spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងក្បួន​​ថ្មី​! ១% ជារៀងរាល់ថ្ងៃ នឹង​ផ្លាស់ប្តូរ​ជីវិត​អ្នកដោយមិនដឹងខ្លួន

ក្បួន​​ថ្មី​! ១% ជារៀងរាល់ថ្ងៃ នឹង​ផ្លាស់ប្តូរ​ជីវិត​អ្នកដោយមិនដឹងខ្លួន

-

ការចង់ផ្លាស់ប្តូរខ្លួនឯងឲ្យរីកចម្រើនភ្លាមៗ គឺជាគោលដៅដ៏អស្ចារ្យ ប៉ុន្តែជារឿយៗវាអាចនាំឲ្យមានភាពតានតឹងនិងបរាជ័យ។ ការពិតគឺថា ភាពរីកចម្រើនដ៏ពិតប្រាកដកើតចេញពី ការអនុវត្តសកម្មភាពតូចៗជាប់លាប់។ ការកែប្រែបន្តិចម្តងៗនេះនឹងបង្កើតជា “ផលគុណនៃទម្លាប់” ដែលនាំមកនូវលទ្ធផលធំនៅពេលអនាគត។

ខាងក្រោមនេះជាសកម្មភាពងាយៗដែលអ្នកអាចអនុវត្តបាន៖

១. អនុវត្តច្បាប់ “១% ប្រចាំថ្ងៃ”
កុំព្យាយាមផ្លាស់ប្តូរទាំងស្រុងក្នុងរយៈពេលខ្លី អ្នកគ្រាន់តែកែប្រែវាម្តងបន្តិចៗត្រឹមតែ ១% ប៉ុណ្ណោះ ជារៀងរាល់ថ្ងៃ។ ពីព្រោះការរីកចម្រើនតិចតួចនេះ គឺងាយស្រួលធ្វើ ហើយវាជួយការពារអ្នកពីភាពអស់កម្លាំងចិត្តនៅពេលដែលអ្នកសម្រុកធ្វើក្នុងពេលភ្លាមៗ។

ឧទារហណ៍៖ ថ្ងៃនេះ ត្រូវអានសៀវភៅត្រឹមតែ ១ ទំព័រ ហាត់ប្រាណត្រឹមតែ ៥ នាទី ឬសន្សំលុយត្រឹមតែ ១,០០០ រៀល។

២. ប្រើប្រាស់វិធី “ការគូសសញ្ញាធីក”
ភាពរីកចម្រើនត្រូវតែអាចវាស់វែងបាន។ ការមើលឃើញពីការអនុវត្តជាប់លាប់របស់អ្នក គឺជាកម្លាំងចិត្តដ៏រឹងមាំ។

របៀបអនុវត្ត: ប្រើប្រតិទិនឬសៀវភៅកត់ត្រា រាល់ពេលអ្នកបានធ្វើទម្លាប់វិជ្ជមានដែលអ្នកចង់កសាង (ដូចជាការសមាធិ ឬការធ្វើលំហាត់ប្រាណ) សូមគូសសញ្ញា “ធីក” មួយនៅលើថ្ងៃនោះ ម្តងបន្តិចៗអ្នកនឹងកាន់តែមានកម្លាំងចិត្តបន្តទៀត។

៣. បង្កើតទម្លាប់
ទម្លាប់ថ្មីគឺងាយស្រួលបង្កើតនៅពេលដែលអ្នកភ្ជាប់វាទៅនឹងទម្លាប់ចាស់ដែលមានស្រាប់របស់អ្នក។

ឧទារហណ៍៖ អ្នកជ្រើសរើសទម្លាប់ដែលអ្នកធ្វើរាល់ថ្ងៃ (ឧទាហរណ៍៖ ផឹកកាហ្វេពេលព្រឹក) ហើយបន្ថែមទម្លាប់ថ្មីរបស់អ្នកចូលទៅក្នុងនោះ។ ដូចជាក្រោយពេលខ្ញុំផឹកកាហ្វេភ្លាម ខ្ញុំនឹងធ្វើលំហាត់ប្រាណ ១០ នាទី។ល។

៤. កាត់បន្ថយការរំខាន ១ ម៉ោងមុនពេលចូលគេង
ការសម្រាកដ៏មានគុណភាព ក៏ជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនផងដែរ។ ហើយការមើលទូរស័ព្ទមុនពេលគេង អាចធ្វើឲ្យការគេងរបស់អ្នកមានបញ្ហា។

របៀបអនុវត្ត: ត្រូវដាក់ទូរស័ព្ទឲ្យឆ្ងាយ ១ ម៉ោងមុនពេលគេង។ ជំនួសមកវិញ សូមអានសៀវភៅ ឬសរសេរកំណត់ហេតុដែលធ្វើឱ្យអារម្មណ៍របស់ស្ងប់មុនពេលចូលគេង។

៥. ធ្វើការសម្រេចចិត្ត “កុំធ្វើ”
ភាពរីកចម្រើនក៏មានន័យថាការឈប់ធ្វើអ្វីដែលរារាំងអ្នកផងដែរ។ ដូចជាកំណត់ទម្លាប់អវិជ្ជមានមួយដែលអ្នកចង់បញ្ឈប់ (ឧទាហរណ៍៖ ឈប់ពិនិត្យបណ្តាញសង្គមរៀងរាល់ ១០ នាទី)។ល។ ការឈប់ធ្វើអ្វីដែលមិនស្របទៅនឹងគោលដៅរបស់អ្នក គឺជាការបង្កើតពេលវេលាសម្រាប់អ្វីដែលសំខាន់ឱ្យកាន់តែមានប្រសិទ្ធភាព

សរុបមក ការចង់កែប្រែខ្លួនឲ្យរីកចម្រើនមិនមែនទាមទារអព្ភូតហេតុនោះទេ តែទាមទារ វិន័យតូចៗជាប់លាប់។ ការចាប់ផ្តើមពីសកម្មភាពងាយៗទាំងនេះ គឺជាការធានាថាភាពរីកចម្រើនរបស់អ្នកនឹងបន្តទៅមុខដោយគ្មានភាពតានតឹង និងឈានទៅរកគោលដៅធំរបស់អ្នក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ