ខណៈពេលដែលអ្នកធ្វើដំណើរការងារជាច្រើនត្រូវបានទុកចោល។ ប៉ុន្តែគន្លឹះទាំង៥ខាងក្រោមនេះនឹងធ្វើឲ្យអ្នកនៅតែមានលំនឹងក្នុងការបំពេញការងារផ្សេងៗបើទោះបីជាអ្នកកំពុងធ្វើដំណើរទៅកាន់ទីណាក៏ដោយ៖
- ប្រើពេលឲ្យមានតម្លៃបំផុត៖ អ្នកអាចប្រើពេលឲ្យមានតម្លៃបំផុតសូម្បីតែការចាត់ចែងការងារតូចតាចដូចជាការអាន ការមើលអ៊ីម៉ែល និងសកម្មភាពតូចៗជាច្រើន ខណៈពេលដែលអ្នករង់ចាំការឡើងយន្តហោះ ការឡើងឡានឬនៅពេលដែលជើងហោះហើរត្រូវបានពន្យារពេល។
- មានគម្រោងទុកមុន៖ វាគ្មានរឿងអ្វីដែលអាក្រក់ជាងការមិនបានរៀបចំទុកជាមុនទេ។ បើសិនអ្នកភ្លេចឯកសារឬរបស់សំខាន់ណាមួយក្នុងការបំពេញកិច្ចការ អ្នកមិនអាចរក្សាផលិតភាពបានឡើយ។ ផ្ទុយទៅវិញអ្នកគួររៀបចំទុកជាមុន គ្រប់ពេលមុនពេលដែលអ្នកធ្វើដំណើរទៅកន្លែងណាមួយ។
- ការផ្តោតទៅលើការងារ៖ ជាការពិតណាស់វាមិនមានភាពងាយស្រួលឡើយក្នុងការផ្តោតទៅលើអ្វីមួយនៅពេលដែលអ្នកស្ថិតនៅក្នុងបរិយាកាសរញ៉េរញ៉ៃនិងមានការរំខាន។ ប៉ុន្តែបញ្ហាទាំងនេះកើតឡើងត្រឹមតែ៥ទៅ១០នាទីដំបូងប៉ុណ្ណោះ។ បើអ្នកអាចបង្ខំខ្លួនឲ្យផ្តោតទៅលើការងារបាន អ្នកនឹងមានអារម្មណ៍នឹងនរដោយមិនរងឥទ្ធិពលពីបរិយាកាសខាងក្រៅឡើយ។
- សម្របទៅនឹងប្រភេទនៃការធ្វើដំណើរ៖ ក្នុងករណីអ្នកកំពុងតែនៅក្នុងរថយន្ត មិនមែនហោះហើរ ហើយអ្នកត្រូវប្រើពេល៥ទៅ៧ម៉ោងក្នុងរថយន្ត ច្បាស់ណាស់ថាអ្នកនឹងពិបាកធ្វើអ្វីផ្សេងបាន។ ប៉ុន្តែអ្នកក៏អាចប្រើពេលដើម្បីគិតពីគំនិតថ្មីៗឬធ្វើការខលទៅអ្នកដទៃក្នុងរឿងការងារបាន។
- សិក្សា៖ ផលិតភាពមិនសម្ដៅទៅលើការសម្រេចកិច្ចការតែមួយទេ អ្នកអាចរកឱកាសក្នុងការសិក្សាបានដែរដោយយកសៀវភៅឬដោនឡូតឯកសារមួយចំនួនដើម្បីអាន។