spot_img
spot_img
Homeទូទៅ៤ វិធីសាស្រ្តដែលធ្វើឲ្យអាជីវកម្មថ្មីថ្មោងដើរទៅមុខបានយូរអង្វែង

៤ វិធីសាស្រ្តដែលធ្វើឲ្យអាជីវកម្មថ្មីថ្មោងដើរទៅមុខបានយូរអង្វែង

-

ការចាប់ផ្តើមអាជីវកម្មថ្មីគឺជាការប្រកួតប្រជែងដ៏ធំមួយ។ ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចឆ្លងផុតដំណាក់កាលដំបូង ហើយឈរជើងបានយូរអង្វែង អ្នកត្រូវតែបង្កើតគ្រឹះរឹងមាំតាំងពីថ្ងៃដំបូង មិនមែនគ្រាន់តែពឹងផ្អែកលើគំនិតល្អនោះទេ។ ខាងក្រោមនេះជា ៤ វិធីសាស្រ្តសំខាន់ៗដែលអ្នកគួរអនុវត្ត៖

១. ផ្ដោតលើអតិថិជន និងការសម្របខ្លួន
អាជីវកម្មដែលរស់បានយូរអង្វែង គឺមិនមែនជាអាជីវកម្មដែលល្អឥតខ្ចោះនោះទេ តែជាអាជីវកម្មដែលចេះសម្របខ្លួនទៅតាមតម្រូវការអតិថិជន។

២. គ្រប់គ្រងលំហូរសាច់ប្រាក់ដោយប្រុងប្រយ័ត្ន
ការខ្វះខាតសាច់ប្រាក់សុទ្ធ (Cash Flow) គឺជាហេតុផលចម្បងលេខមួយដែលធ្វើឲ្យអាជីវកម្មថ្មីៗដួលរលំ។ ដូចនេះអ្នកត្រូវមានវិន័យឱ្យតឹងរ៉ឹងលើចំណូលនិងចំណាយរបស់អ្នក។

៣. បង្កើតប្រព័ន្ធការងារស្តង់ដារ
ដើម្បីធានាគុណភាពនៅពេលអាជីវកម្មរបស់អ្នកចាប់ផ្តើមពង្រីកខ្លួន អ្នកមិនអាចឲ្យការងារទាំងអស់ពឹងផ្អែកលើការត្រួតពិនិត្យផ្ទាល់ខ្លួនរបស់ម្ចាស់នោះទេ។ ដូចនេះម្ចាស់អាជីវកម្មគួរកំណត់ និងសរសេរចេញនូវ នីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់កិច្ចការសំខាន់ៗទាំងអស់ ដើម្បីឱ្យបុគ្គលិកជួយសម្រាលបន្ទុកខ្លះ ហើយដើម្បីធានាឱ្យអាជីវកម្មនៅតែរក្សាគុណភាពដដែល។

៤. ភាពជាម្ចាស់ការ និងការអភិវឌ្ឍខ្លួនឥតឈប់ឈរ
ដើម្បីឱ្យអាជីវកម្មមួយបន្តរីកចម្រើន ម្ចាស់អាជីវកម្មត្រូវបន្តអភិវឌ្ឍខ្លួនជានិច្ច ពីព្រោះថាទីផ្សារបច្ចុប្បន្នដើរទៅមុខលឿនណាស់។ បើម្ចាស់អាជីវកម្មធ្វេសប្រហែសមិនវិនិយោគលើចំណះដឹង នោះអាជីវកម្មរបស់គេនឹងដើរថយក្រោយជាមិនខាន។

សរុបមក អាជីវកម្មថ្មីអាចដើរទៅមុខបានយូរអង្វែង ដោយការរួមបញ្ចូលគ្នារវាង ការផ្តោតលើអតិថិជន និង ការកសាងប្រព័ន្ធការងារផ្ទៃក្នុងរឹងមាំ។ ការអនុវត្តវិធីសាស្រ្តទាំង ៤ នេះតាំងពីដំបូង នឹងប្រែក្លាយឱកាសអាជីវកម្មរបស់អ្នកឲ្យទៅជាភាពជោគជ័យប្រកបដោយនិរន្តរភាព។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ