spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងហេតុផល 4យ៉ាង ដែលអ្នកមិនចាំបាច់ព្យាយាមផ្គាប់ចិត្តអ្នកដទៃ ដើម្បីបង្ហាញពីតម្លៃរបស់អ្នកនោះឡើយ

ហេតុផល 4យ៉ាង ដែលអ្នកមិនចាំបាច់ព្យាយាមផ្គាប់ចិត្តអ្នកដទៃ ដើម្បីបង្ហាញពីតម្លៃរបស់អ្នកនោះឡើយ

-

នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ មនុស្សមួយចំនួនតែងព្យាយាមបង្ហាញ ឬរស់នៅដោយស្តង់ដាររបស់អ្នកដទៃដើម្បីបញ្ជាក់ជានិច្ចនូវតម្លៃរបស់ខ្លួនឯង មិនថានៅលើបណ្តាញសង្គម ឬក្នុងចំណោមមិត្តភក្តិ និងទីកន្លែងផ្សេងៗទៀត។ ប៉ុន្តែការពិតគឺអ្នកមិនចាំបាច់ត្រូវតែបង្ហាញភាពផ្ទាល់ខ្លួនទៅកាន់អ្នកផ្សេងនោះទេ។ ខាងក្រោមនេះជាមូលហេតុ៖

1. តម្លៃ​របស់​អ្នក​ស្ថិតនៅលើអ្នកផ្ទាល់
អ្នកមិនចាំបាច់ធ្វើអ្វីមួយដើម្បីឱ្យអ្នកដទៃពេញចិត្ត ឬផ្គប់ចិត្តអ្នកដទៃ ដើម្បីឱ្យគេមើលឃើញតម្លៃរបស់អ្នកនោះទេ ព្រោះថាទោះបីអ្នកដទៃមិនយល់ស្របនឹងអ្វីដែលអ្នកធ្វើ វាមិនមានន័យថាអ្នកមិនមានតម្លៃនោះដែរ។

2. មនុស្សមានទស្សនៈផ្សេងគ្នា
អ្នកមិនចាំបាច់ព្យាយាមរស់នៅតាមស្តង់ដាររបស់មនុស្សគ្រប់គ្នានោះទេ ព្រោះថាមិនថាអ្នកធ្វើអ្វីឡើយមនុស្សគ្រប់រូបតែងមានទស្សនៈផ្សេងៗគ្នាទៅលើសកម្មភាពនោះ។ ដូចនេះ បើអ្នកមានគោលដៅធ្វើអ្វីមួយ ចូរអ្នកជឿលើខ្លួនឯងជាធំ កុំព្យាយាមធ្វើតាមទស្សនៈរបស់អ្នកដទៃ ដែលអាចធ្វើឱ្យអ្នកបាត់បង់អ្វីជាខ្លួនឯង។

3. ការផ្គាប់ចិត្តមនុស្សគ្រប់គ្នា
ទោះបីជាអ្នក​ខំ​ប្រឹង​យ៉ាង​ណា​ក៏នៅ​​តែ​មាន​អ្នក​រិះគន់ ឬអ្នកមិនពេញចិត្ត។ ដូច្នេះ អ្នកត្រូវធ្វើអ្វីដែលខ្លួនធ្វើឱ្យបានល្អបំផុត ដោយមិនដេញ​តាម​ការ​យល់ព្រម​ពី​អ្នក​រាល់​គ្នា ដើម្បីឱ្យគេពេញចិត្ត និងយល់ព្រមពីអ្វីដែលអ្នកធ្វើនោះទេ។

4. មានតែអ្នកទេដែលដឹងពីខ្លួនឯងច្បាស់
អ្នកផ្សេងទៀតអាចវិនិច្ឆ័យដោយមិនដឹងពីប្រវត្តិ ការតស៊ូ និងផ្លូវដែលអ្នកបានដើរក្នុងជីវិត ដោយអ្នកផ្សេងអាចវិនិច្ឆ័យ ឬបង្កើតមតិអំពីអ្នក ប៉ុន្តែពួកគេមិនដឹងពីអ្វីគ្រប់យ៉ាងដែលអ្នកធ្លាប់ឆ្លងកាត់ឡើយ។ ដូចនេះ អ្វីដែលអ្នកកំពុងធ្វើហើយយល់ថាត្រឹមត្រូវ និងធ្វើឱ្យអ្នករីកចម្រើន ចូរអ្នកធ្វើវាឱ្យបានល្អ ហើយកុំឱ្យគំនិតអ្នកដទៃមករារាំងអ្វីដែលអ្នកកំពុងធ្វើឱ្យសោះ។

សរុបមក ចំណុចខាងលើជាចំណុចមួយចំនួន តែវាជាចំណុចសំខាន់ដែលអ្នកគួរតែដឹង ដើម្បីកុំឱ្យខ្លួនអ្នកមានភាពតានតឹងក្នុងការព្យាយាមបង្ហាញអ្នកដទៃពីតម្លៃរបស់អ្នក ព្រោះថា បើទោះបីជាអ្នកដទៃមិនយល់ស្របនឹងអ្វីដែលអ្នកធ្វើក៍វាមិនមានន័យថាអ្នកមិនមានតម្លៃនោះដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ