ស្ត្រេសច្រើនតែកើតចេញពីសកម្មភាពដែលអ្នកគិតថាសាមញ្ញធម្មតា តែវាបង្កប់នូវភាពអវិជ្ជមានដែលធ្វើឱ្យអ្នកស្រេ្តសដោយមិនដឹងខ្លួនថាខ្លួនអ្នកស្រេ្តសដោយសារអ្វីទៀតផង។ ដូច្នោះ ខាងក្រោមនេះខ្ញុំនឹងលើកយកនូវទម្លាប់អវិជ្ជមានទាំង 3ដែលអ្នកមិនបានដឹងទេ ថាវាបណ្តាលឱ្យអ្នកស្រេ្តសដោយមិនដឹងខ្លួន៖
1. ធ្វើគ្រប់យ៉ាងដើម្បីតែបំពេញចិត្តអ្នកដទៃ៖ ការព្យាយាមឥតឈប់ឈរដើម្បីបំពេញតាមការរំពឹងទុករបស់អ្នកដទៃអាចបង្កើនភាពតានតឹង និងធ្វើឱ្យអ្នកភ្លេចអ្វីដែលខ្លួនឯងផ្ទាល់ចង់បាន។ ចូររៀនកំណត់ព្រំដែន និងរៀនបរិសេធចំពោះអ្វីដែលធ្វើឱ្យអ្នកស្មុគស្មាញ ហើយត្រូវមកផ្តោតលើខ្លួនឯងវិញ ថាអ្វីដែលធ្វើឱ្យអ្នករីករាយ និងធ្វើឱ្យអ្នកកាន់តែរីកចម្រើន។
2. ចង់ឱ្យគ្រប់យ៉ាងល្អឥតខ្ជោះ៖ ការព្យាយាមដើម្បីភាពល្អឥតខ្ចោះខ្លាំងពេកវានឹងធ្វើឱ្យអ្នកស្រេ្តស និងតានតឹងចំពោះរឿងគ្រប់យ៉ាងដោយអ្នកខ្លាចថាខ្លួនឯងមិនអាចធ្វើវាឱ្យបានល្អឥតខ្ជោះ។ យ៉ាងណាមិញអ្នកត្រូវរៀនទទួលស្គាល់ថាកំហុសគឺជាផ្នែកមួយនៃការរីកចម្រើន ហើយនរណាក៏ធ្លាប់ខុសដែរ តែគេកែប្រែ និងចាប់យកវាជាឱកាស ដើម្បីធ្វើឱ្យខ្លួនគេកាន់តែរីកចម្រើន។
3. គេចវៀសពីបញ្ហា៖ ការព្រងើយកន្តើយ ឬគេចវេសពីបញ្ហាក្នុងជីវិត វានឹងបណ្តាលឱ្យអារម្មណ៍របស់អ្នកមិនស្រឡះ ដោយពេលខ្លះស្មុគស្មាញ ខ្លះក៏លេងអី តែមួយរយៈទៀតវានឹងធ្វើឱ្យអ្នកតានតឹងស្មុគស្មាញម្តងទៀត ដែលប្រៀបបានដូចជំងឺរ៉ំារ៉ៃ។ ដូចនេះដើម្បីកុំឱ្យជួបអារម្មណ៍ស្មុគស្មាញ ឬស្រេ្តសម្តងហើយម្តងទៀត អ្នកត្រូវប្រឈមមុខនឹងបញ្ហា ដោយដោះស្រាយវាម្តងមួយៗ។ ពេលនោះអ្នកនឹងចាប់អារម្មណ៍ថាខ្លួនឯងធូរស្រាលចិត្តជាងមុន។
សរុបមកការមានទម្លាប់ដែលដាក់សម្ពាធខ្លួនឯងដោយមិនដឹងខ្លួន នោះអ្នកនឹងមិនអាចគេចចេញពីភាពស្រេ្តសបានឡើយ។ ដូចនេះដើម្បីកែទម្លាប់ទាំងនោះចេញអ្នកត្រូវបកក្រោយមើលទម្លាប់របស់អ្នកមួយណាខ្លះដែលធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងឬស្រេ្តស។ ការចេះសង្កេតមើលបែបនេះ មិនយូរនោះទេអ្នកនឹងធូរស្រាល និងមិនសូវជួបនូវអារម្មណ៍តានតឹងឡើយ។