spot_img
spot_img
Homeទូទៅ3 ជំហានដ៏មានប្រសិទ្ធភាព ដើម្បីយកឈ្នះលើការគិតច្រើនលើសលុប

3 ជំហានដ៏មានប្រសិទ្ធភាព ដើម្បីយកឈ្នះលើការគិតច្រើនលើសលុប

-

នៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សគ្រប់រូបតែងជួបប្រទះនូវរឿងជាច្រើនដែលធ្វើឱ្យគេគិតដើម្បីដោះស្រាយ មិនតែប៉ុណ្ណោះអ្នកមួយចំនួនអាចធ្វើឱ្យខ្លួនគេផ្ទាល់គិតច្រើនលើសលុបដោយមិនដឹងខ្លួន តែការគិតបែបនេះយូរៗទៅវានឹងធ្វើឱ្យអ្នកស្រ្តេស និងស្មុគស្មាញដោយមិនដឹងមូលហេតុ។ ហើយដើម្បីឱ្យអ្នកអាចកាត់បន្ថយការគិតច្រើនលើសលុបបាន ចូរអ្នកអនុវត្តទៅតាមជំហានខាងក្រោមនេះ៖

1. ស្វែងរកមូលហេតុ៖ ចូរស្វែងរកឫសគល់ និងដើមហេតុដែលបណ្តាលឱ្យអ្នកគិតច្រើន មើលថាតើវាជាការស្រមើស្រមៃក្នុងស្ថានភាពដែលមិនទាន់កើតឡើង បញ្ហាប្រឈម ឬអ្វីផ្សេងទៀត? បើអ្នករកឃើញមូលហេតុចម្បងរួចហើយ អ្នកត្រូវផ្តោតដោះស្រាយវា ហើយរឿងណាដែលមិនចាំបាច់ដែលគ្រាន់តែជាការបារម្ភ និងស្រមើស្រមៃទេ​ អ្នកត្រូវឈប់ខ្ជះខ្ជាយពេលវេលាគិតពីវាទៀត។

2. កំណត់ពេលវេលាសម្រាប់ការដោះស្រាយ៖ បញ្ហាដែលបណ្តាលឱ្យអ្នកគិតច្រើន អ្នកត្រូវប្រឈមមុខ និងដោះស្រាយ ដោយកំណត់ពេលវេលាសម្រាប់ដោះស្រាយឱ្យរួចរាល់ ជៀសវាងអូសបន្លាយដែលអាចឱ្យអ្នកកាន់តែគិតច្រើនអំពីវា។

3.កំណត់រឿងដែលចាំបាច់មុន៖ ជៀសវាងការខ្ជះខ្ជាយថាមពលខ្វល់ខ្វាយពីអ្វីដែលមិនទាន់កើតឡើង​ ចូរអ្នកផ្តោតលើ​បច្ចុប្បន្នភាព គិតពីអ្វីដែលនៅនឹងមុខទើបអ្នកមិនសូវតានតឹង ព្រោះថានៅពេលដែលអ្នកគិតបារម្ភពេកពីអ្វីដែលមិនទាន់កើតឡើង វានឹងធ្វើឱ្យអ្នកតានតឹង ស្ត្រេស ទាំងដែលស្ថានភាពនោះមិនស្លុគស្មាញដូចអ្វីដែលអ្នកគិតនោះទេ។

តាមរយៈអនុវត្តវិធីសាស្រ្តខាងលើនេះ វានឹងអាចជួយអ្នកបានខ្លះៗក្នុងការកាត់បន្ថយការគិតច្រើនលើសលុប និងកាត់បន្ថយភាពតានតឹងបានមួយចំនួនផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ