spot_img
spot_img
Homeយុទ្ធសាស្ត្រលក់ហេតុអ្វី KPIs មានសារៈសំខាន់ក្នុងការលក់?

ហេតុអ្វី KPIs មានសារៈសំខាន់ក្នុងការលក់?

-

KPIs មកពីពាក្យ Key Performance Indicator ដែលវាសំដៅលើរង្វាស់ដែលជួយក្រុមលក់វាស់ស្ទង់ប្រសិទ្ធភាព និងលទ្ធផលការងាររបស់ពួកគេ ជាមួយនឹងគោលដៅរួមនៃការកែលម្អវិធីសាស្រ្ត និងដំណើរការដើម្បីជំរុញការលក់របស់ក្រុមហ៊ុន។ បន្ថែមពីនេះ KPIs មិនមែនត្រឹមតែអាចកំណត់សម្រាប់ក្រុមលក់ប៉ុណ្ណោះនោះទេ ប៉ុន្តែគឺគ្រប់ផ្នែកទាំងអស់នៅក្នុងក្រុមហ៊ុនទាំងមូល។

តើ KPIs មានសារៈសំខាន់អ្វីខ្លះក្នុងការលក់? ខ្លឹមសារអត្ថបទខាងក្រោមនេះ នឹងបង្ហាញនូវសារៈសំខាន់មួយចំនួន។

1. កំណើនការលក់ប្រចាំខែ

ការមាន KPI នៃការលក់ វានឹងធ្វើឱ្យប្រធានផ្នែកលក់ និងថ្នាក់ដឹកនាំ ងាយស្រួលវាស់វែងពីការកើនឡើង ឬថយចុះ នៃប្រាក់ចំណូលពីការលក់នៅក្នុងក្រុមហ៊ុនពីមួយខែទៅមួយខែ។

បន្ថែមពីនេះ KPI ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការតាមដានកំណើននៃការលក់ប្រចាំខែនៅក្នុងអាជីវកម្ម ពីព្រោះការប្រើប្រាស់កំណើនការលក់ប្រចាំខែជា KPI នៃការលក់ វានឹងផ្តល់ឱ្យអ្នកនូវការយល់ដឹងពីអ្វីដែលអ្នកអាចអនុវត្តន៍បាន ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការលក់ យុទ្ធសាស្រ្ត និងអាទិភាពផលិតផលរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះនោះទេ ការមាន KPI ច្បាស់លាស់សម្រាប់ក្រុមបុគ្គលិក ជាពិសេសផ្នែកលក់ និងផែ្នកទីផ្សារ នឹងជួយឱ្យពួកគេអាចតាមដានលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ពួកគេ និងអាចមើលឃើញពីអ្វីដែលពួកគេត្រូវការដើម្បីផ្លាស់ប្ដូរសកម្មភាពរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរជាងមុន។

2. បង្កើតឱកាសលក់បានកាន់តែច្រើន

ការមាន KPI នៃការលក់ វានឹងជួយប្រធានផ្នែកលក់ និងថ្នាក់ដឹកនាំ អាចធ្វើការតាមដានឱកាសដែលក្រុមបុគ្គលិកកំពុងធ្វើ ដែលវាអនុញ្ញាតឱ្យអ្នកអាចព្យាករណ៍ពីការលក់នាពេលអនាគត និងកំណត់សក្តានុពលណាមួយដែលមានតម្លៃបំផុត ដើម្បីអនុវត្តន៍នៅក្នុងក្រុមហ៊ុន ដូចជាការធ្វើឱ្យមាននាំមុខដល់អតិថិជនគោលដៅសំខាន់ៗ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្សព្វផ្សាយជាដើម។ បន្ថែមពីនេះ អ្នកគ្រប់គ្រងផ្នែកលក់ ក៏អាចប្រើប្រាស់ KPI នៃការលក់នេះដើម្បីមើលសុខភាពនៃបំពង់លក់ និងធ្វើការសម្រេចចិត្តអំពីដំណើរការលក់ទាំងមូលរបស់ពួកគេផងដែរ។

3. អត្រាបំប្លែងអតិថិជនថ្មីៗបានច្រើន

ជាធម្មតាទេ នៅពេលអ្នកមានការផ្សព្វផ្សាយច្រើន ច្បាស់ណាស់នឹងមានមនុស្សចាប់ផ្ដើមស្គាល់ និងចាប់អារម្មណ៍លើផលិតផលឬសេវាកម្មនៅក្នុងក្រុមហ៊ុនរបស់អ្នក ហេតុដូច្នេះ ការមាន KPI សម្រាប់ក្រុមលក់ វានឹងផ្ដល់ឱកាសឱ្យក្រុមហ៊ុនរបស់អ្នកមានអាត្រាបំប្លែងមនុស្សដែលទើបតែស្គាល់ និងចាប់អារម្មណ៍លើម៉ាកយីហោរបស់អ្នក នឹងក្លាយជាអតិថិជនរបស់អ្នក និងអាចបម្លែងអតិថិជនដែលមានស្រាប់ ក្លាយជាអតិថិជនដ៏ស្មោះត្រង់សម្រាប់ក្រុមហ៊ុនរបស់អ្នកជាដើម។

4. ការរក្សាអតិថិជនបានល្អ

អាជីវកម្មភាគច្រើន តែងតែភ្លេចគិតអំពីការថែរក្សាអតិថិជនដែលមានស្រាប់ ដោយគិតផ្ដោតលើយុទ្ធសាស្រ្តដើម្បីទាក់ទាញអតិថិជនថ្មីៗជាបន្តបន្ទាប់។ ហេតុនេះហើយ ការមាន KPI សម្រាប់ផ្នែកលក់ វានឹងជួយដាស់តឿនសម្រាប់ក្រុមលក់ដើម្បីរក្សាទំនាក់ទំនងល្អជាមួយនឹងអតិថិជនដែលមានស្រាប់។

ការរក្សាអតិថិជនដែលមានស្រាប់ វាជារឿងដ៏សំខាន់ ពីព្រោះពួកគេនឹងតែងតែផ្ដល់ប្រាក់ចំណូលដល់ក្រុមហ៊ុនរបស់អ្នក និងជាមនុស្សសំខាន់ដែលនឹងជួយណែនាំបន្តទៅកាន់មនុស្សដែលពួកគេបានស្គាល់អំពីម៉ាកយីហោរបស់អ្នក។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ