spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីង5 ចំណុចដើម្បីជួយធ្វើឱ្យមាតិការបស់អ្នកកាន់តែមានប្រសិទ្ធភាព

5 ចំណុចដើម្បីជួយធ្វើឱ្យមាតិការបស់អ្នកកាន់តែមានប្រសិទ្ធភាព

-

ការបង្កើតមាតិកាដែលលេចធ្លោ និងទាក់ទាញទស្សនិកជនគោលដៅរបស់អ្នកគឺមានសារៈសំខាន់ខ្លាំងណាស់​។ ហើយនេះ 5 ចំណុចដើម្បីជួយធ្វើឱ្យមាតិការបស់អ្នកកាន់តែមានប្រសិទ្ធភាព៖

1. កុំប្រើពាក្យគន្លឹះច្រើនពេក

ការប្រើពាក្យគន្លឹះមិនត្រឹមត្រូវ ឬពាក្យគន្លឹះច្រើនពេកធ្វើឲ្យអ្នកអានមិនចាប់អារម្មណ៍​ និងមិនសប្បាយក្នុងការអាន។

2. មានទម្រង់នៃការផុសច្រើន

ការបន្ថែមភាពចម្រុះទៅក្នុងមាតិការបស់អ្នកនឹងជួយបង្កើនការចូលរួម និងចាប់យកចំណាប់អារម្មណ៍របស់ទស្សនិកជនគោលដៅរបស់អ្នក។ ប្រភេទ​នៃ​ការ​បង្កើត​មាតិកា​គឺ​មាន​ភាព​ចម្រុះ​ខ្លាំងដូច​ជា​ viodeo, infographics, poster ជាដើម។

3. ការពិសោធន៍ត្រូវបានធ្វើឡើង ហើយលទ្ធផលត្រូវបានតាមដាន

សាកល្បងប្រភេទមាតិកាថ្មីសម្រាប់អាជីវកម្មរបស់អ្នក។ អ្នកគួរតែតាមដានលទ្ធផលផងដែរ។ តើខ្លឹមសារប្រភេទណាដែលមានការចូលរួមច្រើនជាងគេ ដើម្បីស្វែងរកប្រភេទខ្លឹមសារដែលសាកសមនឹងអាជីវកម្មរបស់អ្នក។

4. កុំបង្ហោះដើម្បីឲ្យសកម្ម

មនុស្សជាច្រើននិយាយថាអ្នកត្រូវបង្ហោះច្រើនដងក្នុងមួយថ្ងៃដើម្បីឱ្យអ្នកមើលឃើញការបង្ហោះរបស់អ្នក។ ប៉ុន្តែបើមាតិកាដែលអ្នកផ្សព្វផ្សាយមិនមានប្រយោជន៍សម្រាប់អ្នកតាមដាន វាអាចធ្វើឱ្យពួកគេមិនចាប់អារម្មណ៍លើម៉ាករបស់អ្នក។ អ្វីដែលអ្នកគួរធ្វើគឺផ្តោតលើគុណភាពនៃមាតិការបស់អ្នកជាងបរិមាណ។

5. មានប្រតិទិនមាតិកា

ការមានប្រតិទិនមាតិកានឹងជួយអ្នកឱ្យឃើញទិដ្ឋភាពទូទៅនៃមាតិការបស់អ្នកទាំងអស់ និងអនុញ្ញាតឱ្យអ្នកកែសម្រួលយុទ្ធសាស្រ្តមាតិការបស់អ្នកដើម្បីធ្វើឱ្យវាមានគុណភាពកាន់តែច្រើន។

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ