spot_img
spot_img
Homeទូទៅកំហុសទំាង ៥ ដែលម្ចាស់អាជីវកម្មថ្មីថ្មោងគួរជៀសវាងនៅពេលចាប់ផ្តើមអាជីវកម្មដំបូង

កំហុសទំាង ៥ ដែលម្ចាស់អាជីវកម្មថ្មីថ្មោងគួរជៀសវាងនៅពេលចាប់ផ្តើមអាជីវកម្មដំបូង

-

I have been on this for over a year and the problem is worse. Hence, it is also used as a https://anthonysofmalden.com/to-go-menu drug for treating a number of conditions. The pgf1 alpha is the least active and is classified as e1 and e2.

Our price match system means we will match your price on all our products. I doxycycline thin blod https://descubriendoalicante.com/10-museos-que-visitar-en-alicante Cativá for acne have a couple years of experience in pharmacy online sales and have learned to give excellent advice. The generic name for ciprofloxacin is ciprofloxacin.

ការចាប់ផ្តើមអាជីវកម្មមួយ គឺជារឿងមួយដែលធ្វើឱ្យអ្នកភ័យអរ និងពោរពេញទៅដោយក្តីសង្ឃឹម។ ប៉ុន្តែវាក៏ជាដំណើរដ៏លំបាកមួយផងដែរ ដែលទាមទារនូវការរៀបចំផែនការយ៉ាងល្អិតល្អន់ និងការយល់ដឹងស៊ីជម្រៅ។ ហើយម្ចាស់អាជីវកម្មថ្មីថ្មោងជាច្រើនតែងតែប្រឈមមុខនឹងបញ្ហា និងកំហុសឆ្គងផ្សេងៗ ដែលអាចធ្វើឲ្យអាជីវកម្មរបស់ពួកគេមិនអាចបន្តទៅមុខបាន។ ដូច្នេះ ដើម្បីជួយឲ្យអ្នកអាចជៀសផុតពីឧបសគ្គទាំងនោះ ខាងក្រោមនេះគឺជាកំហុសធំៗចំនួន ៥ ដែលអ្នកគួរជៀសវាងនៅពេលចាប់ផ្តើមអាជីវកម្ម៖

 ១. មិនបានសិក្សាទីផ្សារច្បាស់លាស់

កំហុសធំបំផុតមួយដែលម្ចាស់អាជីវកម្មថ្មីមួយចំនួនតែងតែប្រព្រឹត្ត គឺការចាប់ផ្តើមអាជីវកម្មដោយមិនបានសិក្សាស្រាវជ្រាវទីផ្សារឲ្យបានច្បាស់លាស់។ ពួកគេជឿថាផលិតផល ឬសេវាកម្មរបស់ពួកគេនឹងទទួលបានជោគជ័យ ដោយមិនបានគិតគូរថាតើមានតម្រូវការពិតប្រាកដពីអតិថិជនដែរឬទេ។

២. កង្វះខាតការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ

លុយកាក់គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងអាជីវកម្ម។ ការគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ អាចបណ្តាលឲ្យអាជីវកម្មរបស់អ្នកដួលរលំបានយ៉ាងងាយស្រួល ទោះបីជាអ្នកមានផលិតផលល្អយ៉ាងណាក៏ដោយ។ ម្ចាស់អាជីវកម្មថ្មីជាច្រើនតែងតែមិនបានរៀបចំផែនការថវិកាឲ្យបានច្បាស់លាស់ មិនបានតាមដានលំហូរសាច់ប្រាក់ ឬប្រើប្រាស់លុយផ្ទាល់ខ្លួនលាយឡំជាមួយលុយអាជីវកម្មជាដើម។

៣. ខ្លាចក្នុងការសុំជំនួយ ឬរៀនសូត្រ

មនុស្សមួយចំនួនគិតថាការចាប់ផ្តើមអាជីវកម្មគឺជារឿងដែលត្រូវធ្វើតែម្នាក់ឯង។ ពួកគេខ្លាចក្នុងការសុំយោបល់ ឬជំនួយពីអ្នកដទៃ ដែលធ្វើឲ្យពួកគេខាតបង់ពេលវេលា និងធនធាន នៅពេលដែលគេបើកអាជីវកម្មទាំងមិនបានស្វែងយល់ឱ្យសុីជម្រៅអំពីវា។

៤. មិនមានផែនការអាជីវកម្មច្បាស់លាស់

ការចាប់ផ្តើមអាជីវកម្មដោយគ្មានផែនការអាជីវកម្ម គឺដូចជាការធ្វើដំណើរដោយគ្មានផែនទីដូច្នោះដែរ។ អ្នកនឹងមិនដឹងថាត្រូវទៅទីណា ឬធ្វើយ៉ាងណាដើម្បីទៅដល់គោលដៅរបស់អ្នកឡើយ។ យ៉ាងណាមិញ ផែនការអាជីវកម្មមិនត្រឹមតែជួយអ្នកកំណត់ទិសដៅប៉ុណ្ណោះទេ ថែមទាំងជួយអ្នកឲ្យមើលឃើញពីបញ្ហាប្រឈម និងឱកាសទៀតផង។

៥. ខ្លាចបរាជ័យ និងមិនព្រមរៀនពីកំហុស

ការបរាជ័យគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីដំណើរការអាជីវកម្ម។ ម្ចាស់អាជីវកម្មមួយចំនួយខ្លាចបរាជ័យ រហូតដល់មិនហ៊ានចាប់ផ្តើម ឬនៅពេលបរាជ័យ ពួកគេក៏បោះបង់ចោលភ្លាមៗ។

ជារួមការចាប់ផ្តើមអាជីវកម្មមួយទាមទារនូវការប្តេជ្ញាចិត្ត ភាពវៃឆ្លាត និងការត្រៀមខ្លួនជានិច្ចដើម្បីរៀនសូត្រពីកំហុសឆ្គង។ សូមចងចាំថា ភាពបរាជ័យមិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែជាជំហានមួយឆ្ពោះទៅរកភាពជោគជ័យ។ តើអ្នកត្រៀមខ្លួនដើម្បីចាប់ផ្តើមដំណើរអាជីវកម្មរបស់អ្នកហើយឬនៅ?

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ