spot_img
spot_img
Homeទូទៅរឿង10 យ៉ាង​ដែល​បុគ្គល​ជោគជ័យ​តែង​រក្សា​ភាព​ឯកជន

រឿង10 យ៉ាង​ដែល​បុគ្គល​ជោគជ័យ​តែង​រក្សា​ភាព​ឯកជន

-

អ្នកច្បាស់ជាតែងតែឃើញអ្នកមាន ជោគជ័យ ឬអ្នកដែលមានជំនួញធំៗមួយចំនួនមានភាពសាមញ្ញ និងមិនបានបង្ហាញពីភាពលូយឆាយក្នុងការរស់នៅរបស់គេនោះទេ ដោយគេបានរក្សានូវឯកជនភាពផ្ទាល់ខ្លួនក្នុងការរស់នៅ។ ខាងក្រោមនេះគឺជារឿង 10 យ៉ាងដែលគេបានរក្សាការសម្ងាត់:

1.ប្រាក់ចំណូល៖ បុគ្គលជោគជ័យជៀសវាងពីការពិភាក្សាអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេដើម្បីការពារការប្រៀបធៀប ឬការច្រណែន។ ពួកគេជឿថាទ្រព្យសម្បត្តិគួរតែរក្សាការអាថ៍កំបាំង ហើយរឿងនេះក៏មិនមែនដែលជារឿងចាំបាញុ់ក្នុងការលើកយកនិយាយនោះទេ។

2.ជីវិតផ្ទាល់ខ្លួន៖ ពួកគេរក្សាជីវិតឯកជនរបស់គ្រួសារ ជីវិតស្នេហា និងចំណង់ចំណូលចិត្តដោយមិនបង្ហាញទូលំទូលាយឱ្យមនុស្សទូទៅដឹងពីឯកជនភាពរបស់គេច្រើនពេកនោះទេ។ ការចែករំលែកច្រើនពេកអាចនាំឱ្យមានការ​ វិនិច្ឆ័យ វាយតម្លែ ឬនិយាយអ្វីមិនល្អ លើសពីការពិតដែលអាចប៉ះពាល់ទៅដល់កិតិ្តយសពួកគេ។

3.ដំណើរការបន្ទាប់៖ ដូចជាអ្នកលេងអុកដែលមានជំនាញ មនុស្សជោគជ័យមិនបង្ហាញពីសកម្មភាពបន្ទាប់របស់ពួកគេ ក្នុងការចាប់ផ្តើមធ្វើអ្វីបន្ទាប់ទៀតនោះទេ។ ការរក្សាផែនការជាសម្ងាត់ជួយរក្សាការប្រកួតប្រជែង ឬការរារាំង ដែលអាចប៉ះពាល់ទៅដល់ដំណើរការនៃកិច្ចការងាររបស់គេ។ ដូចនេះហើយនៅពេលដែលគេចាប់ផ្តើមផែនការធ្វើអ្វីមួយ គេតែងរក្សាភាពស្ងៀមស្ងាត់រហូតទទួលបានលទ្ធផលទើបធ្វើការបង្ហាញ។

4.ភាពបរាជ័យ៖ មនុស្សជោគជ័យតែងតែរក្សាភាពបរាជ័យរបស់ពួកគេ ដោយយល់ថាមិនមែនគ្រប់គ្នាមើលឃើញភាពបរាជ័យដែលជាជំហានឆ្ពោះទៅរកភាពជោគជ័យនោះទេ។ ខណៈពេលដែលការបរាជ័យជាផ្នែកមួយនៃដំណើររបស់ពួកគេ ប៉ុន្តែពួកគេជ្រើសរើសផ្តោតលើការចែករំលែកអំពីសមិទ្ធផល និងបទពិសោធន៍វិជ្ជមានជំនួសវិញ។

5.ទម្លាប់ប្រចាំថ្ងៃ៖ មនុស្សជោគជ័យតែងតែរក្សាទម្លាប់ប្រចាំថ្ងៃរបស់ពួកគេជាឯកជន ដោយដឹងថាអ្វីដែលមានប្រយោជន៍សម្រាប់ពួកគេប្រហែលជាមិនសមនឹងអ្នកដទៃទេ។ តាមរយៈការធ្វើដូច្នេះ ពួកគេជៀសវាងឱ្យអ្នកដទៃមានការរំពឹងទុកខ្លាំង នៅពេលដែលអ្នកដទៃដឹងពីអ្វីដែលគេធ្វើប្រចាំថ្ងៃ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ព្រោះថាដំណើរនៃភាពជោគជ័យគឺមានលក្ខណៈ និងសកម្មភាពខុសៗពីគ្នា។

6.ការតស៊ូ៖ មនុស្សជោគជ័យតែងតែប្រឈមមុខនឹងការតស៊ូជាច្រើន ដូចជាបញ្ហាសុខភាពផ្លូវចិត្ត ឬបញ្ហាផ្ទាល់ខ្លួន ប៉ុន្តែពួកគេមិនតែងតែចែករំលែកការតស៊ូទាំងនោះទេ។ វាមិនមែនជាការធ្វើពុតដែលឱ្យអ្នកដទៃមើលមកថាគេមានជីវិតល្អឥតខ្ចោះនោះទេ។ ប៉ុន្តែដើម្បីការពារពីភាពងាយរងគ្រោះរបស់ពួកគេនៅក្នុងសង្គមដែលអ្នកដទៃអាចវាយតម្លៃ និងធ្វើការវិនិច្ឆ័យ។ ដូចនេះហើយប្រសិនបើអ្នកជោគជ័យចែករំលែកគេនឹងបង្ហាញនូវចំណុចខ្លះៗតែប៉ុណ្ណោះ និងចំណុចខ្លះទៀតគេមិនបង្ហាញនោះទេ។

7.ប្រភពនៃការបំផុសគំនិត៖ មនុស្សជោគជ័យតែងតែរក្សាប្រភពនៃការបំផុសគំនិតរបស់ពួកគេជាឯកជន។ នៅពេលមានអ្នកដទៃសួរ ពួកគេប្រហែលជានិយាយថាការបំផុសគំនិតរបស់ពួកគេមកពីអ្នកប្រាជ្ញ ការអាន ឬអ្វីដែលគេបានរៀន ប៉ុន្តែពួកគេមិនចែករំលែកអំពីប្រភពជាក់លាក់នោះទេ។

8.ទង្វើសប្បុរសធម៌៖ ជំនួសឱ្យការផ្សព្វផ្សាយអំពើសប្បុរសធម៌ បុគ្គលជោគជ័យចូលចិត្តផ្តល់ដោយស្ងាត់ស្ងៀម ព្រោះពួកគេជឿថាទង្វើខ្លួនវាសំខាន់ជាងការទទួលស្គាល់ពីអ្នកដទៃដែលមើលឃើញ។

9.គោលដៅក្នុងថ្ងៃអនាគត៖ មនុស្សជោគជ័យតែងតែរក្សាគោលដៅរយៈពេលវែងរបស់ពួកគេជាឯកជន។ ខណៈពេលដែលពួកគេអាចចែករំលែកនូវចក្ខុវិស័យ ក៏ប៉ុន្តែពួកគេនឹងមិនបង្ហាញផែនការជាក់លាក់ដែលគេត្រូវធ្វើនៅថ្ងៃខាងមុខឡើយ។ ព្រោះគេយល់ថាភាពជោគជ័យគឺមិនអាចទាយទុកជាមុនបាននោះទេ ដូចនេះហើយគេរក្សាគោលដៅរបស់ពួកគេជាឯកជនដែលអាចឱ្យពួកគេសម្របខ្លួន និងផ្លាស់ប្តូរទិសដៅដោយមិនខ្វល់ពីការរំពឹងទុករបស់អ្នកដទៃឡើយ។

10.ការអនុវត្តការថែទាំខ្លួនឯង៖ ទោះបីជាពេលវេលាក្នុងមួយថ្ងៃៗរបស់គេមានភាពមមាញឹកយ៉ាងណាក៏ដោយ មនុស្សជោគជ័យផ្តល់អាទិភាពលើការថែទាំខ្លួនឯង មិនថាវាជាការព្យាបាល ការធ្វើសមាធិ ឬហាត់ប្រាណ។ ពួកគេ​មិនបង្ហាញព្រោះគេយល់ថា មនុស្សគ្រប់រូបមានវិធីផ្ទាល់ខ្លួនក្នុងការរក្សាតុល្យភាព និងសុខុមាលភាពខុសៗពីគ្នា។

ការរក្សានូវរឿងទាំងនេះជាឯកជន បុគ្គលជោគជ័យរក្សាបានការផ្តោតអារម្មណ៍ ឯកជនភាព និងសុខុមាលភាពរបស់ពួកគេ។ វា​មិន​មែន​អំពី​ការ​សម្ងាត់​ទេ ប៉ុន្តែ​អំពី​ការ​រក្សា​ការ​គ្រប់​គ្រង​លើ​អ្វី​ដែល​ពិត​ជា​សំខាន់ក្នុងការរស់នៅរបស់គេ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ