ក្នុងរយៈពេលមួយថ្ងៃៗរបស់មនុស្សម្នាក់ៗគឺពិតជាសំខាន់ណាស់ និងអាចឱ្យអ្នកសម្រេចបានរឿងជាច្រើន ដូចនេះដើម្បីឱ្យការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកពោលពេញទៅដោយផលិតភាពពេញមួយថ្ងៃ អ្នកត្រូវចាប់ផ្តើមជាមួយនឹងទម្លាប់ល្អនៅពេលព្រឹកដ៏សាមញ្ញមួយចំនួន ដើម្បីឱ្យការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកមានជាមួយនឹងថាមពល និងការផ្តោតអារម្មណ៍បានល្អ៖
1. ក្រោកពីព្រលឹម៖ ធ្វើឱ្យអ្នកមានពេលវេលាគ្រាប់គ្រាន់សម្រាប់ខ្លួនឯង និងមានពេញមួយថ្ងៃដោយមិនប្រញាប់ ក្នុងការសម្រេចកិច្ចការដែលអ្នកត្រូវបញ្ចប់ឱ្យរួចរាល់។
2. រៀបចំគ្រែរបស់អ្នក៖ ការរៀបចំគ្រែនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយមួយកម្រិតនៅពេលដែលអ្នកមើលឃើញបន្ទប់អ្នកមានរបៀបរៀបរយ។
3. ផឹកទឹក៖ បន្ទាប់ពីភ្ញាក់ពីគេងដំបូងអ្នកគួរតែកទឹក ដាស់រាងកាយ និងខួរក្បាលរបស់អ្នក មិនតែប៉ុណ្ណោះវាថែមទាំងជួយឱ្យសុខភាពអ្នកល្អទៀតផង។
4. ហាត់ប្រាណ៖ ការហាត់ប្រាណ ឬលំហាត់ប្រាណស្រាលៗ ជួយឱ្យអ្នកបំបាត់ភាពតានតឹង បង្កើនថាមពល និងការផ្តោតអារម្មណ៍។
5. ជៀសវាងមើលទូរស័ព្ទភ្លាមៗ៖ ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកដោយគ្មានការរំខានពីអ៊ីម៉ែល ឬប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។
6. ញ៉ាំអាហារពេលព្រឹកដែលមានជីវជាតិគ្រប់គ្រាន់៖ ការបរិភោគអាហារដែលមានជីវជាតិផ្តល់នូវថាមពលមកដល់រាងកាយរបស់អ្នកដែលធ្វើឱ្យអ្នកមានភាពស្វាហាប់។
7. រៀបចំផែនការដែលអ្នកត្រូវធ្វើ៖ សរសេរនូវកិច្ចការដែលអ្នកត្រូវធ្វើ ជាពិសេសកិច្ចការអាទិភាព ដើម្បីឱ្យអ្នកសម្រេចវាបានឆាប់រហ័សតាមពេលវេលាកំណត់។
ទម្លាប់ពេលព្រឹកជាប់លាប់ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ជួយអ្នកឱ្យផ្តោតអារម្មណ៍ ស្ងប់ស្ងាត់ និងត្រៀមខ្លួនដើម្បីដោះស្រាយថ្ងៃខាងមុខ។