spot_img
spot_img
Homeទូទៅ៣ ជំហានក្នុងការបង្កើនទំនុកចិត្តលើខ្លួនឯង

៣ ជំហានក្នុងការបង្កើនទំនុកចិត្តលើខ្លួនឯង

-

ការមានទំនុកចិត្តលើខ្លួនឯងមិនមែនកើតមកពីកំណើតនោះទេ ប៉ុន្តែជាជំនាញមួយដែលអាចកសាងបានបន្តិចម្តងៗ។ ការជឿជាក់លើខ្លួនឯង គឺជាកត្តាសំខាន់ដែលជួយឲ្យអ្នកហ៊ានសម្រេចចិត្ត និងប្រឈមមុខនឹងបញ្ហាផ្សេងៗនៅក្នុងជីវិត។

ខាងក្រោមនេះជាជំហាន ៣ យ៉ាងដែលអ្នកអាចអនុវត្តបានដើម្បីកសាងទំនុកចិត្តលើខ្លួនឯង៖

១. កំណត់គោលដៅតូចៗ និងសម្រេចវា
ទំនុកចិត្តកើនឡើងនៅពេលដែលអ្នកមានអារម្មណ៍ថាខ្លួនឯងអាចធ្វើអ្វីមួយបាន។ ការចាប់ផ្តើមពីគោលដៅតូចៗដែលងាយស្រួលសម្រេច នឹងផ្តល់ឲ្យអ្នកនូវកម្លាំងចិត្តបន្ថែមក្នុងការធ្វើបន្ត។

របៀបអនុវត្ត: កុំកំណត់គោលដៅធំៗពេក។ ជំនួសមកវិញ ត្រូវកំណត់គោលដៅតូចៗដូចជា “ខ្ញុំនឹងហាត់ប្រាណ ១៥ នាទីក្នុងមួយថ្ងៃ” ឬ “ខ្ញុំនឹងអានសៀវភៅ ១០ ទំព័ររៀងរាល់ល្ងាច”។ រាល់ពេលដែលអ្នកសម្រេចវា អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងមានសម្រេចវាបាន​ និងមានទឹកចិត្តចង់ធ្វើបន្ត។

២. ថែរក្សាសុខភាពកាយនិងផ្លូវចិត្ត
សុខភាពល្អគឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្ត។ នៅពេលអ្នកមានអារម្មណ៍ល្អពីរាងកាយរបស់អ្នក នោះអ្នកក៏មានអារម្មណ៍ល្អពីផ្លូវចិត្តរបស់អ្នកផងដែរ។

របៀបអនុវត្ត: ត្រូវប្រាកដថាអ្នកគេងបានគ្រប់គ្រាន់ ញ៉ាំអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណទៀងទាត់។ ជាមួយគ្នានេះដែរ ត្រូវជៀសវាងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅលើបណ្តាញសង្គម។

៣. រៀនពីកំហុស ហើយបន្តទៅមុខ
ភាពមិនល្អឥតខ្ចោះ គឺជាផ្នែកមួយនៃជីវិត។ អ្នកដែលជោគជ័យមិនមែនមិនធ្លាប់ធ្វើខុសនោះទេ តែពួកគេរៀនពីកំហុសហើយបន្តទៅមុខទៀត។ ពីព្រោះថាភាពភ័យខ្លាចបរាជ័យ គឺជាឧបសគ្គដ៏ធំបំផុតចំពោះទំនុកចិត្ត។

របៀបអនុវត្ត: ពេលអ្នកធ្វើខុស ត្រូវចាត់ទុកវាជាមេរៀនមួយ។ កុំបន្ទោសខ្លួនឯងយូរពេក។ ត្រូវងើបឡើងវិញឲ្យបានលឿន ហើយអនុវត្តឱ្យខ្លួនឯងរៀនពីកំហុសទាំងនេះ ដើម្បីឱ្យខ្លួនឯងកាន់តែរៅកចម្រើន នៅផែនការបន្ទាប់។

សរុបមក ការកសាងទំនុកចិត្តលើខ្លួនឯងគឺជាដំណើរដ៏វែងឆ្ងាយ។ ហើយដោយការអនុវត្តតាមជំហានទាំងនេះបន្តិចម្តងៗ នោះអ្នកនឹងកសាងជំនឿចិត្តលើខ្លួនឯងឲ្យកាន់តែរឹងមាំ និងហ៊ានប្រឈមមុខនឹងឧបសគ្គផ្សេងៗទៀត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ