spot_img
spot_img
Homeទូទៅ៣ ចំណុចដែលម្ចាស់អាជីវកម្មថ្មីថ្មោងភាគច្រើនតែងធ្វេសប្រហែសនៅពេលចាប់ផ្តើមដំបូង

៣ ចំណុចដែលម្ចាស់អាជីវកម្មថ្មីថ្មោងភាគច្រើនតែងធ្វេសប្រហែសនៅពេលចាប់ផ្តើមដំបូង

-

ការចាប់ផ្តើមអាជីវកម្មថ្មី គឺពោរពេញទៅដោយភាពរំភើប និងក្តីសង្ឃឹម ប៉ុន្តែដោយសារតែខ្វះបទពិសោធន៍ ម្ចាស់អាជីវកម្មថ្មីថ្មោងជាច្រើនតែធ្វេសប្រហែសចំណុចសំខាន់ៗមួយចំនួន ដែលអាចនាំឱ្យអាជីវកម្មរបស់ពួកគេបរាជ័យ។

ខាងក្រោមនេះជា ៣ ចំណុចដែលម្ចាស់អាជីវកម្មថ្មីថ្មោងតែងតែធ្វេសប្រហែស៖

១. ខ្វះការស្រាវជ្រាវទីផ្សារឱ្យបានស៊ីជម្រៅ
ម្ចាស់អាជីវកម្មថ្មីៗមួយចំនួនចាប់ផ្តើមអាជីវកម្មដោយផ្អែកលើ “គំនិតល្អ” របស់ខ្លួន ដោយមិនបានធ្វើការស្រាវជ្រាវទីផ្សារឱ្យបានច្បាស់លាស់។ ពួកគេជឿថាផលិតផលរបស់ខ្លួនល្អ ហើយនឹងមានអ្នកទិញច្រើន។ ប៉ុន្តែការពិត ការខ្វះការស្រាវជ្រាវធ្វើឱ្យពួកគេមិនដឹងថា៖ តើអតិថិជនពិតជាត្រូវការផលិតផលនេះមែនទេ? ឫក៏ តើមានតម្រូវការនៅលើទីផ្សារឬអត់? តើគូប្រកួតប្រជែងមានប៉ុន្មាន? និង តើអ្វីជាចំណុចខ្លាំងរបស់គេ? តើតម្លៃដែលសាកសមនឹងទីផ្សារគឺជាអ្វី?

២. គ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ

​-គ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់: មិនមានថវិកា (Budget) សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ មិនដឹងពីចំនួនលុយដែលត្រូវការដើម្បីចាប់ផ្តើម និងមិនមានប្រាក់បម្រុង។

-លាយឡំលុយផ្ទាល់ខ្លួន និងលុយក្រុមហ៊ុន: នេះជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ ការចាយលុយផ្ទាល់ខ្លួនពីលុយក្រុមហ៊ុន ធ្វើឱ្យពិបាកតាមដានលំហូរសាច់ប្រាក់ពិតប្រាកដរបស់អាជីវកម្ម។

-មើលរំលងការចំណាយតូចៗ: ការចំណាយតូចៗជាប្រចាំអាចប្រមូលផ្តុំគ្នាទៅជាចំនួនច្រើន ដែលអាចបណ្ដាលឱ្យលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនមានបញ្ហា។

៣. ផ្តោតលើផលិតផលច្រើនជាងអតិថិជន
ម្ចាស់អាជីវកម្មថ្មីៗមួយចំនួនតែងតែរំពឹងលើផលិតផលរបស់ខ្លួនខ្លាំងពេក រហូតភ្លេចពីតម្រូវការរបស់អតិថិជន។ ពួកគេគិតថាផលិតផលល្អឥតខ្ចោះហើយ ហើយមិនចាំបាច់កែលម្អទៀតទេ។ ប៉ុន្តែការពិត អាជីវកម្មដែលជោគជ័យគឺអាជីវកម្មដែល ស្តាប់ពីបញ្ហា និងតម្រូវការរបស់អតិថិជន។

សរុបមក ការចាប់ផ្តើមអាជីវកម្មទាមទារការត្រៀមខ្លួន ការស្រាវជ្រាវ និងការប្តេជ្ញាចិត្តខ្ពស់។ ការយល់ដឹងពីចំណុចដែលម្ចាស់អាជីវកម្មថ្មីៗតែងតែធ្វេសប្រហែសទាំងនេះ អាចជួយអ្នកឱ្យជៀសវាងកំហុសឆ្គង និងកសាងអាជីវកម្មដែលជោគជ័យយូរអង្វែង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ