spot_img
spot_img
Homeទូទៅអាថ៌កំបាំងទាំង 4 ដែលធ្វើឲ្យអាជីវកម្មរបស់អ្នកឈរជើងបានយូរអង្វែង

អាថ៌កំបាំងទាំង 4 ដែលធ្វើឲ្យអាជីវកម្មរបស់អ្នកឈរជើងបានយូរអង្វែង

-

ភាពជោគជ័យដ៏ពិតប្រាកដរបស់អាជីវកម្មមួយ គឺមិនមែនស្ថិតនៅលើប្រាក់ចំណេញរយៈពេលខ្លីនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការឈរជើងនៅលើទីផ្សារបានយូរអង្វែង។ ហើយអាជីវកម្មដែលស្ថិតស្ថេររាប់ឆ្នាំ តែងតែមានគោលការណ៍គ្រឹះមួយចំនួនដែលពួកគេប្រកាន់ខ្ជាប់។

ខាងក្រោមនេះគឺជាអាថ៌កំបាំងទាំង ៥ ដែលធានានូវពេលវេលារបស់អាជីវកម្ម៖

១. ផ្តោតលើតម្លៃស្នូល មិនមែនប្រាក់ចំណេញ
អាជីវកម្មដែលជោគជ័យដឹងថាប្រាក់ចំណេញគឺជាលទ្ធផលនៃការផ្តល់តម្លៃពិតប្រាកដដល់អតិថិជន។ ពួកគេចាប់ផ្តើមដោយការដោះស្រាយបញ្ហាជាក់ស្តែងសម្រាប់អតិថិជន មិនមែនគ្រាន់តែព្យាយាមរកលុយនោះទេ។ ដូចនេះអ្នកត្រូវសួរខ្លួនឯងជាប្រចាំថា តើផលិតផលឬសេវាកម្មរបស់អ្នកបានធ្វើឲ្យជីវិតអតិថិជនកាន់តែប្រសើរឡើងដោយរបៀបណា? ការផ្តល់តម្លៃស្នូលជាប់លាប់ គឺជាការធានានូវចំណូលយូរអង្វែង។

២. ភាពបត់បែន និងការរៀនសូត្រជាប់លាប់
ទីផ្សារតែផ្លាស់ប្តូរជានិច្ច ហើយអាជីវកម្មដែលមិនមានភាពបត់បែននឹងងាយដួលរលំទៅវិញ។ ដូចនេះអាថ៌កំបាំងគឺស្ថិតនៅលើសមត្ថភាពក្នុងការអង្កេតលើទីផ្សារ ហើយហ៊ានកែសម្រួល។ ដូចនេះអ្នកត្រូវតាមដាននិន្នាការថ្មីៗនៃបច្ចេកវិទ្យា និងការប្រែប្រួលតម្រូវការរបស់អតិថិជន។ល។

៣. គ្រប់គ្រងលំហូរសាច់ប្រាក់ឲ្យបានត្រឹមត្រូវ
លំហូរសាច់ប្រាក់ គឺជាចំណុចស្នូលរបស់ក្រុមហ៊ុន។ អាជីវកម្មអាចមានប្រាក់ចំណេញច្រើន ប៉ុន្តែបើអស់លុយបម្រុង វានឹងងាយដួលរលំ។ ដូច្នេះអ្នកត្រូវតាមដានរាល់ការចេញចូលនៃសាច់ប្រាក់ដោយយកចិត្តទុកដាក់បំផុត និងត្រូវបង្កើតមូលនិធិបម្រុង ដើម្បីគ្របដណ្តប់ការចំណាយរយៈពេល ៣-៦ ខែ ក្នុងករណីមានវិបត្តិហរិញ្ញវត្ថុ។

៤. កសាងភាពស្មោះត្រង់ពីអតិថិជន
អាជីវកម្មដែលឈរជើងបានយូរអង្វែង តែងតែមានក្រុមអតិថិជនដែលស្មោះត្រង់និងមានមោទកភាពក្នុងការគាំទ្រ។ អតិថិជនទាំងនេះគឺជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុតរបស់អ្នក។ ដូចនេះ​អ្នកត្រូវផ្តល់សេវាកម្មអតិថិជនដែលលើសពីការរំពឹងទុក និងត្រូវឆ្លើយតបយ៉ាងរហ័សចំពោះបញ្ហា ហើយបង្កើតកម្មវិធីផ្តល់រង្វាន់សម្រាប់អតិថិជនចាស់។

សរុបមក ភាពស្ថិតស្ថេររបស់អាជីវកម្មគឺកើតចេញពី វិន័យហិរញ្ញវត្ថុ ការផ្តោតលើអតិថិជន និង ភាពបត់បែនឥតឈប់ឈរ។ ការអនុវត្តអាថ៌កំបាំងទាំង ៥ នេះនឹងជួយឲ្យអាជីវកម្មរបស់អ្នករឹងមាំ និងមានអាយុយឺនយូរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ