Home ទំនងតើ! ថៃចំណាយលុយ​ខ្ទង់លានដុល្លាដើម្បីធ្វើឲ្យមនុស្សជុំវិញពិភពលោកចូលចិត្តម្ហូបថៃ

ថៃចំណាយលុយ​ខ្ទង់លានដុល្លាដើម្បីធ្វើឲ្យមនុស្សជុំវិញពិភពលោកចូលចិត្តម្ហូបថៃ

កាលពី 20ឆ្នាំជាងមុននៅប្រទេសថៃគឺមានកម្មវិធី  “Global Thai” ក្នុងឆ្នាំ 2002 ដែលគេបង្ហាត់បង្រៀនចុងភៅថៃជាច្រើននាក់ហើយបញ្ជូនទៅប្រទេសផ្សេងៗដើម្បីទៅបើកភោជនីយដ្ឋានម្ហូបថៃនៅទីនោះ។ ការចេញផ្សព្វផ្សាយម្ហូបនេះគឺពួកគេទៅទាំងក្ដីសង្ឃឹមថា នឹងទទួលបានជោគជ័យយកការចូលចិត្តពីមនុស្សជាច្រើនជុំវិញពិភពលោក។ ហើយរាជរដ្ឋាភិបាលថៃមានគម្រោងនឹងបើកភោជនីយដ្ឋានថៃឲ្យបាន​ 3000ហាងក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងៗទៀតដើម្បីលើកស្ទួយជាតិ ការធ្វើបែបនេះហៅថា Food diplomacy

Food diplomacy គឺនៅពេលដែលប្រទេសមួយប្រើប្រាស់អាហាររបស់ខ្លួនដើម្បីជះឥទ្ធិពលលើការយល់ឃើញ ទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ។

ហើយបាងកកក៏ជាទីក្រុងមួយដែលមានភ្ញៀវទេសចរណ៍ជុំវិញពិភពលោកទៅលេងច្រើនដងដែលក្នុងគោមបំណងទៅភ្លក់អាហារ ទិញទំនិញ និង​ដើរលេង។ ដូច្នេះវាជាការ​វិនិយោគ​របស់​ប្រទេស​ថៃ​ដែលទទួល​បាន​ផល​ចំណេញ។ ចំណែកឯប្រទេសអាមេរិចក៍មាន Pad Thai ដែលជាអាហារថៃសម្ងួត ដាក់កញ្ចប់ហើយមានកាលបរិច្ចេទរយៈពេលយូរដែលមានលក់នៅអាមេរិចដូចជានៅ Wyoming។

ការខិតខំប្រឹងប្រែងរបស់ប្រទេសថៃជាមួយនឹងអាហារបាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យទេសចរណ៍ និងបានបង្កើតរូបភាពវិជ្ជមាននៅក្នុងប្រទេសថៃដោយអាមេរិច។ តែមិនមែនមានតែអាមេរិកតែមួយទេគឺមានអូស្រ្ដាលី កូរ៉េ និងប្រទេសផ្សេងៗទៀត។