spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងរឿង 6​​ យ៉ាងដែលអ្នកមិនគួរប្រាប់អ្នកដទៃ

រឿង 6​​ យ៉ាងដែលអ្នកមិនគួរប្រាប់អ្នកដទៃ

-

នៅក្នុងពិភពនៃទំនាក់ទំនងរវាងបុគ្គល គឺត្រូវមានព្រំដែនជាក់លាក់ដែលយើងគួរបង្កើតដើម្បីការពារខ្លួនយើង និងអ្នកដទៃ។ ខណៈពេលដែលការចែករំលែកគំនិត និងបទពិសោធន៍របស់យើងអាចពង្រឹងចំណងមិត្តភាព និងបង្កើតការជឿទុកចិត្តបាន ក្នុងនោះមានរឿងមួយចំនួនដែលអ្នកគួររក្សាទុកគឺប្រសើរសម្រាប់ខ្លួនយើងដែរ។ 

ហើយនេះជារឿងមួយចំនួនដែលអ្នកមិនគួរប្រាប់អ្នកដទៃ៖

Talking to Yourself - Character Lab

  • ការភ័យខ្លាចធំបំផុតរបស់អ្នក

ការចែករំលែកការភ័យខ្លាចដ៏ធំបំផុតរបស់អ្នកអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាងាយរងគ្រោះ និងត្រូវបានលាតត្រដាង។ វាដូចជាអ្នកផ្តល់​គ្រាប់រំសេវឲ្យគេដើម្បីប្រើប្រឆាំងនឹងអ្នកនាពេលអនាគត។

  • អាថ៌កំបាំងរបស់អ្នក

អាថ៌កំបាំងគឺជាអាថ៌កំបាំងសម្រាប់ហេតុផលមួយ។ ការប្រាប់អាថ៌កំបាំងទៅកាន់អ្នកដទៃ សូម្បីតែមនុស្សដែលអ្នកទុកចិត្ត ក៏អាចធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យបានដែរ។

  •  អារម្មណ៍អវិជ្ជមានរបស់អ្នក

គំនិត ឬអារម្មណ៍អវិជ្ជមានអាចឆ្លងគ្នាបាន ប្រសិនបើអ្នកចែករំលែកអារម្មណ៍អវិជ្ជមានរបស់អ្នក​ ទៅមនុស្សដែលកំពុងមានអារម្មណ៍ផ្លូវចិត្តធ្លាក់ចុះ វាអាចធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អ ធុញថប់ដូចអ្នកក៏ថាបាន។

  • ផែនការរបស់អ្នកសម្រាប់អនាគត 

ការ​និយាយ​អំពី​ផែនការ​របស់​អ្នក​សម្រាប់​ពេល​អនាគត​អាច​ធ្វើ​ឱ្យ​ពួក​គេ​មិន​សប្បាយ​ចិត្ត​​ ពេលខ្លះជួយគិតអ្នកបន្ថែមក៍មាន។ ក្នុងពេលនោះនឹងមានគំនិតជាច្រើន ហើយប្រសិនបើអ្នកមិនច្បាស់លាស់ជាមួយខ្លួនឯង អ្នកនឹងប្តូរ​ផែនការតាមអ្នកដទៃ ពេលខ្លះអាចធ្វើឲ្យផែនការនោះកាត់តែរញ៉េរញ៉ៃ។ 

  • មតិរបស់អ្នកលើប្រធានបទរសើប

ការពិភាក្សាអំពីប្រធានបទរសើបដូចជានយោបាយ ឬសាសនា ឬអ្វីផ្សេងៗវាអាចបង្កឲ្យមានភាពចម្រូងចម្រាសគ្នា និងនាំទៅរកការឈ្លោះប្រកែកគ្នា។ យកល្អគួរតែជៀសវាងប្រធានបទទាំងនេះទាំងអស់គ្នា។

  • បញ្ហាផ្ទាល់ខ្លួនរបស់អ្នក

មនុស្សគ្រប់រូបមិនមែនតែងតែចង់ស្ដាប់អំពីបញ្ហារបស់អ្នកនោះទេ។ ប្រសិនបើអ្នកត្រូវការនិយាយជាមួយនរណាម្នាក់ គួរស្វែងរកមិត្តភ័ក្តិជិតស្និទ្ធបំផុត ឬសមាជិកគ្រួសារដែលជាអ្នកស្តាប់ដ៏ល្អ ឬអ្នកណាដែលអាចផ្តល់ការគាំទ្រដល់អ្នកបាន។

វាសំខាន់ណាស់ក្នុងការប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកចែករំលែកជាមួយមនុស្សផ្សេងទៀត។ មិនមែនអ្វីៗទាំងអស់ត្រូវចែករំលែកទាំងអស់​នោះទេ។ តាមរយៈ​ការ​រក្សា​រឿង​ខ្លះ​ចំពោះ​ខ្លួន​ឯង អ្នក​អាច​ការពារ​ខ្លួន​អ្នក​ពី​គ្រោះថ្នាក់ និង​ការពារ​អ្នក​ដទៃ​ពី​អារម្មណ៍​មិន​ស្រួល ឬ​ត្រូវ​គេ​វិនិច្ឆ័យ។

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ