spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងហេតុផល 5 យ៉ាង​ដែល​ការ​នៅ​ម្នាក់​ឯង​អាច​ធ្វើឱ្យអ្នកកាន់តែមាន​ផលិតភាព​បំពេញកិច្ចការងារ

ហេតុផល 5 យ៉ាង​ដែល​ការ​នៅ​ម្នាក់​ឯង​អាច​ធ្វើឱ្យអ្នកកាន់តែមាន​ផលិតភាព​បំពេញកិច្ចការងារ

-

នៅក្នុងស្ថានភាពខ្លះ ជាពិសេសនៅពេលដែលអ្នកត្រូវសម្រេចកិច្ចការអ្វីមួយ ហើយបរិយាកាសជុំវិញមានភាពស្ងប់ស្ងាត់ វានឹងធ្វើឱ្យអ្នកមានការផ្តោតអារម្មណ៍បានល្អ ដែលធ្វើឱ្យអ្នកមានផលិតភាពបំពេញកិច្ចការងារ និងទៅតាមអ្វីដែលអ្នកបានកំណត់។ នេះជាហេតុផល 10 យ៉ាង​ដែល​ការ​នៅ​ម្នាក់​ឯង​អាច​មាន​ផលិតភាព​ច្រើន​ជាងមុន៖

1. គ្មានការរំខាន
គ្មាន​នរណា​ម្នាក់​មក​រំខាន​ នៅពេលដែលអ្នកកំពុងបំពេញកិច្ចការ ដូច្នេះ​អ្នក​អាច​ផ្តោត​លើ​កិច្ចការ​របស់​អ្នក​បាន​កាន់​តែ​ប្រសើរ។

2. អាចគ្រប់គ្រងពេលវេលាបានល្អ
នៅពេលគ្មានការរំខានអ្នកអាចគ្រប់គ្រងពេលវេលា ដោយមិនអូសបន្លាយការងារ និងអាចសម្រេចបានកិច្ចការតាមពេលវេលាដែលអ្នកបានកំណត់បានទាន់ពេលវេលា។

3. ការគិតកាន់តែច្បាស់
នៅទីកន្លែងដែលស្ងប់ស្ងាត់ធ្វើឱ្យខួរក្បាលរបស់អ្នកដំណើរការបានល្អ គ្មានភាពរំខាន នេះធ្វើឱ្យអ្នកមានគំនិតកាន់តែច្រើន និងច្បាស់លាស់ប្រកបដោយភាពច្នៃប្រឌិតទៅលើកិច្ចការដែលអ្នកកំពុងតែបំពេញ។

4. ការសម្រេចចិត្តកាន់តែប្រសើរ
បើគ្មានយោបល់ពីខាងក្រៅទេ អ្នកអាចជឿជាក់លើការវិនិច្ឆ័យរបស់ខ្លួនឯង ហើយធ្វើការសម្រេចចិត្តបានលឿនជាងមុន និងច្បាស់លាស់ដោយគ្មានភាពរ៉េរ៉ានោះឡើយ។

5. ផ្តោតអារម្មណ៍បានល្អ
ភាពស្ងប់ស្ងាត់ធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ ធ្វើឱ្យអ្នកផ្ចង់បានល្អទៅលើកិច្ចការងារកំពុងបំពេញបានយ៉ាងល្អ។

ការស្ថិតនៅក្នុងបរិយាកាសមួយដែលស្ងប់ស្ងាត់ គឺពិតជាបានផ្តល់នៅក្នុងគុណសម្បត្តិជាច្រើនមកដល់អ្នក ដើម្បីឱ្យអ្នកកាន់តែមានផលិតភាពបំពេញកិច្ចការទាំងនោះ ប្រកបដោយគុណភាព។ល។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ