ក្នុងយុគសម័យព័ត៌មានវិទ្យាដែលយើងរស់នៅសព្វថ្ងៃនេះ ការរក្សាការផ្តោតអារម្មណ៍ទៅលើកិច្ចការណាមួយ គឺជារឿងដ៏លំបាកបំផុត។ ពីព្រោះថា ការរំខានមានគ្រប់ច្រកល្ហក មិនថាពីទូរសព្ទ ពីបណ្ដាញសង្គម ឬពីការងារច្រើនមុខនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចកែលម្អការផ្តោតអារម្មណ៍របស់អ្នកបាន ប្រសិនបើអ្នកកសាងទម្លាប់ល្អៗទាំងនេះជាប្រចាំ៖
កំណត់គោលបំណង និងផែនការ
1. កំណត់គោលដៅច្បាស់លាស់: មុននឹងចាប់ផ្តើមការងារ សូមដឹងឱ្យច្បាស់ថាអ្នកចង់សម្រេចអ្វីខ្លះ។ ការមានគោលដៅច្បាស់លាស់ជួយឱ្យខួរក្បាលអ្នកផ្តោតលើទិសដៅតែមួយ។
2. ធ្វើបញ្ជីកិច្ចការ: រៀបចំបញ្ជីការងារដែលត្រូវធ្វើនៅថ្ងៃនេះ ហើយកំណត់អាទិភាព។ នេះជួយកាត់បន្ថយភាពច្របូកច្របល់។
3. បំបែកការងារធំ: បំបែកការងារធំៗជាចំណែកតូចៗដែលអាចសម្រេចបានងាយៗ។ ការធ្វើបែបនេះធ្វើឱ្យការងារមើលទៅមិនគួរឱ្យស្មុគស្មាញ ហើយងាយស្រួលផ្តោតអារម្មណ៍។
4. ប្រើប្រាស់បច្ចេកទេស Pomodoro: ធ្វើការ ២៥ នាទី បន្ទាប់មកសម្រាក ៥ នាទី។ បន្ទាប់ពីធ្វើបែបនេះ ៤ ដង សូមសម្រាកវែងជាងមុន ដើម្បីឱកយអ្នកកាន់តែមានផលិតភាពក្នុងការធ្វើការងារបានកាន់តែយូរ។
រៀបចំបរិយាកាស និងទម្លាប់ធ្វើការ
5. កំណត់ពេលសម្រាប់អ៊ីមែល/សារ: កុំឆ្លើយតបអ៊ីមែល ឬសារភ្លាមៗ។ កំណត់ពេលជាក់លាក់ក្នុងមួយថ្ងៃ (ឧទាហរណ៍៖ ពេលព្រឹក និងពេលរសៀល) ដើម្បីពិនិត្យមើលវា។
6. បិទ Notification: បិទ Notification ពីបណ្តាញសង្គម ឬកម្មវិធីទូរសព្ទដែលមិនចាំបាច់ពេលកំពុងធ្វើការ។
7. សម្អាតកន្លែងធ្វើការ: កន្លែងធ្វើការដែលស្អាត និងមានសណ្តាប់ធ្នាប់ជួយឱ្យចិត្តអ្នកស្ងប់ និងងាយស្រួលផ្តោតអារម្មណ៍។
8.ស្តាប់តន្ត្រីបន្ធូរអារម្មណ៍: ការស្តាប់តន្ត្រីអាចជួយបង្កើនការផ្តោតអារម្មណ៍របស់អ្នក។
9. ធ្វើការងារសំខាន់មុនគេ: ចាប់ផ្តើមថ្ងៃរបស់អ្នកដោយធ្វើកិច្ចការដែលសំខាន់ និងពិបាកបំផុតជាមុនសិន។
ថែរក្សាសុខភាពកាយ និងចិត្ត
10. គេងឱ្យបានគ្រប់គ្រាន់: ការគេង ៧-៩ ម៉ោងក្នុងមួយយប់ គឺចាំបាច់សម្រាប់ការផ្តោតអារម្មណ៍ និងការចងចាំនៅថ្ងៃបន្ទាប់។
11. ហាត់ប្រាណទៀងទាត់: ការហាត់ប្រាណជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល និងធ្វើឱ្យការផ្តោតអារម្មណ៍កាន់តែប្រសើរ។
12. បរិភោគអាហារល្អ: ញ៉ាំអាហារដែលមានជីវជាតិគ្រប់គ្រាន់ ដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ ជៀសវាងអាហារផ្អែម ឬកាហ្វេអ៊ីនច្រើនហួសហេតុ។
13. ផឹកទឹកឱ្យបានគ្រប់គ្រាន់: ការខ្វះជាតិទឹកអាចបណ្ដាលឱ្យអស់កម្លាំង និងប៉ះពាល់ដល់ការផ្តោតអារម្មណ៍។
14. សម្រាកខ្លីៗ: ពេលធ្វើការយូរ អ្នកអាចសម្រាកពីរបីនាទីដោយឈរឡើង ពុតខ្លួន ឬក្រឡេកមើលទេសភាពខាងក្រៅ។
15. ធ្វើសមាធិ: ការធ្វើសមាធិជួយបណ្ដុះវិន័យដល់ខួរក្បាលអ្នកឱ្យផ្តោតលើរឿងតែមួយ និងគ្រប់គ្រងគំនិតដែលគ្រប់គ្រង។
បង្កើតទម្លាប់ល្អផ្សេងៗ
16. ធ្វើការងារតែមួយក្នុងពេលតែមួយ: ជំនួសឱ្យការធ្វើការងារច្រើនមុខ សូមផ្តោតអារម្មណ៍ទាំងស្រុងលើការងារមួយមុខរហូតដល់ចប់ រួចទើបចាប់ផ្តើមការងារបន្ទាប់ទៀត។
17. រៀននិយាយពាក្យ “ទេ”: កុំទទួលយកកិច្ចការច្រើនពេកដែលលើសពីសមត្ថភាព ឬពេលវេលារបស់អ្នក។
18. អានសៀវភៅ: ការអានជួយបង្កើនសមត្ថភាពក្នុងការផ្តោតអារម្មណ៍រយៈពេលវែង។
19. រស់នៅក្នុងបច្ចុប្បន្ន: ព្យាយាមយល់ដឹងពីអ្វីដែលកើតឡើងនៅពេលបច្ចុប្បន្ន។ ការដឹងខ្លួនជួយអ្នកកាត់បន្ថយគំនិតរាយប៉ាយ។
20. លេងល្បែងខួរក្បាល: លេងល្បែងដែលទាមទារការគិត និងការផ្តោតអារម្មណ៍ ដូចជា Sudoku ឬអុក។
ជារួម ការកែលម្អការផ្តោតអារម្មណ៍គឺទាមទារការអត់ធ្មត់ និងការអនុវត្តជាប់លាប់។ ចាប់ផ្តើមអនុវត្តទម្លាប់តូចៗទាំងនេះបន្តិចម្តងៗ ហើយអ្នកនឹងឃើញពីការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ក្នុងជីវិតរបស់អ្នក។