លោក Steve Jobs ស្ថាបនិកនៃក្រុមហ៊ុន Apple បានបង្ហាញការយល់ឃើញរបស់ខ្លួនចំពោះការសិក្សាស្រាវជ្រាវទីផ្សារនៅក្នុងបទសម្ភាសន៍ជាមួយ Fortune ដោយបាននិយាយថា “យើងមិនធ្វើការស្រាវជ្រាវទីផ្សារ និងជួលអ្នកប្រឹក្សាទេ ប៉ុន្តែយើងគ្រាន់តែចង់បង្កើតផលិតផលដ៏អស្ចារ្យ”។ បន្ថែមពីនេះ Jobs ក៏បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Businessweek កាលពីឆ្នាំ 1998 ដោយគាត់បាននិយាយថា “អតិថិជនមិនតែងតែដឹងថាពួកគេត្រូវការអ្វីឡើយ ទាល់តែអ្នកបង្ហាញវាដល់ពួកគេ”។ បែបនេះហើយ ទើប Jobs មិនបានផ្ដោតសំខាន់ក្នុងការធ្វើការស្រាវជ្រាវទីផ្សារឡើយ ព្រមទាំងគិតថាវាមិនចាំបាច់។
កត្តានេះ អ្នកច្បាស់ជាមានចម្ងល់ថា បើ Apple មិនបានស្រាវជ្រាវពីទីផ្សារ តើ Apple ស្រាវជ្រាវលើអ្វី ទើបអាចធ្វើឱ្យ Apple ទទួលបានភាពជោគជ័យខ្លាំងនាពេលបច្ចុប្បន្ន?
ក្រុមហ៊ុន Apple បានធ្វើការសិក្សាស្រាវជ្រាវទីផ្សារ ដោយផ្ដោតលើការយល់ដឹងពីតម្រូវការរបស់អ្នកប្រើប្រាស់របស់ពួកគេ។ ក្រុមហ៊ុន Apple បានស្ទង់មតិអតិថិជនរបស់ខ្លួន ដើម្បីបំពេញបន្ថែមទិន្នន័យផ្ទៃក្នុង និងការគិតរបស់ពួកគេ។ បន្ថែមពីនេះ ការស្ទង់មតិរបស់អតិថិជនលើ iPhone ក៏ត្រូវបានរក្សាទុកជាសម្ងាត់ផងដែរ។
ចំណាំ៖ ទោះបីជាលោក Steve Jobs មានភាពប៉ិនប្រសប់ខ្លាំងក្នុងការបង្កើតនូវផលិតផលថ្មីនៅក្នុងទីផ្សារក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុន Apple នៅតែត្រូវការស្រាវជ្រាវទីផ្សារបន្ថែម ដើម្បីឈ្វេងយល់ពីអ្វីដែលអាចជំរុញការលក់ផលិតផលរបស់ខ្លួនឱ្យកាន់តែមានសន្ទុះ និងផលិតផលរបស់គូប្រកួតប្រជែង។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Apple តែងតែស្រាវជ្រាវដោយព្យាយាមបន្ទាបខ្លួនបំផុត ដើម្បីឈ្វេងយល់កាន់តែច្បាស់ពីអ្វីដែលអាចដាក់រួមបញ្ចូលនៃមតិកែលម្អគុណភាព និងបរិមាណពីអ្នកប្រើប្រាស់។