យើងសូមក្រឡេកមើលឧទាហរណ៍ពីម៉ាកល្បីដូចជា Coca-Cola៖ តើជំហានទាំង 5 ដែលធ្វើអោយកេរ្ដិ៍ឈ្មោះជាប់បានយូរបែបនេះធ្វើឡើងដោយរបៀបណា?
– ជំហាន1៖ គុណលក្ខណៈម៉ាក (Brand Attributes)
Coca-Cola គឺជាម៉ាកភេសជ្ជៈទឹកខ្មៅ។ ដែលមានរសជាតិប្លែក ជាមួយនឹងរូបមន្តសម្ងាត់មិនដូចអ្នកដទៃ។ លើសពីនេះទៅទៀត យីហោនេះមានស្លាកសញ្ញាពណ៌ក្រហម និងការវេចខ្ចប់ ដែលគ្រប់គ្នាអាចចងចាំបាន។
– ជំហានទី2 ៖ អត្ថប្រយោជន៍មុខងារ (Functional Benefits)
ការផឹកកូកា-កូឡា ជួយបំបាត់ការស្រេកទឹក។ ជួយបង្កើនថាមពល រួមទាំងអាចផឹកបានជាមួយអាហារជាច្រើនប្រភេទ ហើយជាធាតុដែលធ្វើឱ្យការញ៉ាំកាន់តែឆ្ងាញ់។
– ជំហានទី3 ៖ អត្ថប្រយោជន៍ផ្នែកអារម្មណ៍ (Emotional Benefits)
ទីផ្សារ និងការផ្សាយពាណិជ្ជកម្មរបស់កូកា-កូឡា តែងតែភ្ជាប់វាទៅនឹងភាពសប្បាយរីករាយ សុភមង្គល និងពេលវេលាល្អ ដែលឆ្លុះបញ្ចាំងថាភេសជ្ជៈកូកា-កូឡា នាំមកនូវភាពរីករាយដល់អតិថិជន។ ហើយរីករាយរាល់ពេលដែលអ្នកផឹក។
– ជំហានទី4 ៖ តម្លៃ (Value)
តម្លៃដែលកូកា-កូឡាផ្សព្វផ្សាយគឺការរស់នៅដោយភាពសប្បាយរីករាយ។ ចែករំលែកពេលវេលាល្អជាមួយមិត្តភក្តិ និងគ្រួសារ។
– ជំហានទី5 ៖ បទពិសោធន៍ (Experiences)
ជំហាននីមួយៗដែលធ្វើឡើងរួមគ្នា ធ្វើឱ្យកូកា-កូឡា ក្លាយជាម៉ាកយីហោដែលនៅជាមួយអតិថិជនគ្រប់ពេលវេលាដ៏មានន័យ ទាំងពេលវេលានៃសុភមង្គល ភាពសប្បាយរីករាយ និងថ្ងៃនៃការប្រារព្ធកម្មវិធីផ្សេងៗ។
ទាំងនេះគឺជាជំហានទាំងប្រាំរបស់កូកា-កូឡា ទោះបីជាមានដៃគូប្រកួតប្រជែងច្រើននៅក្នុងទីផ្សារក៏ដោយ។ ទាំងម៉ាកលំដាប់ពិភពលោក ឬម៉ាកក្នុងស្រុក ប៉ុន្តែ Coca-Cola នៅតែជាម៉ាកភេសជ្ជៈ ដែលកាន់កាប់ចំណែកទីផ្សារធំជាងគេនៅក្នុងប្រទេសជាច្រើន។
ប្រភព៖