ថ្មីៗនេះ Facebookបានធ្វើបច្ចុប្បភាពដោយបានបន្ថែមរូមIconនៅលើApp របស់ខ្លួនដែលមានរូបតំណាងដោយគ្រាប់រ៉ុកកែត “Explore Feed”។ ការបន្ថែមថ្មីនេះ គឺដើម្បីឱ្យអ្នកប្រើប្រាស់របស់ខ្លួនមានភាពងាយស្រួលអាចតាមដាននូវPost ផ្សេងៗទៀតក្រៅពីPost ដែលបង្ហោះដោយមិត្តភ័ក្តិ ឬPage ដែលអ្នកបានLikeឬតាមដាន។
រយៈពេលចុងក្រោយនេះ Facebook បានបន្ថែមមុខងារច្រើនឡើងៗ ដែលវាមិនត្រឹមតែជាបណ្តាញសង្គមប៉ណ្ណោះទេ តែមួយជំហានម្តងៗ Facebook ក៏កំពុងក្លាយទៅជា ផតថល មួយដែលផ្សារភ្ជាប់អ្នកទៅកាន់ប្រភពជាច្រើន ដែលធ្វើឱ្យអ្នកលែងចង់បើកGoogle ឬក៏គេហទំព័រផ្សេងៗទៀត។
បច្ចប្បន្ននេះ យើងអាចមើលឃើញពីមុខងារជាច្រើនដែលបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដូចជាមើលអាកាសធាតុ លេងហ្គេម ការងារ កីឡា ទិញទំនិញ ជាដើម។ល។
ការបន្ថែមមុខងារ Explore Feed នៅលើផ្ទាំងប្រើប្រាស់ ដែលមានគ្រាប់ រ៉ុកកែតនេះ គឺFacebook ចង់ឱ្យអ្នកប្រើប្រាស់បានឃើញនូវ ព័ត៌មាន ឬPost ដែលពេញនិយមដែលមនុស្សចូលចិត្ត និងចែករំលែកច្រើន ឬក៏Post មួយចំនួនផ្សេងទៀតដែលFacebook គិតថាអ្នកប្រើប្រាស់របស់ខ្លួនអាចចាប់អារម្មណ៍និងចង់មើល។