spot_img
spot_img
Homeធុរកិច្ចអាថ៌កំបាំងនៃភាពជោគជ័យរបស់ក្រុមហ៊ុន Netflix

អាថ៌កំបាំងនៃភាពជោគជ័យរបស់ក្រុមហ៊ុន Netflix

-

Netflix គឺជា Platform ដែលផ្តល់នូវសេវាកម្ម online streaming ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការទស្សនានូវ កម្មវិធីទូរទស្សន៍ ក៏ដូចជាទស្សនាភាពយន្តល្បីៗតាមអនឡាញ។

ខ្លីៗអំពី Netflix

  • Netflix ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៩៧ នៅឯ Scotts Valley នៃរដ្ជ California ដោយស្ថាកនិកពីររូបគឺលោក Marc Randolph និង Reed Hastings ដែលចាប់ផ្តើមដំបូងពីការផ្តល់នូវសេវាកម្មជួលភាពយន្តតាមអនឡាញដើម្បីទស្សនា។ ក្រុមហ៊ុនមួយនេះចាប់ផ្តើមដំណើរការដំបូងដោយការជួលនូវហាងមួយហើយមានបុគ្គលិក៣០ នាក់ ជាមួយនឹងភាពយន្ត DVD ចំនួន ៩២៥ ដែលដាក់ជួលគិតជាថ្ងៃ ។ បន្ទាប់មកពីទទួលបាននូវភាពជោគជ័យលើអាជីវកម្មរបស់ខ្លួន ពួកគាត់ក៏បានបត់ខ្លូនទៅអាជីវកម្មបែប (Subscriber-based Model) តែម្តង។
  • ក្នុងឆ្នាំ ២០០០ Netflix ក៏បានធ្វើការចេញនូវមុខងារដ៏ពិសេសមួយនោះគឺជាប្រព័ន្ធដែលអាចធ្វើការណែនាំនូវភាពយន្តទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទស្សនា។
  • ក្នុងឆ្នាំ ២០០៥ ចំនួននៃអ្នកដែល Subscribe ឬ ប្រើប្រាស់សេវាកម្មរបស់ Netflix បានកើនឡើងរហូតដល់ទៅ ៤.២ លាននាក់។
  • ក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុននេះបានសម្រេចចិត្តផ្លាស់ប្តូរនូវម៉ូឌែលអាជីវកម្មរបស់ខ្លួនពីការការជួល DVD ទៅជាការទស្សនាវិដេអូនិងភាពយន្តតាម Internet វិញ។
  • នៅឆ្នាំ ២០១៣ ក្រុមហ៊ុន Netflix បានឈ្នះនូវពានរង្វាន់ Primetime Emmy Awardds ដល់ទៅ ៣ ដោយសារតែខ្សែភាពយន្តរបស់ខ្លួនដែលមានចំនងជើងថា “House of Cards”។
  • ក្នុងឆ្នាំ ២០១៦ Netflix ទទួលបាននូវចំនួនអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លូនរហូតដល់ទៅ ៥០ លាននាក់ទូទាំងពិភពលោក ។ ហើយបន្តរីកលូតលាស់រហូតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះបានក្លាយទៅអ្នកក្រុមហ៊ុនដែលឈានមុខគេនៅក្នុងវិស័យរបស់ខ្លួន។

ម៉ូឌែលអាជីវកម្ម

១ . Netflix’s Key Partners ( ដៃគូសហការ ) ៖
  • Netflix បានធ្វើការសហការជាមួយនឹងដៃគូអាជីវកម្មរហូតដល់ទៅជាង ៣៥ ក្រុមហ៊ុនទូទាំងពិភពលោក។ ដោយបានសហការជាមួយនឹងក្រុមហ៊ុនភាពយន្តប្រភេទខុសៗគ្នាដើម្បីផ្តល់ជូនអ្នកទស្សនានូវជម្រើសនៃខ្សែភាពយន្តដ៏សម្បូរបែប។
  • ធ្វើការសហការជាមួយនឹងក្រុមហ៊ុនទូរទស្សន៍ឆ្លាតវៃ ( Smart Tv ) ដូចជា Samsung , Xiaomi , LG , Sony និងក្រុមហ៊ុនធំៗមួយចំនួនទៀត។
  • ធ្វើការសហការជាមួយនឹងក្រុមហ៊ុន បណ្តាញទូរគមនាគមន៍ ដូចជាជា Airtel , Reliance Jio និង Vodafone។
២ . Netflix’s Value Proposition ( គុណតម្លៃចម្បង ) :

គោលបំណងចម្បងរបស់ Netflix គឺជាផ្តល់នូវសេវាកម្មដែលល្អបំផុតទៅកាន់អ្នកប្រើប្រាស់របស់

ខ្លូនដោយផ្តល់នូវគុណតម្លៃជាច្រើនដល់អ្នកប្រើប្រាស់ដូចជា ៖

  • ធ្វើការផ្តល់នូវសេវាកម្ម live Stream ២៤ ម៉ោងក្នុងមួយថ្ងៃនិង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ។ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងខ្សែភាពយន្តដែលមានគុណភាពខ្ពស់ពីគ្រប់ទីកន្លែង។
  • អ្នកប្រើប្រាស់អាចធ្វើការទស្សនានូវខ្សែភាពយន្តរាប់ពាន់រឿងរួមជាមួយនឹងកម្មវិធីទូរទស្សន៍និងខ្សែភាពយន្តជាច្រើនដែលជារបស់ Netflix ផ្ទាល់តែម្តង។
  • អ្នកដែលទើបតែប្រើប្រាស់ថ្មីអាចធ្វើការទស្សនាខ្សែភាពយន្តដែលមាននៅលើ Netflix ដោយឥតគិតថ្លៃរយៈពេលរហូតដល់ទៅ ៣០ ថ្ងៃ ហើយក៏អាចមានសិទ្ធិបញ្ឈប់ការប្រើប្រាស់វិញគ្រប់ពេល។
  • មាន system ដែលអាចធ្វើការណែនាំនូវខ្សែភាពយន្តទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។
  • អាចធ្វើការចែករំលែកនូវគណនីប្រើប្រាស់រួមគ្នា។
៣ . Netflix’s Key Activities ( សកម្មភាពចម្បង ) :
  • បន្តពង្រីកនូវ platform របស់ខ្លូនទៅលើ website និង mobile app
  • ធ្វើការសហការជាមួយនឹង ក្រុមហ៊ុនផលិតខ្សែភាពយន្តល្បីៗដើម្បីផលិតនូវខ្សែភាពយន្តដែលជាកម្មសិទ្ធបញ្ញារបស់ Netflix ផ្ទាល់តែម្តង
  • ធ្វើឲ្យប្រាកដថា system ដែលណែនាំនូវខ្សែភាពយន្តទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់កាន់តែមានភាពវ័យឆ្លាតជាងមុន។
៤ . Netflix’s Revenue Model ( ប្រភពចំណូល )  ៖
  • Subscription-Based Business Model ៖ Netflix ផ្តល់ជូននូវសេវាកម្មបង់ប្រាក់ប្រចាំខែជាមួយនឹងជម្រើសនៃតម្លៃ ៣ ប្រភេទ ដូចជាគម្រោង basic , standard និង Premium។ បច្ចុប្បន្ននេះ ចំនួននៃអ្នកប្រើប្រាស់សេវាកម្មរបស់ Netflix មានរហូតដល់ទៅជាង ១២៥ លានអ្នកនៅទូទាំង ១៩០ ប្រទេសទូទាំងពិភពលោកដោយអាចរកចំនូលបានរហូតដល់ទៅ ១៥ ប៊ីលានដុល្លាក្នុងមួយឆ្នាំៗ។
  • ការសហការជាមួយនឹងក្រុមហ៊ុនផលិតខ្សែភាពយន្តល្បីៗ អ្នកដឹកនាំរឿងល្បីៗ អ្នកនិពន្ធល្បី អ្នកផលិតខ្សែភាពយន្តគំនូរជីវចលល្បីៗ ដើម្បីបង្កើតនូវខ្សែភាពយន្តដែលប្រកបដោយគុណភាពខ្ពស់ដើម្បីដាក់នៅលើ platform របស់ខ្លូនផ្ទាល់ ហើយសម្រាប់អ្នកដែលចង់ធ្វើការចាក់ផ្សាយបន្តគឺទាមទារឲ្យទិញនូវកម្មសិទ្ធិបញ្ញាពី Netflix
ខៀក វិទ្យារតនៈ
ខៀក វិទ្យារតនៈhttp://www.kumnit.com%20
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ