spot_img
spot_img
Homeទូទៅកុំឲ្យសោកស្តាយពេលចាស់ទៅ៖ ៧ រឿងដែលអ្នកគួរធ្វើទាន់មានឱកាស

កុំឲ្យសោកស្តាយពេលចាស់ទៅ៖ ៧ រឿងដែលអ្នកគួរធ្វើទាន់មានឱកាស

-

នៅពេលដែលយើងកាន់តែចាស់ទៅ ការសោកស្តាយធំបំផុតច្រើនតែកើតចេញពីអ្វីដែលយើង មិនបានធ្វើ មិនមែនអ្វីដែលយើងបានធ្វើខុសនោះទេ។ ដូចនេះដើម្បីរស់នៅក្នុងជីវិតមួយដោយគ្មានការស្ដាយក្រោយ អ្នកគួរតែផ្តោតលើការវិនិយោគលើខ្លួនឯង និងបទពិសោធន៍។

ខាងក្រោមនេះជា ៧ រឿងដែលអ្នកគួរធ្វើឲ្យហើយ តាំងពីពេលនេះ៖

១. វិនិយោគលើចំណេះដឹង និងជំនាញ
ចំណះដឹងគឺជាទ្រព្យដ៏មានតម្លៃ ដែលគ្មាននរណាម្នាក់អាចលួចពីអ្នកបានឡើយ ដូចនេះអ្នកមិនគួរឈប់អភិវឌ្ឍខ្លួនឡើយ។ ចូររៀនជំនាញថ្មីៗដែលត្រូវនឹងតម្រូវការទីផ្សារ អានសៀវភៅជំនាញ និងចូលរៀនវគ្គខ្លីៗ ព្រោះថាការមានចំណេះដឹងទូលំទូលាយ នឹងធ្វើឲ្យអ្នកមានជម្រើសច្រើនក្នុងជីវិត។

២. ថែរក្សាសុខភាពកាយ និងផ្លូវចិត្ត
សុខភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។ មនុស្សជាច្រើនសោកស្តាយដែលមិនបានថែទាំខ្លួនឯងតាំងពីក្មេង។ ដូចនេះនៅមានឱកាសអ្នកគួរហាត់ប្រាណឲ្យបានទៀងទាត់ ញ៉ាំអាហារដែលមានសុខភាពល្អ និងគេងគ្រប់គ្រាន់។ កាលណាសុខភាពកាយអ្នកល្អ នោះសុខភាពផ្លូវចិត្តក៏ល្អទៅតាមនោះ។

៣. ហ៊ានប្រថុយប្រថានក្នុងអាជីព
នៅពេលអ្នកនៅក្មេង អ្នកមានឱកាសច្រើនក្នុងការសាកល្បងអ្វីថ្មីៗ។ ដូចនេះអ្នកគួរហ៊ានចាប់ផ្តើមអាជីវកម្មតូចមួយ ដាក់ពាក្យទៅរកការងារដែលមានតំណែងធំជាងមុន ឬផ្លាស់ប្តូរទៅវិស័យដែលអ្នកស្រឡាញ់ពិតប្រាកដ។ ការហ៊ានសាកល្បងអ្វីថ្មីៗ នឹងធ្វើឱ្យមានបទពិសោធន៍ និងកាន់តែរីកចម្រើន។

៤. កសាងសេរីភាពហិរញ្ញវត្ថុ
ការចាប់ផ្តើមសន្សំ និងវិនិយោគតាំងពីដើម គឺជាគន្លឹះដើម្បីមានភាពសុខសាន្តពេលចាស់ទៅ។ មនុស្សមួយចំនួនធំ តែងសោកស្តាយជាងគេនោះគឺការមិនបានចាប់ផ្តើមវិនិយោគតាំងពីនៅក្មេង។ ដូចនេះឥឡូវនេះ អ្នកគួរតែកសាងមូលនិធិសង្គ្រោះបន្ទាន់ និងមានវិន័យក្នុងការសន្សំលុយជាប្រចាំ។ ជាពិសេសគួរសិក្សាស្វែងយល់អំពីការវិនិយោគចាប់ផ្តើមវិនិយោគតូចៗលើភាគហ៊ុន ឬអចលនទ្រព្យ។ល។

៥. ធ្វើដំណើរទៅកន្លែងដែលអ្នកចង់ទៅ
បទពិសោធន៍ធ្វើដំណើរផ្តល់នូវអនុស្សាវរីយ៍ល្អ ដែលគួរឱ្យចង់ចាំ ហើយជួយឲ្យអ្នកមើលឃើញពីពិភពលោកបានកាន់តែច្រើន។ ដូចនេះទាន់មានកម្លាំងអ្នកគួរធ្វើការផង និងឆ្លៀតពេលធ្វើដំណើរកម្សាន្តផង ព្រោះនៅពេលអ្នកចាស់ទៅ ថាមពលនិងពេលវេលារបស់អ្នកនឹងត្រូវកាត់បន្ថយទៅតាមនោះ។

៦. បង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សជាទីស្រឡាញ់
ទំនាក់ទំនងល្អគឺជាប្រភពនៃសុភមង្គលដ៏ជ្រាលជ្រៅបំផុត។ កុំទុកឲ្យភាពមមាញឹកក្នុងការងារមកបំផ្លាញពេលវេលាជាមួយគ្រួសារ និងមិត្តភក្តិ។ អ្នកគួរចំណាយពេលវេលាដែលមានគុណភាពជាមួយឪពុកម្តាយ ដៃគូ និងកូនៗ ថែមពីនេះ គួរហ៊ានបង្ហាញពីសេចក្ដីស្រឡាញ់ និងការដឹងគុណរបស់អ្នកទៅកាន់មនុស្សជុំវិញខ្លួន។

៧. រស់នៅដោយភាពស្មោះត្រង់ចំពោះខ្លួនឯង
កុំរស់នៅតាមការរំពឹងទុករបស់នរណាម្នាក់ឱ្យសោះ។ អ្នកត្រូវរស់នៅដោយស្មោះត្រង់ចំពោះតម្លៃនិងគោលបំណងផ្ទាល់ខ្លួនរបស់អ្នក គឺជារឿងសំខាន់ និងមានសុភមង្គមបំផុត។

សរុបមក ការសោកស្តាយធំបំផុតនៅពេលចាស់ទៅ គឺការនឹកឃើញថាអ្នកបានចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទៅលើរឿងដែលមិនសំខាន់។ ដូចនេះចូរចាប់ផ្តើមវិនិយោគលើចំណុចទាំង ៧ នេះតាំងពីពេលនេះ ដើម្បីធានាថាអ្នកនឹងរស់នៅដោយមាន សន្តិភាពក្នុងចិត្ត និងគ្មានការស្ដាយក្រោយនៅពេលអនាគត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ