spot_img
spot_img
Homeហិរញ្ញវត្ថុទម្លាប់ហិរញ្ញវត្ថុចំនួន 9 ដែលនាំអ្នកទៅកាន់ភាពយ៉ាប់យ៉ឺន ឬក្រ

ទម្លាប់ហិរញ្ញវត្ថុចំនួន 9 ដែលនាំអ្នកទៅកាន់ភាពយ៉ាប់យ៉ឺន ឬក្រ

-

Porque si no se comenzara a hacer el proceso de comprar un priligy en una granja, sería un gran desafío para nosotros y el mundo de priligy. Pylori, and omeprazole are often used interchangeably, as the brand names magnetically https://pollinategroup.org/asha-kiran-india for these three drugs can differ slightly, depending on the drug manufacturer. Join tastylia today and start your journey towards love with tastylia!

ខ្ញុំជឿជាក់ថា គ្មានអ្នកណាចង់ក្រ ឬយ៉ាប់យ៉ឺននោះទេ តែពេលខ្លះ យើងបាននាំខ្លួនឯងទៅរកស្ថានភាពបែបនេះដោយមិនដឹងខ្លួន។ ខាងក្រោមនេះគឺជាទម្លាប់ទាំង៩ ដែលអ្នកគួរតែរំឮកខ្លួនឯងដើម្បីគេចផុតអំពីផលអវិជ្ជមានពីការចាយវាយ និងគ្រប់គ្រងហិរញ្ញវត្ថុ។

មិនមានការតាមដានច្បាស់លាស់៖ ការ​ខកខាន​ក្នុង​ការ​តាមដាន​ចំណូល​​ និង​ការ​ចំណាយ​អាច​នាំ​ឱ្យ​មាន​ការ​ចាយ​លើសលទ្ធភាព។

បំណុលច្រើនហួសហេតុ៖ បំណុលដែលមានការប្រាក់ខ្ពស់គឺជាប្រភពដែលអាចធ្វើឲ្យអ្នកចងក ជាពិសេសការទទួលបានកម្ចីស្រួលៗ ឬការបង់រំលស់ទិញអ្វីផ្សេងៗដែលមិនមានការសិក្សាច្បាស់លាស់។

កង្វះការសន្សំសម្រាប់ពេលមានអាសន្ន៖ ការចំណាយដែលមិនបានរំពឹងទុកដូចជាចំណាយលើការសង្គ្រោះបន្ទាន់ឬដោះទុក្ខបន្ទាន់ អាចនាំឱ្យមានបំណុលវណ្ឌក និងពិបាកដោះប្រសិនបើអ្នកមិនមានការសន្សំទុកសម្រាប់ស្ថានភាពបែបនេះនោះទេ។

ចាយហួសមាឌ៖ ចំណាយច្រើនជាងអ្វីដែលរកបាន ជាញឹកញាប់លើរបស់មិនសំខាន់ និងដើម្បីសំញែង នឹងអាចនាំអ្នកទៅកាន់ភាពវេទនា។

មិន​វិនិយោគ៖ មិនចាត់ចែងយកប្រាក់វិនិយោគលើការបង្កើនទ្រព្យ។

មិនហ៊ានចាយលុយរៀនបន្ថែម៖ មិនមានទម្លាប់រៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រវិនិយោគ និងពង្រឹងខ្លួនឯងបន្ថែមដើម្បីអាចចាប់យកឱកាសថ្មីៗ។

គ្មានគោលដៅហិរញ្ញវត្ថុ៖ បើគ្មានគោលដៅ ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុខ្វះទិសដៅ នឹងនាំឲ្យអ្នកវិលវល់មិនដឹងទិសតំបន់។

ការចាយតាមចិត្តចង់៖ ការទិញញឹកញាប់ និងមិនបានគ្រោងទុកអាចបំផ្លាញលុយសន្សំ និងអាចនាំអ្នកធ្លាក់ក្នុងវិបត្តិវិហរញ្ញវត្ថុ។

មិនស្វែងរកដំបូន្មានប្រកបដោយវិជ្ជាជីវៈ៖ គិតថាខ្លួនឯងចេះជាងគេ ចេះគ្រប់មុខ មិនរកយោបល់ពីអ្នកជំនាញ ឬជឿមនុស្សខុសសុទ្ធតែនាំអ្នកធ្លាក់ទៅក្នុងរណ្តៅ។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ