spot_img
spot_img
Homeធុរកិច្ចអាថ៌កំបាំងក្នុងការរកលុយពីផ្សារហ៊ុនរបស់ស្ត្រីអាយុ 104 ឆ្នាំ

អាថ៌កំបាំងក្នុងការរកលុយពីផ្សារហ៊ុនរបស់ស្ត្រីអាយុ 104 ឆ្នាំ

-

ស្ត្រីវ័យ 104 ឆ្នាំនោះ មានឈ្មោះថា Zhou Hongbao ហើយបច្ចុប្បន្នគឺជាអ្នកវិនិយោគភាគហ៊ុនវ័យចំណាស់ជាងគេបំផុតនៅក្នុងប្រទេសចិននៃទីក្រុងសៀងហៃនិងបានរកលុយបានយ៉ាងច្រើន។

Zhou Hongbao តែងតែដាក់ទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវតូចរបស់គាត់ហើយមើលប៉ុស្តិ៍ហិរញ្ញវត្ថុពេញមួយថ្ងៃ។ បើយោងតាមសារព័ត៌មាន Jiefang Daily ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានសរសេរថា “ថ្វីត្បិតតែចក្ខុវិស័យរបស់គាត់មានស្ថានភាពកាន់តែអាក្រក់នៅពេលនេះក៏ដោយ ក៏គាត់នៅតែអាចអានព័ត៌មានប្រចាំថ្ងៃអំពីផ្សារហ៊ុន” ។ លើសពីនេះ គាត់ក៏បាននិយាយថា “ការវិនិយោគភាគហ៊ុនជាការបំបាត់ភាពអផ្សុករបស់គាត់” ។

យោងតាមសារព័ត៌មាន Global Times លោកស្រី Zhou បច្ចុប្បន្នគឺជាវិនិយោគិនឯកជនចំណាស់ជាងគេបំផុតនៅក្នុងទីផ្សារភាគហ៊ុន A របស់ចិន ដោយប្រមូលបានប្រហែល 100 000 យ័ន ស្មើនឹង 15,473$។

ដើមហេតុនៃការចាប់ផ្ដើមប្រឡូកនៅលើផ្សារហ៊ុនដំបូង

កាលពីនៅក្មេង លោកស្រី Zhou មិនបានចាប់អារម្មណ៍នឹងផ្សារហ៊ុនទេ។ លោកស្រី Zhou និយាយថា “ នៅទសវត្សរ៍ឆ្នាំ 1980 អ្នកជិតខាងរបស់ខ្ញុំ បានសុំឱ្យនរណាម្នាក់ជួយលើការជួញដូរភាគហ៊ុន ហើយគាត់ក៏ដឹងថាមនុស្សម្នាក់អាចរកលុយបានដោយការវិនិយោគលើភាគហ៊ុន ដូច្នេះគាត់ចង់សាកល្បងវាដោយខ្លួនឯង” ។

លោកស្រី Zhou បានចាប់អារម្មណ៍ក្នុងការជួញដូរភាគហ៊ុនប៉ុន្តែមិនមានសាច់ប្រាក់ច្រើនសម្រាប់ទុកនៅពេលនោះទេ។ អ្នកជិតខាងរបស់គាត់បានស្នើសុំលក់ភាគហ៊ុនរបស់គាត់ 5% ក្នុងតម្លៃប្រហែល 500 យ័ន។ វាជាតម្លៃសមរម្យដូច្នេះគាត់ក៏បានយល់ព្រម។

នៅពេលមានវ័យ 70 ឆ្នាំ លោកស្រីក៏បានសុំឱ្យកូនប្រុសរបស់គាត់បើកគណនីមូលបត្រនៅក្រុមហ៊ុនមូលបត្រសៀងហៃដើម្បីឱ្យគាត់អាចបន្តទិញភាគហ៊ុន។

នៅឆ្នាំ 1994 ខ្សែភាពយន្តមួយដែលមានចំណងជើងថា “Shanghai Fever” ត្រូវបានចេញផ្សាយ។ ខ្សែភាពយន្តនេះនិយាយអំពីអ្នកដឹកនាំរថយន្តក្រុងដ៏រាបទាបម្នាក់ដែលត្រូវបានពាណិជ្ជករហុងកុងប្រើដើម្បីដើរតួជាអ្នកធ្វើដំណើរម្នាក់នៅចំកណ្តាលផ្សារហ៊ុនសៀងហៃដែលកំពុងរីកចម្រើន។

ខ្សែភាពយន្ដនេះពង្រឹងការរីករាលដាលនៃជំនឿថាការទិញភាគហ៊ុនអាចធ្វើឱ្យមនុស្សក្លាយជាមហាសេដ្ឋីពេញមួយយប់តែម្ដង។ មនុស្សមួយចំនួនពិតជាបានក្លាយជាអ្នកមាន។ អ្នកផ្សេងទៀតដែលមិនសូវមានសំណាងត្រូវបានលុបចោលជាដើម។

វិធីសាស្រ្តទិញភាគហ៊ុន

លោកស្រី Zhou តែងតែរក្សាដំបូន្មានអ្នកជិតខាងរបស់គាត់ក្នុងចិត្តថា ឱ្យប្រយ័ត្នប្រយែងនិងកុំជាប់នៅក្នុងទីផ្សារគោ(bull markets)។ ដំបូងគាត់បានវិនិយោគ 3,000 យ័ននៅក្នុងក្រុមហ៊ុនមួយចំនួនដែលគាត់បានស្គាល់។

ស្ត្រីចំណាស់រូបនេះបានសិក្សាព័ត៌មានភាគហ៊ុននៅក្នុងកាសែតនិងពីកម្មវិធីទូរទស្សន៍ហិរញ្ញវត្ថុ។ គាត់បានមើលចលនាទីផ្សារម្តងមួយៗតាមទូរទស្សន៍។

លោកស្រី Zhou បាននិយាយថា “ការទិញភាគហ៊ុនគឺដូចជាការទិញគ្រឿងផ្សំសម្រាប់ចម្អិនអាហារ ដោយតម្លៃបន្លែប្រែប្រួលជាធម្មតា។ ប្រសិនបើមានអ្នកលក់ច្រើន អ្នកលក់បន្លែដូចគ្នា ខ្ញុំនឹងជ្រើសរើសអ្នកលក់ក្នុងតម្លៃទាបបំផុត។ វាប្រហាក់ប្រហែលនឹងផ្សារហ៊ុន ប្រសិនបើភាគហ៊ុនធ្លាក់ចុះខ្ញុំទិញភាគហ៊ុនខ្លះ។ ប្រសិនបើវាធ្លាក់ចុះច្រើន ខ្ញុំនឹងទិញបន្ថែមទៀតដើម្បីរ៉ាប់រងការខាតបង់នៅពេលដែលតម្លៃឡើងបន្តិច”។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ