តើអ្នកកំពុងតែប្រើប្រាស់វីដេអូក្នុងការធ្វើយុទ្ធសាស្រ្តទីផ្សាររបស់អ្នកមែនទេ? តើអ្នកកំពុងស្វែងរកគន្លឹះក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនរបស់អ្នកមែនទេ? ការផ្សព្វផ្សាយបច្ចុប្បន្នមានការវិវត្តយ៉ាងឆាប់រហ័សពីទម្រង់អក្សរទៅជាវីដេអូ។ ដូចនេះអ្នកគួរធ្វើយ៉ាងណាដើម្បីធ្វើឲ្យវីដេអូមានគុណភាពហើយត្រូវបានស្គាល់ដោយអតិជនរបស់អ្នក ។ អ្នកអាចបង្កើតវីដេអូបែបនិទានរឿងនិងអ្វីផ្សេងទៀតដែលអ្នកគិតថាអតិថិជនរបស់អ្នកងាយយល់។ វីដេអូម៉ាឃីតធីងសម័យថ្មីត្រូវបានគេប្រើប្រាស់ស្ទើរតែទូទាំងពិភពលោក។ ខាងក្រោមនេះគឺកិច្ចការដែលអ្នកគួរធ្វើដើម្បីបង្កើតការផ្សព្វផ្សាយវីដេអូម៉ាឃីតធីងសម័យថ្មី៖
គន្លឹះក្នុងការច្នៃប្រតិដ្ឋ (Creativity)
សព្វថ្ងៃការផ្សព្វផ្សាយមានការកើនឡើងជាងមុន ដូចនេះអ្នកទីផ្សារត្រូវយល់ពីសាររបស់គាត់ដែលបម្រុងនឹងផ្ញើទៅកាន់អតិធិជន។ ភាពច្នៃប្រតិដ្ឋសម្រាប់ការផ្សព្វផ្សាយគឺពិតជាចាំបាច់ណាស់ធ្វើយ៉ាងណាឲ្យមានភាពខុសប្លែកពីអ្នកដទៃ។ ការផ្សព្វផ្សាយបែបបុរាណធ្វើឲ្យអតិថិជនមានការធុញទ្រាន់នៅពេលដែលឃើញការផ្សព្វផ្សាយដដែលៗ។ ដូចនេះ អ្នកគួរតែរកវិធីសាស្ត្រណាដើម្បីផ្លាស់ប្តូរសាររបស់អ្នកដោយមានទាំងការច្នៃប្រតិដ្ឋនិងទាក់ទាញអតិថិជន។ ការប្រើប្រាស់វីដេអូម៉ាឃីតធីងសម័យថ្មីដែលមានភាពច្នៃប្រតិដ្ឋអាចធ្វើឲ្យមានគេស្គាល់កាន់តែច្រើន។
វីដេអូដែលងាយស្រួលយល់
ពីសម័យមុនមានការលំបាកនៅពេលដែលយើងមើលវីដេអូតាមទូរសព្ទ័ព្រោះវាគ្មានរូបភាពច្បាស់ដូចនឹងទូរទស្សន៍។ ប៉ុន្តែបច្ចុប្បន្នមានភាពខុសគ្នាព្រោះមនុស្សភាគច្រើនមានទូរស័ព្ទទំនើបដូចនេះគាត់អាចមើលវីដេអូតាមSmart phone របស់ពួកគាត់។ ដូចនេះអ្នកគួរតែបង្កើតវីដេអូណាដែលមានរូបភាពច្បាស់ហើយអ្នកក៏ត្រូវគិតពីរយៈពេលនៃវីដេអូផងដែរ។ វីដេអូគួរតែមានរយៈពេលត្រឹមតែ២ទៅ៣នាទីព្រោះថាចំណាប់អារម្មណ៍របស់អតិថិជនមានដែនកំណត់។ យើងត្រូវស្វែងរកគន្លឹះណារក្សាសាររបស់អ្នកឲ្យខ្លី មានអត្ថន័យ និងចំគោលដៅនៃការផ្សព្វផ្សាយរបស់អាជីវកម្មអ្នក។ ដូចនេះ អ្នកត្រូវធ្វើវីដេអូដែលមានបច្ចេកទេសខ្ពស់ក្នុងការនាំសារទៅកាន់អតិថិជនរបស់អ្នកផ្តោតឲ្យចំចំណុចសំខាន់ ងាយយល់ ងាយមើល និងទទួលយកបាន អ្នកនឹងទទួលបានជោគជ័យក្នុងធ្វើសារភ្ជាប់ជាមួយអតិថិជនរបស់អ្នក។ ឧទាហរណ៍វីដេអូដែលមានរូបភាពជាតុក្កតាវាពិតជាមានភាពទាក់ទាញអតិថិជនណាស់ ព្រោះវាធ្វើឲ្យអតិថិជនងាយស្រួលយល់អត្ថន័យ មានពណ៌ស្រស់ស្អាត មានដំណើររឿងគួរឲ្យចង់មើល និងគុណភាពច្បាស់ល្អ។
ទទួលបានភាគរយខ្ពស់ពីការបញ្ជាទិញរបស់អតិថិជន
សម្រាប់អ្នកដែលបានឃើញវីដេអូរបស់អ្នកនោះហើយប្រសិនបើវីដេអូរបស់អ្នកអាចទាក់ទាញចិត្តអ្នកមើលបាននោះគាត់នឹងរកមើលព័ត៌មានបន្ថែមទាក់ទងនឹងផលិតផលឬសេវាកម្មរបស់អាជីវកម្មអ្នក។ បន្ទាប់មកគាត់នឹងសាកល្បងសេវាកម្មឬផលិតផលរបស់អ្នក។ ក្នុងវីដេអូនោះអ្នកអាចបង្ហាញពីមូលហេតុដែលអតិថិជនគួរជ្រើសរើសយកអាជីវកម្មរបស់អ្នកនិងមិនរើសយកអ្នកឯទៀត។
ការទទួលបាន share ច្រើន
ការប្រើប្រាស់បណ្តាញសង្គមក្នុងការស្វែងរកអតិថិជនរបស់អ្នកគឺជាប្រការដែលអ្នកចាំបាច់ដឹង។ ស្រមៃថាបើអ្នកមានវីដេអូដ៏ល្អមួយដែលពោរពេញទៅដោយអត្ថន័យប៉ុន្តែបែរជាគ្មានអ្នកshareវីដេអូរបស់អ្នកសោះវាប្រៀបដូចនឹងវីដេអូរបស់អ្នកគ្មានតម្លៃអ្វីសោះ។ អ្នកគួរតែBoost វីដែអូអ្នកដើម្បីឲ្យវាអាចreach ទៅកាន់មនុស្សជាច្រើននិងទទួលបាន shareច្រើន។