spot_img
spot_img
Homeបច្ចេកវិទ្យាឧស្សាហកម្មចំនួន14 កំពុងរីកចម្រើននាពេលអនាគត

ឧស្សាហកម្មចំនួន14 កំពុងរីកចម្រើននាពេលអនាគត

-

ពិភពលោកកំពុងទទួលរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីត​-19 ដែលធ្វើឱ្យមនុស្សស្លាប់ជាច្រើននាក់ និងធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះយ៉ាងខ្លាំង។

ប៉ុន្តែ! រឿងមួយដែលមនុស្សត្រូវតែងាកមកចំណាប់អារម្មណ៍នោះ គឺថា មានឧស្សាហកម្មកំពូលចំនួន 14 ដែលកំពុងរីកចម្រើននាពេលអនាគត ដូច្នេះយើងគួរតែដឹង និងអាចចាប់យកឱកាសនេះដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យខ្លាំង ឬបម្លែងខ្លួនឯងឱ្យដើរទាន់តាមសម័យកាល ឬយកឱកាសនេះដើម្បីធ្វើកិច្ចការងារណាមួយតាមក្ដីស្រមៃក្នុងការសម្រេចនូវបេសកកម្មដ៏ធំសម្រាប់ខ្លួនឯង និងពិភពលោក។

1. សម្ភារៈដែលប្រើប្រាស់ដោយ អ៊ីនធឺណែត (Internet of things)

នាពេលអនាគត ស្ទើរតែអ្វីគ្រប់យ៉ាងដែលយើងបានប្រើប្រាស់ទាំងក្នុងនិងខាងក្រៅផ្ទះដោយភ្ជាប់ជាមួយនឹង អ៊ីនធឺណែត។

ហេតុផលទាំងនេះហើយ ដែលចំណេះដឹងផ្នែកបណ្តាញទំនាក់ទំនងទិន្នន័យ (networks data communication) និង software នឹងក្លាយជាជំនាញមួយដែលគេត្រូវការជាចំាបាច់នៅក្នុងឧស្សាហកម្មជាច្រើន ក្នុងនោះរួមមានការផលិតនិងសេវាកម្ម។

2. បញ្ញាសិប្បនិម្មិត (AI=artificial intelligence)

វិស័យបញ្ញាសិប្បនិម្មិត នៅក្នុងទសវត្សខាងមុខនេះនឹងក្លាយជាកន្លែងមួយដែលមានភាពរស់រវើកបំផុតសម្រាប់ការសាកល្បងដែលមិនចេះរីងស្ងួត នៅពេលដែលអ្វីៗបានតភ្ជាប់ដោយ អ៊ិនធឺរណែត (Internet of things) កាន់តែច្រើនឡើង និងរួមបញ្ចូលទាំងទិន្នន័យនៃឥរិយាបទរបស់យើងដោយម៉ាស៊ីន។ លើសពីនេះ វិស័យនេះនឹងមានឥទ្ធិពលខ្លាំងជាមួយការរស់នៅប្រចាំថ្ងៃ។

3. សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ដើម្បីបំពេញកិច្ចការងារសំខាន់ៗនៅក្នុងជីវិតប្រចាំថ្ងៃ គឺមានចំនួនកាន់តែកើនឡើង​ ហើយវាក៏មានភាពអសនិ្តសុខផងដែរ ដោយមនុស្សអាចងាយរងគ្រោះចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ដូចជាមានអ្នកវាយប្រហារដោយចូលគណនីធនាគារលួចយកព័ត៌មាន និងធ្វើប្រតិបត្តិការខុសច្បាប់ជាច្រើនតាមប្រព័ន្ធមួយនេះ។

ហេតុផលទាំងនេះហើយ ដែលជំរុញឱ្យមនុស្សនឹងប្រើប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណែតដ៏ត្រឹមត្រូវមួយ នាពេលថ្ងៃអនាគត នៅពេលដែលអ្វីៗកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណែត។  ឧស្សាហកម្មនេះ មានតួនាទីដ៏សំខាន់ដើម្បីការពារនិងប្រឆាំងនឹងបុគ្គលណាដែលមានគំនិតមិនល្អដើម្បីលួចទិន្នន័យ ក៏ដូចជាលួចគណនីរបស់នរណាម្នាក់តាមអនឡាញទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ហើយបំផ្លាញអ្នកដទៃ។

4. ហ្សែន (Genomics)

ហ្សែននេះ នឹងត្រូវបានពង្រីកដើម្បីបម្លែងការយល់ដឹងរបស់យើងទាំងស្រុងទៅលើសមាសធាតុនៃរាងកាយមនុស្សនិងសមត្ថភាពក្នុងការព្យាបាល។ ថែមទាំងថែរក្សាវាឱ្យការពារយើងប្រឆាំងនឹងជំងឺទឹកនោមផ្អែម មហារីក និងអាចធ្វើឱ្យយើងសម្របខ្លួនបានលឿនទៅនឹងអត្រាខ្ពស់នៃការផ្លាស់ប្តូរក្នុងបរិស្ថានរបស់យើងក្នុងទស្សវត្សរ៍នេះ ដើម្បីបង្កើតជាហ្សែន។ ឧស្សាហកម្មនេះ រំពឹងថានឹងមានតម្លៃជាង 20 កោដិដុល្លារ នៅឆ្នាំ 2022 ។

5. Drones

បច្ចេកវិទ្យាយន្តហោះ (Drones)  គឺជាបច្ចេកវិទ្យាមួយដែលគ្មានមនុស្សបើកបរផ្ទាល់ ដោយមនុស្សគ្រាន់តែមានតេឡេដើម្បីចុចបញ្ជាប៉ុណ្ណោះ។ Drones មានតួនាទីដូចជា ការថតរូបសារព័ត៌មាន ដឹកជញ្ជូនទំនិញ និងអាចប្រើប្រាស់លើអ្វីគ្រប់យ៉ាងមកពីកសិកម្ម ដើម្បីផ្តល់ជំនួយបន្ទាន់សម្រាប់ជនរងគ្រោះនៃជំងឺគាំងបេះដូងជាដើម។

ហើយនាពេលអនាគត មនុស្សកាន់តែច្រើន នឹងចាប់អារម្មណ៍លើការប្រើប្រាស់ Drone ប្រកបមុខរបររកស៊ី និងការរស់នៅប្រចាំថ្ងៃ។

6. មនុស្សយន្ត (Robotics)

នាពេលអនាគត មនុស្សយន្តនឹងកាន់តែរីកចម្រើន ដោយអាចជំនួសកិច្ចការងាររបស់មនុស្សបានជាច្រើន និងជាជំនួយការបនៅក្នុងផ្ទះរបស់យើងទៀតផង។

7. ឧបករណ៍មើលឃើញភាពពិតជាក់ស្ដែង (Virtual reality)

ឧបករណ៍នេះ អាចធ្វើត្រាប់តាមស្ថានភាព និងបរិស្ថានជាក់លាក់ដោយមិនចាំបាច់ចំណាយនិងហានិភ័យនៃបទពិសោធន៍ជាក់ស្ដែងនៅក្នុងជីវិតពិត។ ពិភពលោកកាន់តែមានភាពជឿនលឿន មនុស្សនឹងបណ្តុះបណ្តាលខ្លួនឯង និងអ្នកពាក់ព័ន្ធជាច្រើនទៀតដោយប្រើឧបករណ៍ជំនួយ VRនេះ ដូចជាការរៀនបើកបរ ការលេងហ្គេមកំសាន្ត ការបណ្តុះបណ្តាលវិស្វករនិងកម្មករនៅលើដំណើរការផលិតប្រេងជាដើម។

8. បច្ចេកវិទ្យាណាណូ (Nano technology)

បច្ចេកវិទ្យាណាណូ គឺជាការសិក្សានិងរៀបចំរូបធាតុដែលមានទំហំតូច រួមបញ្ចូលទាំងវត្ថុធាតុដើម ដំណើរការផលិតកម្ម និងបច្ចេកវិទ្យាដែលត្រូវបានប្រើដើម្បីបង្កើតនិងលើកកម្ពស់ផលិតផលជាច្រើនដែលមនុស្សប្រើជារៀងរាល់ថ្ងៃ ហើយក៏អាចត្រូវបានប្រើនៅលើគ្រប់មុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត ដូចជាគីមីវិទ្យា ជីវវិទ្យា រូបវិទ្យា សំភារៈវិទ្យាសាស្ត្រ និងវិស្វកម្ម។ ជារួមមក បច្ចេកវិទ្យានេះប្រើប្រាស់ចាប់ពីវេជ្ជសាស្ត្រដល់កសិកម្ម ដើម្បីការលូតលាស់កោសិកាឆ្អឹង ការរកឃើញកោសិកាមហារីកបង្កើតផ្ទៃសំអាតដោយខ្លួនឯង និងអនុវត្តន៍វិធីសាស្រ្តធារាសាស្រ្តដែលមានប្រសិទ្ធភាពជាងមុន។

9. ប្រភពថាមពលនឹងកើតឡើងវិញ (Renewable energy)

ប្រភពថាមពលនឹងមានការកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ និងខ្យល់ដែលភ្ជាប់ជាមួយអ៊ីនធឺណែត (Internet of things) ដែលត្រូវបានកំណត់ដើម្បីជួយសម្របសម្រួលបណ្តាញផ្គត់ផ្គង់ថាមពលឯកជន។ ថាមពលកកើតឡើងវិញ ត្រូវបានគេរំពឹងថានឹងបំពេញបានជិត​100 នៃការផ្គត់ផ្គង់ថាមពលដែលត្រូវការ ដើម្បីដំណើរការសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ 2050 ។

10. ចែករំលែកសេដ្ឋកិច្ច (Sharing economy)

ការចែករំលែកសេដ្ឋកិច្ច គឺជាវីធីសាស្រ្តដើម្បីចែកចាយលក់ផលិតផល ឬសេវាកម្មតាមប្រព័ន្ធអ៊ីនធឺណែត (online platforms) ដោយអ្នកលក់ និងអ្នកទិញអាចទំនាក់ទំនងគ្នាបានលើប្រព័ន្ធអ៊ីនធឺណែតបាន។ មនុស្សជាច្រើនកំពុងប្រើសេវាកម្មចែករំលែកនេះ ដូចជា Uber  និងសេវាកម្មជួលអចលនៈទ្រព្យ ដូចជា Airbnb ជាដើម ហើយនាពេលអនាគត វិស័យនេះនឹងកាន់តែមានការរីកចម្រើនកាន់តែខ្លាំង។

11. ការរៀនតាមអនឡាញ (e-learning)

ការរៀនតាមអនឡាញនេះ នឹងមានភាពរីកចម្រើនខ្លាំងនាពេលអនាគត ពីព្រោះចាប់តាំងពីពិភពលោកកើតមានជំងឺ Covid-19 មក គឺមនុស្សកំពុងតែបម្លែងខ្លួនមករៀនតាមប្រព័ន្ធអនឡាញវិញ។ ហើយក៏មានបច្ចេកវិទ្យា VR (Virtual reality) និងកម្មវិធីវៃឆ្លាតសិប្បនិម្មិត (AI) ដែលពង្រីកចូលក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដែលធ្វើឱ្យយើងរៀនសូត្រប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពជាងមុន។ ហើយការរៀនអនឡាញនេះ ក៏នឹងក្លាយជាមធ្យោបាយដ៏ចម្បងនៃការអប់រំ នាពេលអនាគតឆាប់ៗនេះ។

12. ទិន្នន័យ​ធំ (Big data)

ក្រោយពីបានឈ្វេងយល់ពីភាពរីកចម្រើននូវឧស្សាហកម្មខាងលើរួចហើយ អ្នកនឹងកត់សម្គាល់ថា ស្ទើរតែគ្រប់ឧស្សាហកម្មទាំងអស់ដែលពឹងផ្អែកលើទិន្នន័យតាមមធ្យោបាយមួយ ឬទិន្នន័យផ្សេងទៀត គឺ ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដោយបានរៀនសូត្រនិងបង្កើនប្រសិទ្ធភាពនៃការសម្រេចចិត្តសេដ្ឋកិច្ចរបស់យើង ដែលជាកន្លែងមួយដ៏ល្អដែលយើងអាចទទួលបានទិន្នន័យ និងមានវិធីសាស្រ្តត្រឹមត្រូវក្នុងការវិភាគ។ ហើយវានឹងក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចនាពេលអនាគត។

13. ការបោះពុម្ព 3D (3D printing)

បច្ចេកវិទ្យាបោះពុម្ព 3D គឺជាឧបករណ៍នៃយុគសម័យឧស្សាហកម្មថ្មី ដោយមានតួនាទីបង្កើតរូបភាពដែលមានរាងជាវិមាត្របីហើយរចនាដោយកុំព្យូទ័រ។ មនុស្សម្នាក់ៗអាចផលិតវានៅផ្ទះដោយខ្លួនឯងបាន ឬដំណើរជាលក្ខណៈគ្រួសារក៏បាន។

14. បច្ចេកវិទ្យា Blockchain

Blockchain គឺជាបច្ចេកវិទ្យាមួយដើម្បីការពារទិន្នន័យទាំងអស់ពី Hacker​ ឱ្យមានសុវត្ថិភាពនិងមានប្រសិទ្ធភាព ពីព្រោះ Hacker ពិបាកក្នុងការលួចទិន្នន័យណាស់។ ជាទូទៅ បច្ចេកវិទ្យានេះ ផ្ដោតលើការគ្រប់គ្រង និងស្រាវជ្រាវហិរញ្ញវត្ថុ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ