ក្រៅពីការគេង គឺមានសកម្មភាពជាច្រើនដែលអាចជួូយដល់ខួរក្បាលរបស់យើងសម្រាកបាន។ ហើយនេះជាគន្លឹះ 5 យ៉ាងដែលអាចជួយឱ្យខួរក្បាលរបស់អ្នកបានសម្រាកក្រៅពីការគេង៖
1. សម្រាកជាមួយសកម្មភាពដែលមិនត្រូវការការផ្តោតអារម្មណ៍
ឧទាហរណ៍ ទៅដើរលេង ឬហាត់ប្រាណ ជាជាងគ្រាន់តែអង្គុយមើលទូរទស្សន៍លេង។ ទោះបីជាវានឿយហត់ និងត្រូវការកម្លាំងក៏ដោយ ប៉ុន្តែវាអាចធ្វើឱ្យខួរក្បាលរបស់យើងសម្រាកបាន។
2. ធ្វើចំណង់ចំណូលចិត្ត
ការចំណាយពេលជាមួយចំណង់ចំណូលចិត្តដែលអ្នកចូលចិត្តដូចជាការគូររូប ការថតរូប ការដាំដើមឈើ គឺជាទម្រង់នៃការសម្រាកលំហែកាយមួយផ្សេងទៀត។
3. សម្រាកឱ្យបានញឹកញាប់នៅពេលថ្ងៃ
ការសម្រាកជួយឱ្យខួរក្បាលកំណត់ឡើងវិញ និងបង្កើតការច្នៃប្រឌិត។
4. សម្រាកពីបច្ចេកវិទ្យា
បិទកុំព្យូទ័រយួរដៃ និងទូរស័ព្ទរបស់អ្នក ដើម្បីឱ្យខួរក្បាលអ្នកសម្រាក។ ការបើក Silent ទូរស័ព្ទបើកកម្មវិធីផ្សេងៗរបស់អ្នកអាចបង្កើនការរំខានដល់ខួរក្បាល។
5. សម្រាកលំហែកាយ
អត្ថប្រយោជន៍សុខភាពផ្លូវចិត្តភាគច្រើនបានមកពី ‘ថ្ងៃឈប់សម្រាក’ ដូច្នេះហើយអ្នកជំនាញបានណែនាំថា យើងគួរសម្រាកលំហែកាយធ្វើអោយអារម្មណ៍ស្រស់ស្រាយ ការបន្ថយភាពតានតឹងបន្ទាប់ពីការងារ នៅថ្ងៃឈប់សម្រាករបស់អ្នក។