spot_img
spot_img
Homeទូទៅសញ្ញា​ 4​យ៉ាង​បង្ហាញថាអ្នកកំពុងព្យាយាម​ជម្នះពី​ភាពបរាជ័យ

សញ្ញា​ 4​យ៉ាង​បង្ហាញថាអ្នកកំពុងព្យាយាម​ជម្នះពី​ភាពបរាជ័យ

-

មនុស្សមួយចំនួនដែលស្ថិតក្នុងស្ថានភាពខាងក្រោមនេះគេគិតថាខ្លួនឯងកំពុងតែបរាជ័យ តែវាមិនមែនបែបនោះទេ វាបង្ហាញពីការព្យាយាមរបស់អ្នកដើម្បីជម្នះពីការលំបាក។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ទាំង​ 4 ដែល​បង្ហាញ​ថា​អ្នក​កំពុងព្យាយាមយកឈ្នះនូវឧបសគ្គ​៖

1. រៀនពីកំហុស៖ ការព្យាយាមជម្នះអ្វីមួយ វាតែងមាននូវភាពលំបាក ឧបសគ្គ និងកំហុស ដូចនេះអ្វីដែលអ្នកព្យាយាមកែប្រែ និងរៀនពីវាម្តងហើយម្តងទៀត មានន័យថាអ្នកកំពុងទទួលបានមេរៀនដ៏មានតម្លៃដើម្បីត្រួតត្រាផ្លូវអ្នកឱ្យកាន់តែរីកចម្រើន។

2. ​បន្ត​ការ​ព្យាយាម៖ ទោះ​បី​ជា​ពេល​មាន​បញ្ហា​ក៏​ដោយ ក៏​អ្នក​មិន​បោះបង់​ដែរ វាបង្ហាញថាអ្នកកំពុងតស៊ូយកឈ្នះវា ហើយការតស៊ូ ព្យាយាមនេះថ្ងៃណាមួយវានឹងផ្តល់សមិទ្ធផលឱ្យអ្នកជាមិនខាន។

3. សុំជំនួយ៖ ការស្វែងរកជំនួយបង្ហាញថាអ្នកមានឆន្ទៈក្នុងការរៀន និងកែលម្អ ដែលវាបង្ហាញថាអ្នកមិនទទន់ទៅនឹងភាពលំបាក ឧបសគ្គ ឬកំហុសនោះទេ។ វាជាសញ្ញានៃភាពខ្លាំង ដែលអ្នកប្រឹងប្រែងរកវិធីសាស្រ្តយ៉ាងណា ដើម្បីឆ្លងកាត់ឧបសគ្គទាំងនោះបាន។

4. ​សម្រប​ខ្លួន៖ នៅពេលស្ថានភាពមួយមានភាពលំបាក និងមានឧបសគ្គច្រើនពេក ដូចនេះអ្នកផ្លាស់ប្តូរសម្របខ្លួនទៅនឹងស្ថានភាពនោះ។ តែការធ្វើបែបនេះមិនមែនមានន័យថាអ្នកបណ្តោយទៅតាមវានោះទេ តែអ្នកកំពុងតែសម្របខ្លួន និងប្រឈមមុខនឹងភាពលំបាក​ ដោយដោះស្រាយវាម្តងមួយៗ។

តាមរយៈសកម្មភាពទាំងនេះមិនមែនមានន័យថាអ្នកកំពុងធ្លាក់ក្នុងភាពបរាជ័យនោះទេ តែជាការបង្ហាញនូវភាពខ្លាំងរបស់អ្នកក្នុងការតស៊ូឆ្លងកាត់រឿងរ៉ាវទាំងនោះ ព្រោះអ្វីដែលបរាជ័យពិតប្រាកដនោះគឺ អ្នកបណ្តោយ និងទទន់ មិនហ៊ានជំនះនោះទើបជាភាពបរាជ័យ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ