spot_img
spot_img
Homeធុរកិច្ចAlibaba និង​មហាសេដ្ឋី​សិង្ហបុរី​ បានជាប់ឈ្មោះ​លើការសាងសង់​អគារ​ខ្ពស់​ជាង​គេ​របស់ Lion City

Alibaba និង​មហាសេដ្ឋី​សិង្ហបុរី​ បានជាប់ឈ្មោះ​លើការសាងសង់​អគារ​ខ្ពស់​ជាង​គេ​របស់ Lion City

-

ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សមួយរបស់ប្រទេសចិន Alibaba និងភាពជាដៃគូជាមួយក្រុមហ៊ុន Perennial Holdings ព្រមទាំងរាប់បញ្ចូលមហាសេដ្ឋីសិង្ហបុរី  លោក Kuok Khoon Hong និងលោក Ron Sim បានជាប់ឈ្មោះក្នុងការយល់ព្រមពីរដ្ឋាភិបាលក្នុងការសាងសង់អគារខ្ពស់កប់ពពកនៅក្នុងទីក្រុង Lion ប្រទេសសិង្ហបុរី ដែលជាទីផ្សារដ៏ល្អបំផុតមួយនៅក្នុងតំបន់អាស៊ី និងតំបន់ប៉ាស៊ីហ្វិក។

Alibaba, Singapore Tycoons Win Approval To Build Lion City

ចំពោះការសាងសងនោះ ត្រូវបានអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងយល់ព្រមលើសំណើរកាលពីថ្ងៃទី7 ខែកក្កដា ឆ្នាំ2022នេះ ដើម្បីសាងសង់អគារពាណិជ្ជកម្ម សណ្ឋាគារ និងលំនៅដ្ឋានដែលមានកម្ពស់ 63 ជាន់ នៅលើទីតាំង 8 Shenton Way ក្នុង Tanjong Pagar នៅជិត Raffles Place ដែលជាតំបន់ពាណិជ្ជកម្មកណ្តាល។ អចលនទ្រព្យនេះត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ 1986 ជាអគាររតនាគារ ធ្លាប់ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនវិនិយោគរដ្ឋ Temasek Holdings។

បន្ថែមពីនេះ អគារដែលសាងសងនឹងមានកម្ពស់អតិបរមា 305 ម៉ែត្រ ព្រមទាំងអាចក្លាយជារចនាសម្ព័ន្ធខ្ពស់ជាងគេក្នុងប្រទេសសិង្ហបុរី នៅពេលអគារនេះត្រូវបានបញ្ចប់ការសាងសង់អំឡុងឆ្នាំ 2028 ដែលខ្ពស់ជា Guoco Tower ដែលមានកម្ពស់ 284 ម៉ែត្រ ដែលបច្ចុប្បន្នជាអគារខ្ពស់ជាងគេបំផុតរបស់ទីក្រុង Lion។ គួរបញ្ជាក់ផងដែរថា​ អគារខ្ពស់ទាំងពីរនេះ ត្រូវបានភ្ជាប់ទៅនឹងស្ថានីយ៍រថភ្លើងក្រោមដី Tanjong Pagar។

ក្រៅពី Alibaba និងភាពជាដៃគូជាមួយក្រុមហ៊ុន Perennial ក៏មានក្រុមហ៊ុន Chip Eng Seng និងការបណ្តាក់ទុនរួមគ្នារវាង SingHaiyi Group និង Haiyi Holdings ដែលគ្រប់គ្រងដោយមហាសេដ្ឋីអចលនទ្រព្យលោក Gordon Tang និងប្រពន្ធរបស់គាត់ បានយល់ព្រមទិញភាគហ៊ុននៅក្នុង 8 Shenton Way កាលពីដើមឆ្នាំនេះផងដែរ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ