អំឡុងពេលសន្និសីទសារព័ត៌មានស្ដីអំពីការប្រកាសថា NOKIA ត្រូវបានក្រុមហ៊ុន Microsoft បានទិញយក នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានបញ្ចប់សុន្ទរកថារបស់គាត់ដោយបាននិយាយថា “យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែយើងបានចាញ់”។ ហើយពាក្យសម្ដីមួយឃ្លានេះហើយ បានធ្វើឱ្យគណៈគ្រប់គ្រងទាំងអស់ រួមទាំងគាត់ខ្លួនឯងបានស្រក់ទឹកភ្នែក ដោយបង្ហាញពីភាពសោកស្ដាយ និងយ៉ាងក្រៀមក្រំបំផុតនៃការចាញ់ក្នុងសង្គ្រាមអាជីវកម្មមួយនេះ។
ក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនយក្សមួយដែលទទួលបានការគ្រាំទ្រ និងជោគជ័យបំផុតកាលពីទសវត្សរ៍ឆ្នាំ 1990 ប៉ុន្តែក្រោយមកក៏ត្រូវបាត់បង់ទៅវិញកាលពីឆ្នាំ 2013 មក ហើយក៏ជាមេរៀនមួយដែលសហគ្រិនផ្សេងទៀតគួរតែរៀនសូត្រ ពីព្រោះការដួលរលំទាំងស្រុងរបស់ Nokia គឺដោយសារក្រុមហ៊ុនចាប់ផ្ដើមមានគូរប្រកួតប្រជែងខ្លាំងៗផ្នែកបច្ចេកវិទ្យាជាច្រើន ហើយពិភពលោកក៏ផ្លាស់ប្ដូរយ៉ាងលឿន ដែលធ្វើឱ្យក្រុមហ៊ុនតាមមិនទាន់សម័យកាល។
បន្ថែមពីនេះ ក្រុមហ៊ុន Nokia ក៏មិនបានសិក្សារៀនសូត្រ ក៏ដូចជាផ្លាស់ប្ដូរក្រុមហ៊ុនឱ្យទាន់សម័យកាល ដែលជាហេតុធ្វើឱ្យបាត់បង់ឱកាសជោគជ័យបន្តទៀត ព្រមទាំងបាត់បង់ឱកាសរកប្រាក់ចំណេញឱ្យបានកាន់តែច្រើន ព្រមទាំងបាត់បង់ឱកាសក្នុងការរស់រានមានជីវិតនៅលើជីវិតបន្ត ពីព្រោះទំនោររបស់មនុស្សចាប់ផ្ដើមក្រឡែកមកចាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីៗ ហើយចាត់ទុកក្រុមហ៊ុន Nokia ជាក្រុមហ៊ុនមានផលិតផលដែលហួសសម័យទៅវិញ។
ជារួមមក ហេតុអ្វីបានជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nokia និយាយថា “យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែយើងបានចាញ់” ពីព្រោះក្រុមហ៊ុនរបស់ពួកគេមិនបានធ្វើអ្វីដែលខុសទាំងអស់ ប៉ុន្តែចាញ់ដោយសារពិភពលោកផ្លាស់ប្ដូរលឿនដោយមនុស្សចាប់ផ្ដើមចាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីៗ ហើយដៃគូប្រកួតប្រជែងក៏ខ្លាំងខាងបច្ចេកវិទ្យាទៀត ដូច្នេះធ្វើឱ្យ Nokia ក្លាយជាទីកន្លែងផ្ដល់នូវអ្វីដែលហួសសម័យ។
តាមរយៈបទពិសោធន៍បរាជ័យដ៏ធំរបស់ក្រុមហ៊ុន Nokia បានបង្រៀនឱ្យសហគ្រិនជំនាន់ក្រោយបានដឹងថា៖
- កុំឈ្លក់វង្វេងនឹងភាពជោគជ័យដែលខ្លួនឯងទទួលបាន ប៉ុន្តែត្រូវតែបន្តការសិក្សាស្រាវជ្រាវ និងបន្តអភិវឌ្ឍន៍ខ្លួនឯងជាបន្តបន្ទាប់។
- កុំមើលស្រាលលើដៃគូប្រកួតប្រជែងឱ្យសោះ ប៉ុន្តែត្រូវស្គាល់ពីពួកគេឱ្យបានច្បាស់ ហើយបង្កើនគុណភាពនៅក្នុងក្រុមហ៊ុនឱ្យតាមទាន់សម័យកាល និងល្អបំផុតស្របតាមតម្រូវការអតិថិជន។