spot_img
spot_img
Homeធុរកិច្ចអាជីវកម្មអស្ចារ្យ តែងតែផ្ដល់នូវគុណតម្លៃខ្ពស់ដល់អតិថិជន

អាជីវកម្មអស្ចារ្យ តែងតែផ្ដល់នូវគុណតម្លៃខ្ពស់ដល់អតិថិជន

-

អាជីវកម្មនៅលើគ្រប់វិស័យ ទោះបីជាមានផលិតផលល្អ ឬសេវាកម្មល្អយ៉ាងណាក៏ដោយ ក៏មិនទាន់ក្លាយជាអាជីវកម្មមួយអស្ចារ្យបានដែរ។ ហេតុអ្វី? ពីព្រោះអាជីវកម្មអស្ចារ្យ ជាអាជីវកម្មដែលអតិថិជននាំគ្នាសម្រុកមកជារៀងរហូតហើយ ដោយមិនងាយដកចិត្តបានពីផលិតផលសេវាកម្មរបស់អាជីវកម្មនោះឡើយ ព្រមទាំងណែនាំអ្នកផ្សេងមកឱ្យស្គាល់ថែមទៀតផង។

តើអាជីវកម្មអស្ចារ្យ ផ្ដល់នូវគុណតម្លៃបែបណាដល់អតិថិជន ដែលខុសពីអាជីវកម្មផ្សេងៗ?

នៅក្នុងចំណុចនេះ យើងបែងចែកអាជីវកម្មជា 3 គឺទី1. អាជីវកម្មមិនសូវល្អ ទី2. អាជីវកម្មល្អធម្មតា និងទី3. អាជីវកម្មអស្ចារ្យ

ចំពោះអាជីវកម្មមិនសូវល្អ
  • តែងតែព្យាយាមផ្ដល់នូវផលិតផលនិងសេវាកម្ម ដោយរួមទាំងគុណភាពនិងបរិមាណផលិតផល ស្មើនឹងចំនួនលុយដែលពួកគេទទួលបានពីអតិថិជន។
ចំពោះអាជីវកម្មល្អធម្មតា
  • តែងតែព្យាយាមប្រឹងប្រែងផ្ដល់នូវបរិមាណនិងគុណភាពនៃផលិតផលសេវាកម្មច្រើនបំផុតតាមដែលពួកគេអាចធ្វើបានដើម្បីប្ដូរនឹងចំនួនលុយដែលពួកគេទទួលបានពីអតិថិជន។
ចំពោះអាជីវកម្មអស្ចារ្យ
  • តែងតែព្យាយាមផ្ដល់ឱ្យលើសពីការរំពឹងទុក ដោយផ្ដល់នូវគុណតម្លៃខ្ពស់ដល់អតិថិជន ដែលជាហេតុធ្វើឱ្យអតិថិជនមានការពេញចិត្តខ្លាំង និងចងចាំជានិច្ច។ នៅក្នុងអាជីវកម្មប្រភេទនេះ តែងតែផ្ដល់នូវផលិតផលសេវាកម្មដែលមានគុណភាពខ្ពស់បំផុតលើសពីលុយដែលអតិថិជនផ្ដល់ឱ្យពួកគេ។

ជារួមមក អាជីវកម្មអស្ចារ្យ គឺផ្ដោតខ្លាំងលើការធ្វើឱ្យផលិតផលសេវាកម្មមានគុណភាពខ្ពស់បំផុត និងបម្រើសេវាកម្មដល់អតិថិជនបានយ៉ាងល្អ ដោយធ្វើឱ្យអតិថិជនមានការពេញចិត្តខ្លាំង និងមិនស្ដាយលុយលើការចំណាយឡើយ។

ហេតុអ្វីអាជីវកម្មអស្ចារ្យ តែងតែផ្ដល់នូវគុណតម្លៃខ្ពស់ដល់អតិថិជន?

ឧទាហរណ៍ជាក់ស្ដែង

  • ក្រុមហ៊ុន Apple៖ ផ្ដល់គុណតម្លៃដល់អតិថិជន តាមរយៈការផ្ដល់នូវផលិតផលដែលទំនើប ទាន់សម័យ មានភាពស៊ីវិល័យ មានគុណភាពខ្ពស់ និងផ្ដល់សេវាកម្មរហ័សទាន់ចិត្ត ដែលធ្វើឱ្យអតិថិជនជាច្រើនបានពេញចិត្ត និងហ៊ានចំណាយលុយដើម្បីទិញផលិតផលរបស់ក្រុមហ៊ុន Apple ទោះបីជាស្ថិតនៅក្នុងតម្លៃថ្លៃប៉ុន្មានក៏ដោយ។
  • ក្រុមហ៊ុន KFC៖ ផ្ដល់គុណតម្លៃដល់អតិថិជន តាមរយៈការផ្ដល់នូវរសជាតិឆ្ងាញ់លើមាន់បំពង និងអាហារផ្សេងទៀតរបស់ KFC ដោយធ្វើឱ្យអតិថិជនមានការដក់ជាប់នឹងរសជាតិនោះ ដោយជាហេតុធ្វើឱ្យអតិថិជនសប្បាយរីករាយ។
  • និងមានក្រុមហ៊ុនធំៗផ្សេងទៀត។
ទាញត្រឡប់មកវិញ ការផ្ដល់ននូវគុណតម្លៃទាំងនោះ ធ្វើឱ្យអាជីវកម្មអស្ចារ្យទាំងនោះ ទទួលបានគុណប្រយោជន៍ជាច្រើន ដូចជា៖

ទី1. ទទួលបានអតិថិជនស្មោះត្រង់កាន់តែច្រើន

ទី2. មិនសូវចំណាយធនធានច្រើនក្នុងការប្រើយុទ្ធសាស្រ្តទីផ្សារ ពីព្រោះមានអ្នកផ្សព្វផ្សាយជំនួស

ទី3. អាជីវកម្មកាន់តែរីកចម្រើនខ្លាំង

ទី4. ទាញប្រាក់ចំណេញកាន់តែច្រើន

ទី5. ពង្រីកអាជីវកម្មបានច្រើន

ទី6. មានទីផ្សារកាន់តែធំទូលាយ

ទី7. វ៉ាដាច់ដៃគូប្រកួតប្រជែង

តើធ្វើបែបណា ដើម្បីផ្ដល់គុណតម្លៃដល់អតិថិជនដ៏ល្អបំផុត?

ដើម្បីផ្ដល់នូវគុណតម្លៃដល់អតិថិជនបានយ៉ាងល្អបំផុត ម្ចាស់អាជីវកម្មទាំងអស់ គួរអនុវត្តន៍តាមវិធីសាស្រ្តដូចខាងក្រោម៖

  1. ពង្រឹងផលិតផលសេវាកម្មឱ្យមានគុណភាពខ្ពស់បំផុត
  2. ពង្រឹងដំណើរការទិញឱ្យល្អ
  3. ពង្រឹងការផ្ដល់សេវាកម្មដ៏រហ័សជូនអតិថិជន
  4. ផ្ដល់នូវបទពិសោធន៍ល្អៗដល់អតិថិជនជាមួយនឹងអាជីវកម្មរបស់អ្នក
  5. ផ្ដល់នូវអត្ថប្រយោជន៍ដែលលើសពីការរំពឹងទុកដល់អតិថិជន

សរុបជារួមត្រង់ចំណុចនេះ ត្រូវធានាថា អតិថិជនមិនស្មុគស្មាញច្រើនក្នុងការបញ្ជាទិញ មិនរងចាំយូរ ទទួលបានផលិតផលដែលមានគុណភាពខ្ពស់ និងមានអារម្មណ៍ថា ចំណេញ​ច្រើន ថែមទាំងពេញចិត្តខ្លាំង ហើយមិនស្ដាយក្នុងការចំណាយលុយលើផលិតផលសេវាកម្មរបស់អ្នក។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ