spot_img
spot_img
Homeហិរញ្ញវត្ថុ7 យ៉ាង ដើម្បីសម្រេចបានជោគជ័យផ្នែកហិរញ្ញវត្ថុ

7 យ៉ាង ដើម្បីសម្រេចបានជោគជ័យផ្នែកហិរញ្ញវត្ថុ

-

សុខភាពហរិញ្ញវត្ថុផ្ទាល់ខ្លួនគឺពិតជាសំខាន់ណាស់សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ហេតុដូចនេះហើយ ចំណេះដឹងហរិញ្ញវត្ថុគឺជាចំណេះដឹងមួយដែលមិនខ្វះបានដើម្បីអាចកសាងទ្រព្យ គ្រប់គ្រងហានិភ័យបំណុល ប្រឡូក្នុងការវិនិយោគ។ ហេតុដូចនេះហើយ ខ្ញុំសូមណែនាំវិធីសាស្ត្រសាមញ្ញ7យ៉ាងដើម្បីធ្វើឲ្យអ្នកជោគជ័យនៅក្នុងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។

1. កំណត់កញ្ចប់ថវិកា និងតាមដានការចំណាយ៖ ការបង្កើត និងការប្រកាន់ខ្ជាប់ការចាយតាមចំនួនកំណត់មួយ អនុញ្ញាតឱ្យអ្នកតាមដានចំណូល និងការចំណាយរបស់អ្នកបានល្អ ដែលធានាថាអ្នករស់នៅតាមស្តង់ដារលទ្ធភាពរបស់អ្នក និងអាចធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង។

2. ការសន្សំ និងការវិនិយោគ៖ ការសន្សំ និងការវិនិយោគជាប្រចាំពីចំណូលរបស់អ្នក នឹងជួយឲ្យអ្នកអាចកសាងទ្រព្យកាន់តែយូរកាន់តែកើនឡើង ដែលអនុញ្ញាតឱ្យអ្នកសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងធានាពីអនាគតរបស់អ្នក។

3. ការគ្រប់គ្រងបំណុល៖ ការកាត់បន្ថយ និងលុបបំណុល ជាពិសេសបំណុលដែលមានការប្រាក់ខ្ពស់។ បន្ថែមពីលើនេះ អ្នកអាចបង្កើនចំនួនប្រាក់សន្សំ និងការវិនិយោគឲ្យបានកាន់តែច្រើនចេញពីចំណូលការបស់អ្នក ដែលសកម្មភាពនេះនឹងជំរុញការរីកចម្រើនរបស់អ្នក នឹងជួយឲ្យអ្នកឆ្ពោះទៅរកសេរីភាពផ្នែកហិរញ្ញវត្ថុ។

4. ការយល់ដឹងផ្នែកហិរញ្ញវត្ថុ៖ រៀនអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យបានច្រើនអាចនឹងជួយឲ្យអ្នកធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីការចំណាយថវិកា ការសន្សំ ការវិនិយោគ និងការគ្រប់គ្រងបំណុល។

5. ការកំណត់គោលដៅ៖ ការកំណត់គោលដៅហិរញ្ញវត្ថុដែលច្បាស់លាស់ និងជាក់លាក់ ផ្តល់នូវទិសដៅ និងការលើកទឹកចិត្ត ជួយអ្នកឱ្យផ្តោតអារម្មណ៍ និងធ្វើឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកលទ្ធផលដែលអ្នកចង់បាន។

6. ការគ្រប់គ្រងហានិភ័យ៖ ការការពារខ្លួនអ្នក និងទ្រព្យសម្បត្តិរបស់អ្នក តាមរយៈការមានផែនការច្បាស់លាស់ មានការត្រៀមទុក ទិញធានារ៉ាប់រង និងប្រើយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យផ្សេងទៀត ដើម្បីការពារសុខុមាលភាពហិរញ្ញវត្ថុរបស់អ្នកពីព្រឹត្តិការណ៍អាចកើតឡើងដែលមិននឹកស្មានដល់។

7. វិន័យ និងការអត់ធ្មត់៖ ការសម្រេចបានជោគជ័យផ្នែកហិរញ្ញវត្ថុ ទាមទារឱ្យមានវិន័យ និងការអត់ធ្មត់។ វាជាការរត់ម៉ារ៉ាតុង មិនមែនជាការរត់ប្រណាំងទេ ហើយការប្តេជ្ញាចិត្តចំពោះផែនការរបស់អ្នកក្នុងរយៈពេលយូរគឺមានសារៈសំខាន់។

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ