធ្ងន់ធ្ងរប៉ុណ្ណា។
ដើម្បីជៀសវាង ឬបង្ការ ពីការប្លក់របស់ហ្វេសប៊ុក អ្នកអាចធ្វើតាមចំណុចដូចខាងក្រោម៖
- ពិនិត្យនិងស្វែងយល់អំពី “ស្តង់ដារសហគមន៍ហ្វេសប៊ុក” ដើម្បីឲ្យដឹងថាការស៊ែរបែបណាដែលហ្វេសប៊ុកអនុញ្ញាត។
- ជៀសវៀងការផ្ញើរសារទៅកាន់មនុស្សដែលអ្នកមិនស្គាល់។
- ផ្ញើរការស្នើរសុំបង្កើតទំនាក់ទំនងមិត្តភាព ជាមួយតែមនុស្សដែលអ្នកស្គាល់ប៉ុណ្ណោះ។
សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីសិក្សាស្វែងយល់អំពី “ស្តង់ដារសហគមន៍ហ្វេសប៊ុក” ជាភាសាអង់គ្លេស។
Facebook “Community Standards” from Hornet on Vimeo.