spot_img
spot_img
Homeទូទៅរឿង 5យ៉ាងដែលធ្វើឱ្យជីវិតរបស់អ្នកពេញលេញ សូម្បីតែលុយក៏មិនអាចទិញបាន

រឿង 5យ៉ាងដែលធ្វើឱ្យជីវិតរបស់អ្នកពេញលេញ សូម្បីតែលុយក៏មិនអាចទិញបាន

-

លុយជាផ្នែកមួយដ៏សំខាន់សម្រាប់ការបំពេញតម្រូវការជាមូលដ្ឋាន និងធានាបាននូវរបៀបរស់នៅប្រកបដោយផាសុកភាពនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ប៉ុន្តែក្រៅពីលុយនៅមានរបស់ដែលមានតម្លៃជាងហើយមិនអាចយកលុយទៅទិញបាន ដើម្បីឱ្យជីវិតរបស់អ្នកកាន់តែពេញលេញនោះគឺ៖

1. សុខភាព៖ លុយអាចជួយអ្នកឱ្យជាសះស្បើយពីជំងឺមួយចំនួន តែបើអ្នកប្រហែសជាមួយសុខភាពធ្វើឱ្យមានជំងឺកាចសហាវ នោះអ្នកមិនអាចយកលុយទៅទិញសុខភាពបាននោះទេ។ ដូចនេះ អ្នកត្រូវព្យាយាមមើលថែសុខភាពរបស់ខ្លួនឯងទាំងសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត ព្រោះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតរបស់អ្នក។

2. ទំនាក់ទំនង៖ លុយមិនអាចទិញទំនាក់ទំនងដ៏រឹងមាំ និងសុភមង្គលរវាងអ្នកជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងមនុស្សជាទីស្រលាញ់បាននោះទេ ដូច្នេះអ្នកត្រូវថែរក្សា និងចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ឱ្យបានច្រើន ដើម្បីឱ្យជីវិតរបស់អ្នកមានភាពពេញលេញ និងមានការគាំទ្រផ្លូវចិត្តពីមនុស្សសំខាន់របស់អ្នក។

3. ពេលវេលា៖ ពេលវេលាជារបស់មួយដែលលុយមិនអាចទិញបាន និងសំខាន់ មនុស្សម្នាក់ៗសុទ្ធតែមានពេលវេលាស្មើៗគ្នាក្នុងមួយថ្ងៃៗ ដូចនេះអ្នកត្រូវប្រើប្រាស់វាឱ្យមានគុណភាពបំផុត ដើម្បីសម្រេចរឿងមានប្រយោជន៍ដែលធ្វើឱ្យអ្នករីកចម្រើន។

4. សុភមង្គល៖ សេចក្តីសុខសុភមង្គលពីប្រាកដកើតចេញពីក្នុងចិត្ត បើទោះបីអ្នកមានលុយច្រើនយ៉ាងណាក៏ដោយ តែបើចិត្តអ្នកមានភាពស្មុគស្មាញ និងតានតឹងអ្នកមិនអាចរីករាយបានឡើយ។ ដូចនេះអ្នកត្រូវរកអ្វីដែលធ្វើឱ្យអ្នករីករាយ នឹងមានសុភមង្គល ទោះបីជាមិនសូវមានលុយឱ្យតែចិត្តរីករាយនឹងអ្វីដែលអ្នកធ្វើ អ្នកនឹងមានអារម្មណ៍ថាស្កប់ស្កល់ និងពេញលេញ។

5. សន្តិភាពនៃផ្លូវចិត្ត៖ សន្តិភាពខាងក្នុងខ្លួន និងស្ថេរភាពផ្លូវចិត្តនាំមកនូវគុណភាពនៃជីវិតដែលធ្វើឱ្យការរស់នៅរបស់អ្នកមានសុភមង្គល ពេញលេញ និងរីករាយ ដែលលុយមិនអាចទិញបាន។

ចំណុចខាងលើគឺសុទ្ធតែមានសារៈសំខាន់សម្រាប់ជីវិតរបស់មនុស្សគ្រប់រូប និងមានរឿងជាច្រើនទៀតដែលសំខាន់ជាងលុយ ប៉ុន្តែឱ្យតែអ្នកមាននូវចំណុចខាងលើនេះ វានឹងធ្វើឱ្យជីវិតអ្នកពេញលេញ និងរីករាយបានមួយផ្នែកធំក្នុងការរស់នៅ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ