spot_img
spot_img
Homeធុរកិច្ចវិធីសាស្រ្ត 4 យ៉ាងដែលជួយគ្រប់គ្រងកំហឹងរបស់អ្នកបានភ្លាមៗ

វិធីសាស្រ្ត 4 យ៉ាងដែលជួយគ្រប់គ្រងកំហឹងរបស់អ្នកបានភ្លាមៗ

-

មនុស្សគ្រប់រូបគឺតែងមានកំហឹង ខឹងក្រោក ប៉ុន្តែអ្នកត្រូវរកវិធីក្នុងការគ្រងគ្រងកំហឹងរបស់ខ្លួនឯង ដើម្បីកុំឱ្យស្ថានការណ៍នោះកាន់តែតានតឹង និងស្មុគស្មាញ។ ពេលខ្លះកំហឹងរបស់យើងអាចធ្វើឱ្យមានរឿងកាន់តែធំ ព្រោះថាមនុស្សមានកំហឹងគេហ៊ានធ្វើរឿងជាច្រើនដែលនឹកស្មានមិនដល់ ចុងក្រោយគេអាចនឹងស្តាយក្រោយនូវអ្វីដែលគេបាននិយាយ ឬធ្វើ អំឡុងពេលមានកំហឹង ដែលមិនអាចឱ្យគេកែខៃនូវស្ថានភាពនោះឱ្យដូចដើមវិញបាន។

ខាងក្រោមនេះគឺជាវិធីសាស្រ្តសាមញ្ញមួយចំនួនដែលអ្នកអាចយកទៅអនុវត្តក្នុងការគ្រប់គ្រងកំហឹងរបស់ខ្លួនឯងបានយ៉ាងមានប្រសិទ្ធិភាព៖

1. ការដកដង្ហើមមួយៗ៖ ការដកដង្ហើមយឺតៗ និងមួយៗអាចធ្វើឱ្យរាងកាយ និងអារម្មណ៍របស់អ្នកស្ងប់បន្តិច ថែមទាំងជួយកាត់បន្ថយភាពតានតឹង និងផ្លាស់ប្តូរអារម្មណ៍របស់អ្នកមិនឱ្យមានកំហឹងខ្លាំងដូចពេលភ្លាមៗ។

2. ដើរចេញពីស្ថានភាពនោះ៖ ការដើរចេញពីស្ថានភាពដែលកំពុងតែបញ្ឆះអារម្មណ៍៍របស់អ្នកឱ្យក្រោកខឹង វានឹងជួយឱ្យអ្នកអាចគ្រប់គ្រងស្ថានការណ៍មិនឱ្យកាន់តែតានតឹងបន្ថែងឡើងទៀត។ មិនតែប៉ុណ្ណោះអារម្មណ៍នៃកំហឹងរបស់អ្នកនឹងកាត់បន្ថយបានច្រើន។

3. ព្យាយាមរក្សាការគិតវិជ្ជមានជានិច្ច៖ បើទោះបីជាកើតមានរឿងអ្វីក៏ដោយ ដែលវាមិនដូចអ្វីដែលអ្នករំពឹងទុក ឬស្ថានភាពកើតឡើងភ្លាមៗដែលធ្វើឱ្យអ្នកហួសចិត្ត ចូរអ្នកតាំងជំហរនឹងគិតវិជ្ជមានដោយប្រាប់ខ្លួនឯងថាមិនអីនោះទេ វាអាចដោះស្រាយបាន ជាជាងការក្រោកខឹង​ ឬស្តីបន្ទោស ដែលវាមិនអាចជួយឱ្យស្ថានការណ៍នោះធូរស្រាល ថែមទាំងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងបន្ថែមទៀត។

4. ចលនារាងកាយ៖ នៅពេលអ្នកកំពុងមានកំហឹង ចូរព្យាយាមឱ្យខ្លួនរបស់មានចលនាសកម្មភាព ដូចជាការដើរ ដែលអាចបញ្ចេញថាមពល និងអរម៉ូន endorphins វាជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងកាត់បន្ថយនូវកំហឹងរបស់អ្នកបានមួយកម្រិត។

តាមរយៈវិធីសាស្រ្តមួយចំនួនខាងលើនេះនឹងជួយអ្នកបានខ្លះក្នុងការកាត់បន្ថយ និងអាចគ្រប់គ្រងកំហឹងរបស់ខ្លួនឯងបានមួយកម្រិត ដែលធ្វើឱ្យស្ថានការណ៍មិនរឹតតែតានតឹងបន្ថែម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ