ការផ្ទុះឡើងនូវជម្ងឺផ្លូវដង្ហើមកូវីដ១៩ដែលមានប្រភពចេញពីទីក្រុងវូហានប្រទេសចិន បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ឈឺ និង ឬរាប់ពាន់នាក់ទៀតស្លាប់ដែលនៅខណៈពេលនោះរដ្ឋាភិបាលប្រទេសចិនបានបិទព្រំដែន និង ដាក់មនុស្សឲ្យនៅដាច់ដោយឡែកពីគេ រីឯក្រុមហ៊ុនត្រូវបង្ខំចិត្តរាល់ការធ្វើដំណើរទាំងអស់ផងដែរ។ ការរាតត្បាតនេះគឺដាស់តឿនដល់ក្រុមហ៊ុននានាឲ្យពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ គោលនយោបាយនិង និតិវិធីដែលពួកគេមានដើម្បីការពារនិយោជិក អតិថិជន និង ប្រតិ្តបត្តិការក្នុងការរាតត្បាតនាពេលឥលូវនេះនិង ពេលអនាគត។ខាងក្រោមនេះគឺជាសំណួរទាំង៨ដែលក្រុមហ៊ុនគួរតែសួរនៅពេលពួកគេត្រៀមនឹងឆ្លើយតបចំពោះការរីករាលដាលនៃមេរោគកូវីដ១៩នេះ៖
១. តើយើងអាចការពារនិយោជិករបស់យើងពីការប៉ះពាល់នៅកន្លែងធ្វើការបានយ៉ាងដូចម្ដេច?
វីរុសកូរូណាដែលត្រូវបានគេហៅឈ្មោះថាជាកូវីដ១៩គឺវាត្រូវបានគេគិតថាវារាលដាលយ៉ាងខ្លាំងតាមរយៈដំណក់ទឹកដង្ហើមពីការក្អក និង កណ្ដាស់ ហើយសកម្មភាពទាំងនេះវាពិតជាងាយនឹងឆ្លងរាលដាលទៅកាន់មនុស្សម្នាក់ទៀតដោយមិនដឹងខ្លួន។ ហើយអ្នកក៏អាចឆ្លងមេរោគនេះដោយងាយផងដែរ តាមរយៈការប៉ះលើផ្ទៃខាងលើនៃរបស់ណាមួយ ឬប៉ះវត្ថុដែលមានជាតិកខ្វក់ ហើយបន្ទាប់មកអ្នកក៏យកដៃដែលមានមេរោគទាំងនោះមកប៉ះពាល់លើច្រមុះ ឬ មាត់។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជម្ងឺបានណែនាំថា និយោជិកគួរតែៈ
- នៅផ្ទះប្រសិនជាពួកគេមានរោគសញ្ញាផ្លូវដង្ហើម រួមមាន ការក្អក កណ្ដាស់ ឬ ពិបាកក្នុងការដកដង្ហើម…
- ចាកចេញពីការងារប្រសិនបើពួកគេមានរោគសញ្ញាទាំងនោះនៅពេលធ្វើការនៅកន្លែងការងារ
- ការពារការកណ្ដាស់ដោយប្រើក្រដាសជូតមាត់ ក្រមា កែងដៃឬ ដោយស្មា តែមិនត្រូវយកដៃទទេទៅខ្ទប់មាត់នោះទេ ព្រោះវានឹងងាយចម្លងទៅកាន់អ្នកផ្សេងទៀត
- លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និង ទឹកយ៉ាងហោចណាស់២០វិនាទី ឬមួយប្រើទឹកលាងដៃដែលមានជាតិអាល់កុល
- កាត់បន្ថយការចាប់ដៃគ្នា ឬ ការឱបគ្នា ដើម្បីចៀសវាងពីការឆ្លងរាលដាលនេះ
២. តើនៅពេលណាដែលយើងគួរដកកម្មករឬភ្ញៀវចេញពីកន្លែងធ្វើការ?
ដូចដែរបានពិភាក្សា និយោជិកទាំងអស់គួរតែស្នាក់នៅក្នុងផ្ទះ ឬ មួយត្រឡប់ទៅផ្ទះវិញប្រសិនជាមានការសង្ស័យឬ មានរោគសញ្ញានៃវីរុសកូវីដ១៩នេះ។ដោយសារការគម្រាមកំហែងនៃការរីករាលដាលនៃជម្ងឺនេះអ្នកគ្រប់គ្រងមិនត្រូវស្ទាក់ស្ទើរក្នុងការបញ្ជូននិយោជិកដែលមានរោគសញ្ញាកូវីដ១៩ត្រឡប់ទៅផ្ទះទេ។ដូចគ្នានេះដែរនិយោជិកដែលមានរោគសញ្ញា ឬ មានហានិភ័យខ្ពស់សម្រាប់ជម្ងឺកូវីដ១៩ គួរតែត្រូវបានទុកឲ្យនៅដោយឡែកពីបុគ្គលិក និងជួយក្នុងការរៀបចំចាកចេញពីកន្លែងធ្វើការ ហើយទទួលបានការវាយតម្លៃផ្នែកវេជ្ជសាស្រ្តខណៈពេលដែលកាត់បន្ថយការប៉ះពាល់ជាសាធារណៈ។ឧទាហរណ៍ៈ មនុស្សគួរតែជៀសវាងពីកន្លែងសាធារណៈ និង រថយន្តសាធារណៈ ជាពិសេសប្រសិនជាអ្នកមិនបានពាក់ម៉ាស់ទេ អ្នកគួរតែឈរឲ្យឆ្ងាយពីគ្នាចម្ងាយ៦ហ្វីតប្រហែលជា២ម៉ែត្រ។ ម្យ៉ាងវិញទៀតប្រសិនបើជម្ងឺកូវីដ១៩នៅតែបន្តរីកសាយភាយនៅក្នុងសហគមន៍ទៀត ក្រុមហ៊ុនត្រូវតែប្រើមាស៊ីនវាស់កម្ដៅដើម្បីត្រួតពិនិត្យពីកម្ដៅនៅក្នុងខ្លួនបុគ្គលិកម្នាក់ៗ។
៣. តើយើងគួរតែកែសម្រួលគោលការណ៍របស់យើងក្នុងករណីដែលនិយោជិកត្រូវបានហាមឃាត់ពីកន្លែងធ្វើការ ឬ យើងត្រូវបិទវា?
លទ្ធភាពដែលការកើនឡើងនៃចំនួនបុគ្គលិកនឹងមិនអាចធ្វើការបានទេ ដោយសារតែពួកគេឈឺឬ ត្រូវយកចិត្តទុកដាក់ចំពោះអ្នកដទៃទៀត ដូចនេះហើយក្រុមហ៊ុនគួរតែពិនិត្យឡើងវិញនូវពេលវេលាឈប់សម្រាករបស់ពួកគេ។ហើយគិតគូរឡើងវិញថាតើ និយោជិកមានផែនការដើម្បីបញ្ជាក់ ពីគោលការណ៍ប្រាក់ឈ្នួលរបស់ពួកគេប្រសិនបើក្រុមហ៊ុនត្រូវបានបិទ ឬ និយោជិកត្រូវបានគេច្របាច់បញ្ចូលគ្នា។
៤. តើយើងបានបង្កើនសមត្ថភាពបុគ្គលិកដើម្បីធ្វើការពីចម្ងាយដែរឬទេ?
ការងារជាច្រើន គឺតម្រូវឲ្យមនុស្សមានវត្តមាននៃការចូលរួមធ្វើការងារ និង សកម្មភាពផ្សេងៗជាច្រើនទៀត ដូចជាការប្រជុំជាដើម ដែលអាចធ្វើបានពីចម្ងាយ។ ឧទាហរណ៍ដូចជា Videoconferencing គឺជាជម្រើសដ៏ល្អមួយសម្រាប់ការប្រជុំដោយប្រថុយប្រថាន។
៥. តើយើងមានប្រព័ន្ធដែលអាចទុកចិត្តបានសម្រាប់ការទំនាក់ទំនងសុខភាពសាធារណៈតាមម៉ោងជាមួយនឹងបុគ្គលិកដែរឬទេ?
ពាក្យចចាមរាមដ៏គ្រោះថ្នាក់និងការភ័យខ្លាចរបស់កម្មករអាចរាលដាលបានយ៉ាងឆាប់រហ័សដូចជាវីរុសដូច្នឹងដែរ។វាគឺជាការចាំបាច់សម្រាប់ក្រុមហ៊ុនដែលអាចទទួលបានកម្មករទាំងអស់ រួមទាំងអ្នកដែលមិននៅកន្លែងធ្វើការ ដោយមានការសម្របសម្រួលជាប្រចាំផ្នែកខាងក្នុង ហើយពួកគេត្រូវតែសម្របសម្រួលយ៉ាងប្រុងប្រយ័ត្នដើម្បីជៀសវាងគោលការណ៍មិនស្របគ្នាដែលត្រូវបានទាក់ទងដោយអ្នកគ្រប់គ្រងឬមុខងារផ្សេងៗគ្នា។
៦. តើយើងគួរតែកែសម្រួលគោលការណ៍របស់យើងជុំវិញដំណើរការអាជីវកម្មក្នុងស្រុកនិងអន្តរជាតិដែរឬទេ?
ដើម្បីការពារជម្ងឺនិងការពារការបាត់បង់ផលិតភាពដោយសារតែការដាច់ចេញពីគ្នាឬ ការដកបុគ្គលិកចេញពីកន្លែងធ្វើការបន្ទាប់ពីការធ្វើដំណើរ យើងត្រូវមានការប្រុងប្រយ័ត្នក្នុងការកំណត់ការធ្វើដំណើរអាជីវកម្មរបស់និយោជិកពីតំបន់ដែលមានវីរុសកូវីដ១៩។ដូចនេះនិយោជិកគួរតែប្រុងប្រយ័ត្ន ជាពិសេសនៅពេលដែលមិនស្រួលខ្លួនគឺមិនគួរចេញទៅខាងក្រៅនោះទេ ទោះបីជាមិនមែនជារោគសញ្ញានៃជម្ងឺកូរ៉ូណានោះក៏ដោយ។
៧. តើយើងគួរតែពន្យាពេល ឬ ក៏លុបចោលនូវការប្រជុំដែរឬទេ?
ត្រូវហើយ ព្រោះថាមានភស្តុតាងដែលបញ្ជាក់ថាការឃ្លាតឆ្ងាយពីសង្គមមួយរយៈអាចពន្យាពេលការរីករាលដាលនៃជម្ងឺនេះ ព្រមទាំងអាចជួយរក្សានូវជីវិតមនុស្សផងដែរ។ដូចនេះហើយការប្រជុំ និង សន្និសិទភាគច្រើនគួរតែត្រូវបានប្ដូរពីការជួបផ្ទាល់ទៅជាការជួបបែបនិមិត្តវិញម្ដង។ ប្រសិនបើអ្នកចង់បើកការប្រជុំដោយផ្ទាល់ អ្នកគួរតែកំណត់ចំនួនមនុស្សចូលរួម ពោលគឺមិនត្រូវប្រជុំជាមួយនឹងមនុស្សជាង២៥០នាក់នោះទេ ហើយត្រូវផ្ដល់បន្ទប់ឲ្យអ្នកចូលរួមអង្គុយឬឈរយ៉ាងតិចចំនួន២ម៉ែត្រពីអ្នកដទៃ ម្យ៉ាងទៀតនៅពេលដែលមានការប្រជុំផ្ទាល់គឺមិនលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចាប់ដៃគ្នានោះទេ ព្រោះដៃសម្បូរទៅដោយមេរោគងាយនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
៨. តើអ្នកដែលត្រួតពិនិត្យបានទទួលការបណ្ដុះបណ្ដាលគ្រប់គ្រាន់ដែរឬទេ?
អ្នកត្រួតពិនិត្យគួរតែមានលទ្ធភាពទទួលបាននូវព័ត៌មានច្បាស់លាស់ដូចជាការគ្រប់គ្រងការឆ្លងនិងគោលការណ៍របស់ក្រុមហ៊ុន ហើយក៏គួរតែដឹងថាអ្នកណាត្រូវទាក់ទងជាមួយក្រុមហ៊ុនដើម្បីរាយការណ៍ពីការប៉ះពាល់ឬ អ្នកឆ្លង។ អ្នកត្រួតពិនិត្យឬអ្នកដែលត្រូវបានចាត់តាំងផ្សេងទៀតនៅក្នុងក្រុមហ៊ុនគួរតែជូនដំណឹងដល់អាជ្ញាធរសុខភាពសាធារណៈក្នុងតំបន់អំពីការសង្ស័យថាមានអ្នកឆ្លងឬ មានអ្នកប៉ះពាល់ជាមួយនឹងអ្នកដែលផ្ទុកជម្ងឺនោះ។