ម៉ូតូមានចំនួនគ្រោះថ្នាក់ច្រើនជាងគេបើធៀបនឹងប្រភេទយានយន្តផ្សេងទៀត។ មួយផ្នែកនេះកើតចេញពីអាកប្បកិរិយាបើកបរដែលបង្កគ្រោះថ្នាក់ដល់ខ្លួនអ្នក និងមិត្តរួមដំណើររបស់អ្នក។ ដូច្នេះសូមណែនាំអំពីអាកប្បកិរិយាប្រថុយប្រថានចំនួន 7 ពីការជិះម៉ូតូដែលគួរជៀសវាង៖
1. មិនពាក់មួកសុវត្ថិភាព៖ គ្រោះថ្នាក់ចរាចរណ៍នៃការរងរបួសក្បាលដោយមិនបានពាក់មួកសុវត្តិភាព។
2. កាន់ទូរសព្ទហើយជិះដោយដៃម្ខាង៖ ជិះម៉ូតូដោយដៃម្ខាង ពេលកំពុងប្រើទូរស័ព្ទ វាបង្កើនហានិភ័យនៃគ្រោះថ្នាក់ដោយសារអ្នកបើកបរខ្វះការផ្តោតអារម្មណ៍។
3.ជិះម៉ូតូបញ្ច្រាសទិស៖ បង្កើនហានិភ័យនៃគ្រោះថ្នាក់ និងការប៉ះទង្គិចយ៉ាងងាយស្រួល។
4. ជែងក្នុងចម្ងាយជិត៖ ការជែងក្នុងទីជិត ឬឆ្ងាយបង្កើនហានិភ័យនៃការប៉ះទង្គិច អាចបង្កគ្រោះថ្នាក់បាន។
5. ប៉ោលនៅខាងក្រោយឡានធំ៖ ការជិះម៉ូតូតាមពីក្រោយរថយន្តធំធ្វើឱ្យអ្នកមើលមិនឃើញស្ថានភាពខាងមុខ។ ប្រសិនបើមានការចាប់ហ្វ្រាំងភ្លាមៗ អ្នកអាចចាប់ហ្វ្រាំងមិនទាន់ធ្វើឲ្យមានគ្រោះថ្នាក់បាន។
6. ឆ្លងផ្លូវ ឬការចាកចេញពីផ្លូវមួយៗដោយមិនមើលឡាន ម៉ូតូ៖ ការជិះម៉ូតូចេញពីផ្លូវត្រូវប្រយ័ត្នរថយន្តដែលនៅលើផ្លូវធំ។ អ្នកគួរតែបញ្ឈប់រថយន្តទាំងស្រុង រួចការមើលឆ្វេង និងស្តាំ ដើម្បីប្រាកដថាវាមានសុវត្ថិភាព។
7. បត់មិនសុីញ៉ូរ៖ ការបត់ភ្លាមៗ ការភ្លេចសុីញ៉ូរហើយបត់ ជាការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នករួមដំណើរ។ អ្នកគួរសុីញ៉ូរ 15-20ម៉ែត្រមុនបត់ដើម្បីឲ្យអ្នកដំណើរខាងក្រោយមានការប្រុងប្រយ័ត្ន។
បើអ្នកប្រើម៉ូតូហើយកំពុងប្រព្រឹត្តបែបនេះមែន អ្នកគួរតែផ្លាស់ប្តូរទម្លាប់របស់អ្នក ដើម្បីជៀសវាងការធ្វើរឿងទាំងនេះ។ វានឹងជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់សម្រាប់ខ្លួនអ្នក និងអ្នកប្រើប្រាស់ផ្លូវទាំងអស់។